Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេរិកបើក​ឲ្យ​វិទ្យុអាស៊ីសេរី​ផ្សាយ​​​គ្រប់​ទម្រង់​​​​ភាសា​ចិន​​ ក្រោយ​​​​ផ្តាច់​ជំនួយ​​១ឆ្នាំ

បានផុស

នៅ

នាយក​ប្រតិបត្តិ​របស់វិទ្យុ​អាស៊ីសេរី (​rfa) បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា វិទ្យុ​​អាស៊ីសេរី ចាប់ផ្តើមការ​ផ្សាយឡើងវិញ ទៅ​កាន់​ពល​រដ្ឋ​​ក្នុង​ប្រទេស​ចិន បន្ទាប់​ពីការកាត់​ជំនួយ​របស់​រដ្ឋ​បាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ជាពិសេស​បង្ខំ​ឱ្យស្ថាប័ន​​​មួយនេះដែល​ផ្តល់​មូលនិធិ​ដោយ​សហរដ្ឋ​អា​មេ​រិក​​ ​បញ្ឈប់​ប្រតិបត្តិការ​​កាល​ពី​ឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
វិទ្យុ​​អាស៊ីសេរី។​ Reuters

យោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី១៨ ខែកុម្ភៈឱ្យ​ដឹង​ថា វិទ្យុអាស៊ីសេរី​ (RFA) និងស្ថាប័នវិទ្យុ​​សំឡេង​សហរដ្ឋអាមេរិក (VOA) ត្រូវ​បាន​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ដោយមូលនិធិ​អាមេរិក​ជា​ច្រើន​ឆ្នាំ​ និង​​អនុម័ត​ដោយ​សភា​សហរដ្ឋអាមេរិក ជាពិសេសនឹង​ត្រួតពិនិត្យដោយ​ទីភ្នាក់ងារសារព័ត៌​មាន​សកល​សហ​រដ្ឋអាមេរិក (USAGM) ។

កាល​ពីឆ្នាំមុន លោកស្រី Kari Lake អតីត​ពិធីការិនីព័ត៌មាន​​ដែល​តែងតាំងដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ ជា​នាយកប្រតិបត្តិស្តីទី​របស់ ​USAGM បានបញ្ចប់ជំនួយឥតសំណងរបស់វិទ្យុអាស៊ីសេរី​ ដោយ​ចោទ​ប្រកាន់​ពីការខ្ជះខ្ជាយលុយ​អ្នក​ជាប់​ពន្ធ និង​លម្អៀង​​ប្រឆាំង​នឹង​រដ្ឋ​បាល​ លោក ដូណាល់​ ត្រាំ ។

យ៉ាងណា ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ទង្វើ​នេះយ៉ាងខ្លាំង​ លើស​ពីនេះ​នាំ​ឱ្យបាត់​បង់​​ការ​ងារ​ដល់​បុគ្គលិក​ជា​ច្រើននាក់​ ពេលសហរដ្ឋអាមេរិកកាត់បន្ថយ​ថវិកា ​ហើយ​វិទ្យុអាស៊ីសេរីត្រូវបិទកម្មវិធីរបស់ខ្លួន។ ចំណែកសហរដ្ឋ​អាមេរិកខ្លួន​ឯង​ ​កំពុង​ដក​ថយ​ពី​សមរ​ភូមិ​ព័ត៌មាន​ ដែល​​បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន ​មានការប្រកួតប្រជែងតិចជាងមុន។

លោកស្រី Bay Fang ប្រធាននិង​ជានាយកប្រតិបត្តិរបស់​ RFA បាន​សរសេរ​ក្នុង​បណ្តាញ​សង្គម ​LinkedIn របស់​ខ្លួន​​ថា​៖ ​«យើង​រីក​រាយ​​ណាស់​​ដែល​បាន​បន្ត​ការ​ផ្សាយទៅ​កាន់​ទស្សនិក​ជន​នៅ​ក្នុង​ប្រទេស​ចិនជាភាសា​ចិន​កុក​ងឺ ​ទីបេ និងអ៊ុយហ្គួរ (គ្រប់​ទម្រង់​នៃ​ភាសាចិន) ដោយ​ផ្តល់​នូវ​ការរាយការណ៍ឯករាជ្យ​តែ​មួយ​គត់​របស់​ពិភពលោក​ក្នុង​តំបន់​ទាំង​នេះ​ជាភាសាក្នុងស្រុក»។

លោក​ស្រី​បាន​បន្ត​ថា​៖ «យើង​មាន​សមត្ថភាពក្នុងការចាប់ផ្តើមការផ្សាយ​ឡើង​វិញគឺដោយសារតែកិច្ចសន្យាជាមួយក្រុម​ហ៊ុន​ឯកជន​ដែល​បញ្ជូនព័ត៌មានតាមរលកធាតុអាកាសមួយ​»​។

យ៉ាងណា​ លោក​ស្រី​មិនបានផ្តល់ព័ត៌មានលម្អិតនៅ​ឡើយ​ទេ។

លោក​ស្រី​បន្ថែម​ថា ការ​កសាង​បណ្តាញ​ឡើងវិញ​គឺតម្រូវ​ទទួលបាន​មូល​និធិ​ពី​សភា​ដែល​ទើបត្រូវបានអនុម័តថ្មីៗ មាន​ភាព​ច្បាស់​លាស់​។​

មិន​តែ​ប៉ុណ្ណោះ សេចក្តីព្រាងច្បាប់លើ​ការ​ចំណាយទ្វេភាគី​ដែល​លោក ​ដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីដើមខែកុម្ភៈ រួមមាន​ទឹក​ប្រាក់ ​៦៥៣ លានដុល្លារ សម្រាប់​ស្ថាប័ន​ USAGM គ្រប់​គ្រង​លើ​វិទ្យុ​ RFA, VOA និង​ស្ថាប័នផ្សព្វផ្សាយមួយ​ចំនួន​ទៀត។

លើសពីនេះ អ្នកនាំពាក្យវិទ្យុអាស៊ីសេរី លោក Rohit Mahajan មានប្រសាសន៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីចាក់ផ្សាយវិទ្យុ​របស់​ខ្លួន​ឡើងវិញរួមមាន​ទីបេ ចិន កូរ៉េខាងជើង និងមីយ៉ាន់ម៉ា៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម