ព័ត៌មានអន្ដរជាតិ
បក្សពលករកូរ៉េខាងជើងដំឡើងប្អូនស្រី និងកូនស្រីរបស់លោក គីម ជុងអ៊ុន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នាថ្ងៃអង្គារទី២៤ខែកុម្ភៈ ថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង អ្នកនាង Kim Yo Jong ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននៅឯគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចក្នុងអំឡុងពេលសមាជបក្សកំពុងដំណើរការ ខណៈពីមុនមក អ្នកនាងត្រឹមតែជាអនុប្រធាននាយកដ្ឋាននៅគណៈកម្មាធិការតែប៉ុណ្ណោះ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានចេញផ្សាយសេចក្តីប្រកាសព័ត៌មានមួយពីកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈកម្មាធិការកណ្តាលទីប្រាំបួននៃគណបក្សកាន់អំណាច ដោយតែងតាំងប្អូនស្រីលោក គីម ជុងអ៊ុន ជានាយកនាយកដ្ឋានមួយក្នុងចំណោម ១៧ រូប ដែលទើបជាប់ឆ្នោតថ្មីនៃគណៈកម្មាធិការកណ្តាលថ្មីរបស់បក្ស។
ទោះជាយ៉ាងណាក៏ដោយ KCNA មិនបានបង្ហាញថា Kim Yo Jong ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានមួយណានៅក្នុងបក្សពលករនោះទេ ប៉ុន្តែតាមការចុះផ្សាយរបស់រ៉យទ៧រ ដោយដកស្រង់ពីអ្នកជំនាញ បានសន្មតថា វាអាចជានាយកដ្ឋានឃោសនាដែលលោកស្រីធ្លាប់បានបម្រើការ។ នៅក្នុងតួនាទីថ្មីនេះដែរ អ្នកនាង Kim Yo Jong ទំនងជាត្រួតពិនិត្យទំនាក់ទំនងអន្តរកូរ៉េ ឬយុទ្ធសាស្ត្រខាងក្រៅតែប៉ុណ្ណោះ។
នៅក្នុងកិច្ចប្រជុំពេញអង្គ អ្នកនាង ក៏ត្រូវបានជ្រើសរើសឡើងវិញជាសមាជិកជំនួសនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល ដែលជាការវិលត្រឡប់មកកាន់តំណែងនេះវិញ បន្ទាប់ពីរយៈពេល៥ឆ្នាំ។ កិច្ចប្រជុំពេញអង្គត្រូវបានធ្វើឡើងកាលពីថ្ងៃមុន ដែលជាផ្នែកមួយនៃសមាជបក្សកំពុងដំណើរការ ដោយចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដើម្បីពិនិត្យឡើងវិញនូវលទ្ធផលគោលនយោបាយពីឆ្នាំ ២០២១ ព្រមទាំងកំណត់គោលដៅថ្មីសម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ។
ក្រៅពីតម្លើងឋានៈអ្នកនាង Kim Yo Jong កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង ដែលមានឈ្មោះថា គីម យូអេ ក៏ត្រូវបានផ្តល់តួនាទីដ៏សំខាន់មួយជា «អគ្គនាយកមីស៊ីល» ផងដែរ។ តំណែងផ្លូវការនេះនឹងផ្តល់សិទ្ធិឲ្យរូបនាង ដែលមានវ័យប្រហែល១៣ឬ១៤ឆ្នាំ ទទួលរបាយការណ៍ពីមេទ័ពធំៗ និងចេញបញ្ជាផ្ទាល់លើប្រតិបត្តិការយោធា ដែលជាសញ្ញាបង្ហាញថា ក្មេងជំទង់រូបនេះគឺជាបុគ្គលមានអំណាចបំផុតលំដាប់ទីពីរក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់របបដឹកនាំកូរ៉េខាងជើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កុមារី យូអេ ត្រូវបានតែងតាំងជា «អគ្គនាយកមីស៊ីល» របស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


