ព័ត៌មានអន្ដរជាតិ
អ្នកកាសែតអន្តរជាតិ CNN ៖ បន្ទាប់ពីអវត្តមានម៉ាឌូរ៉ូ វ៉េណេស៊ុយអេឡាផ្លាស់ប្តូរជាវិជ្ជមានច្រើន
រយៈពេលតិចជាងពីរខែចាប់តាំងពីកងកម្លាំងពិសេសអាមេរិក បានចាប់ខ្លួនមេដឹកនាំផ្តាច់ការដែលមានអំណាចដ៏យូរ របស់ប្រទេសវ៉េណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) អំឡុងពេលវាយឆ្មក់ពេលយប់នៅទីក្រុងការ៉ាកាស(Caracas) ប៉ុន្តែវាពិបាកក្នុងការនិយាយថា ប្រទេសអាមេរិកខាងត្បូងមួយនេះទទួលបានអារម្មណ៍ខុសគ្នាយ៉ាងដូចម្តេចបើធៀបនឹងបច្ចុប្បន្ន។ នេះបើតាម លោក Stefano Pozzebon ជាអ្នកឆ្លើយឆ្លងព័ត៌មាន CNN។

លោក Stefano ជាមនុស្សទីមួយដែលបានរៀបរាប់ពីបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការផ្លាស់ទីលំនៅទៅកាន់ប្រទេសវ៉េណេស៊ុយអេឡា និងរាយការណ៍អំពីភាពចលាចលនយោបាយ និងសង្គមរបស់ប្រទេសនេះក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក។ ទស្សនៈរបស់លោកក្នុងនាមជាអ្នករស់នៅដ៏យូរម្នាក់ និងអ្នកយកព័ត៌មាន បានគូសបញ្ជាក់ភាពផ្លាស់ប្តូរយ៉ាងខ្លាំងចាប់តាំងពីការចាប់ខ្លួន លោក នីកូឡាស ម៉ាឌូរ៉ូ និងការឡើងកាន់តំណែងជាប្រធានាធិបតីស្តីទីរបស់លោកស្រី Delcy Rodríguez។
លោកថា៖ «មានការភ្ញាក់ផ្អើលថ្មីមួយ សុទិដ្ឋិនិយមមួយ និយាយឱ្យត្រង់ទៅ ខ្ញុំមិនធ្លាប់បានឃើញពីមុនមកទេ។ ខ្ញុំបានផ្លាស់ទៅទីក្រុងការ៉ាកាសក្នុងឆ្នាំ ២០១៦ ។ នៅក្នុងទសវត្សរ៍បន្ទាប់ ប្រទេសវ៉េណេស៊ុយអេឡា មានប្រជាជនមួយភាគបួននៃប្រជាជនសរុបបានរត់ចេញពីការដួលរលំសេដ្ឋកិច្ចដ៏គ្រោះថ្នាក់ អត្រាឧក្រិដ្ឋកម្មបានកើនឡើងខ្លាំង មុនពេលថមថយបន្តិចម្តងៗ បន្ទាប់ពីជំងឺកូវីដ-១៩ »។
លោកថា ក្រុមបាតុករប្រឆាំងនឹងលោក ម៉ាឌូរ៉ូ បានចេញតាមដងផ្លូវជារៀងរាល់ឆ្នាំ ប៉ុន្តែត្រូវបានបង្ក្រាបដោយឧស្ម័នពុល និងគ្រាប់កាំភ្លើងកៅស៊ូ។
យ៉ាងណាក៏ដោយ លោក ម៉ាឌូរ៉ូ បានគ្រប់គ្រងប្រទេស តែហាក់ដូចជាប្រជាជនមិនអាចរើបម្រាសបាន។
លោកបន្តទៀតថា ដោយធ្វើការនៅទីក្រុងការ៉ាកាសជាអ្នកឆ្លើយឆ្លងព័ត៌មានបរទេស អំឡុងពេលខែដ៏ច្របូកច្របល់បំផុតគឺឆ្នាំ ២០១៩ ។ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ក្នុងតំណែងរបស់លោក ម៉ាឌូរ៉ូ ការបោះឆ្នោត យ៉ាងហោចណាស់ក៏ធ្វើឡើងតាមអាណត្តិដែរ ហើយត្រូវធ្វើឡើងស្ទើរតែរៀងរាល់ឆ្នាំ ខណៈរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី មិនមានការប្រែប្រួលសោះគឺនៅដដែល។
ដូចគ្នានេះដែរ វិបត្តិនៅក្នុងសេដ្ឋកិច្ចបន្តកើតមាន ទោះបីជាទីក្រុងការ៉ាកាសបានណែនាំរូបិយប័ណ្ណគ្រីបតូជាតិ គឺប៉េត្រូ (Petro) ដើម្បីគេចពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬការដកចេញពីធនាគារកណ្តាលរបស់រូបិយប័ណ្ណជាតិ ដើម្បីទប់ស្កាត់អតិផរណាខ្ពស់ក៏ដោយ។
ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី៣ ខែមករាបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង បន្ទាប់ពីកងកម្លាំងពិសេសអាមេរិកបានចាប់ខ្លួនលោក ម៉ាឌូរ៉ូ ពីបទជួញដូរគ្រឿងញៀន។
មិនតែប៉ុណ្ណោះ អវត្តមានរបស់ លោក ម៉ាឌូរ៉ូ ជំនួសដោយអតីតអនុប្រធានាធិបតីរបស់ខ្លួន គឺលោកស្រី Delcy Rodriguez ជាប្រធានាធិបតីស្តីទីបានផ្លាស់ប្តូរទស្សនវិស័យភូមិសាស្ត្រនយោបាយរបស់វ៉េណេស៊ុយអេឡាយ៉ាងច្រើន។
បន្ទាប់ពីកាន់អំណាចបានត្រឹមតែ ៣៩ថ្ងៃប៉ុណ្ណោះ លោកស្រី Rodriguez បានស្វាគមន៍រដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright ក្នុងនាមជាមន្ត្រីជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក មកទស្សនកិច្ចទីក្រុងការ៉ាកាស ចាប់តាំងពីប្រធានាធិបតី Bill Clinton ក្នុងឆ្នាំ ១៩៩៧ ។
លោកបន្តថា៖ « ខ្ញុំបានទៅទីនោះដើម្បីយកព័ត៌មានអំពីទស្សនកិច្ចរបស់លោក Wright។ នេះជាមូលហេតុដែលខ្ញុំគិតថាការផ្លាស់ប្ដូរ កំពុងកើតឡើងនៅប្រទេសវ៉េណេស៊ុយអេឡាឥឡូវ គឺមិនដូចអ្វីដែលខ្ញុំធ្លាប់ឃើញពីមុនមកទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


