Connect with us

ព័ត៌មានអន្ដរជាតិ

លោក​ ស៊ី​ ​បង្ហាញ​ចំណាប់អារម្មណ៍​ដ៏កម្រ​ ក្រោយ​​​បោសសម្អាតពុករលួយ​ក្នុងជួរទ័ព​​

បានផុស

នៅ

ប្រធានាធិបតី​ចិន លោក ស៊ី​ ជីន​ពីង ​សាទរ​​ចំពោះ​​ការ​​ប្រយុទ្ធ​​ប្រឆាំង​​​នឹង​​អំពើ​​ពុក​រលួយ​​របស់​​យោធា និង​​ជា​​ការ​ទទួល​ស្គាល់​យ៉ាង​​កម្រ​ក្នុង​មួយ​​​សប្តាហ៍ ​ បន្ទាប់​ពីទីក្រុង​ប៉េកាំង​បាន​បង្កើន​ការ​បោស​សំអាត​ដ៏​ធំ​ និង​​ធ្វើការ​​ស៊ើប​អង្កេត​លើ​ឧត្តមសេនីយ​កំពូល​របស់​ខ្លួន។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ ថ្ងៃទី១១ ខែកុម្ភៈ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ស៊ី ជីន​ពីង​ Reuters

ក្រសួង​ការពារ​ជាតិ​របស់ទីក្រុងប៉េកាំង​បាន​និយាយកាលពីខែ​មុន​ថា ​ខ្លួន​កំពុង​ស៊ើបអង្កេត អនុប្រធានគណៈកម្មការយោធាកណ្តាល​ដ៏​មាន​ឥទ្ធិពល (CMC) លោក Zhang Youxia និង​ប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​រួម​របស់​ CMC លោក Liu Zhenli ដែល​គ្រប់​គ្រងលើ​​ផែន​ការ​ប្រយុទ្ធ​។

អ្នក​ទាំង​ពីរ​គឺជាមនុស្សចុងក្រោយ​បង្អស់​ដែលជាប់​ឈ្មោះ​​ក្រោមការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​គ្រប់​កម្រិត​នៃបក្សកុម្មុយនីស្តចិន​ និងក្នុង​​រដ្ឋ​ចាប់​​តាំងពី លោក ស៊ី​ ជីន​ពីង​ ឡើង​កាន់​អំណាច​ជាង​មួយ​ទសវត្សរ៍​មុន​។

ថ្លែង​ទៅកាន់ក្រុម​​ទាហានកាល​ពី​ថ្ងៃ​អង្គារ ​លោក ស៊ី​ បាន​និយាយ​ថា៖ «យោធា​ទាំង​អស់​ត្រូវ​តែ​​​ប្រឆាំងដាច់​ខាត​​​នឹង​អំពើ​ពុក​រលួយ​ ជាមួយ​ការ​ពង្រឹង​ភាពស្មោះត្រង់ផ្ទាល់​ខ្លួន​ និង​ក្នុង​គណ​បក្ស​»។

លោក ស៊ី បាន​បន្ត​ថា៖ « កង​ទ័ពរំដោះប្រជាជនដែល​ជឿន​លឿន​គឺ​ត្រូវ​ការ​កែ​តម្រូវ​នយោបាយ​ស៊ី​ជម្រៅ​ ហើយឆ្លើយ​តប​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ចំពោះ​ហានិភ័យ​ និង​បញ្ហា​ប្រឈម​នានា»។​ នេះ​បើ​​យោងតាម​ការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ។​

លោក ស៊ី បាននិយាយនៅ​ក្នុង​សុន្ទរកថា​របស់ខ្លួន​ឆ្នាំ​មុន​ថា​៖ «មាន​ភាព​មិនធម្មតា​ច្រើន​ ប៉ុន្តែ​កង​ទ័ពបាន​បង្ហាញ​ឱ្យ​ឃើញ​ទាំង​ស្រុង​នូវ​ភាព​ជឿជាក់ និងគួរឱ្យទុកចិត្ត»។

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម