ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន សរសើរកងទ័ពខ្លួន ដែលដាក់ពង្រាយក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកសរសើរការដាក់ពង្រាយកងទ័ពរបស់លោក ដែលគាំទ្រសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយបានសន្យាថា នឹងលុបបំបាត់ការអនុវត្តអាក្រក់ក្នុងចំណោមមន្ត្រីមួយចំនួន នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ដែលគ្រប់គ្រងដោយរដ្ឋ ចេញផ្សាយនាថ្ងៃសុក្រទី ១២ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសុន្ទរកថាបញ្ចប់កិច្ចប្រជុំដ៏សំខាន់មួយរបស់គណបក្សកាន់អំណាច លោកគីមបានថ្កោលទោស «ទស្សនៈមនោគមវិជ្ជាខុស និងអាកប្បកិរិយាការងារអសកម្ម និងមិនទទួលខុសត្រូវ» របស់មន្ត្រីមួយចំនួន។ លោកក៏បាននិយាយអំពី ចំណុចខ្វះខាត និងការអនុវត្តអាក្រក់ដែលត្រូវតែកែតម្រូវ។
យ៉ាងណា អង្គការសារព័ត៌មានកូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានលម្អិតណាមួយ ទាក់ទងនឹងគោលដៅនៃមតិយោបល់របស់លោកគីមនោះទេ ទោះបីជាខ្លួនបាននិយាយថា គណបក្សកាន់អំណាចបានបង្ហាញពីការងាកចេញថ្មីៗជាច្រើន នៅក្នុងវិន័យក៏ដោយ (ដែលជាពាក្យប្រៀបធៀបសម្រាប់អំពើពុករលួយ)។
ដោយបញ្ចប់កិច្ចប្រជុំរយៈពេលបីថ្ងៃ គីម ជុងអ៊ុន បានលើកសរសើរចំពោះទាហានកូរ៉េខាងជើងដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន រួមជាមួយរុស្ស៊ី ដែលក្នុងនោះយ៉ាងហោចណាស់មានមនុស្ស ៦០០ នាក់ត្រូវបានសម្លាប់ និងរាប់ពាន់នាក់ទៀតរងរបួសនៅក្នុងសង្គ្រាម នេះបើយោងតាមការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង។
យោងតាមការប៉ាន់ស្មានរបស់កូរ៉េខាងត្បូង KCNA បានដកស្រង់សម្តីរបស់លោកគីមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទាហានជាច្រើននាក់នៃយោធារបស់យើងបានចូលរួមក្នុងប្រតិបត្តិការយោធានៅក្រៅប្រទេស ដើម្បីបង្ហាញពីកេរ្តិ៍ឈ្មោះរបស់យោធារបស់យើង។
លោកគីមបានបន្ថែមថា ការដាក់ពង្រាយយោធាដើម្បីគាំទ្ររុស្ស៊ី ក៏បានបង្ហាញដល់ពិភពលោកអំពីកិត្យានុភាពរបស់កងទ័ព និងរដ្ឋរបស់យើង ក្នុងនាមជាកងទ័ពដែលមានជ័យជម្នះជានិច្ច និងជាអ្នកការពារយុត្តិធម៌អន្តរជាតិពិតប្រាកដ។ ជាពិសេសលោកបានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងនៅឆ្នាំនេះក្នុងការធ្វើទំនើបកម្ម ការការពារប្រទេស នៅចំពោះមុខការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងបច្ចេកវិទ្យាសកលដ៏ធំ។
ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Yonhap ផ្លូវការរបស់កូរ៉េខាងត្បូងបាននិយាយថា លោកគីមបានវាយតម្លៃថា ការពង្រឹងសមត្ថភាពយោធា គឺជាទិសដៅពិតប្រាកដដើម្បីធានាសន្តិសុខ និងការពារប្រទេស៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មានអ្វីកើតឡើង បើសហភាពអឺរ៉ុប យកទ្រព្យសម្បត្តិ រុស្ស៊ី ដែលបង្កកមកគាំទ្រអ៊ុយក្រែន ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


