ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន បញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅជាប់ព្រំដែនចិនដើម្បីរារាំងមនុស្សមិនឲ្យចូលមកចម្លងជំងឺកូវីដ១៩
ទាហានកូរ៉េខាងជើងម្នាក់បានស្លាប់ដោយសារការផ្ទុះអំឡុងពេលដាក់គ្រាប់បែកនៅតាមព្រំដែនជាប់ប្រទេសចិន។
ព័ត៌មានបែកធ្លាយនេះបានកើតឡើងបន្ទាប់ពីមានការអះអាងថា មេដឹកនាំលោក គីម ជុងអ៊ុន បានបញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅព្រំដែនកូរ៉េខាងជើងដើម្បីរារាំងមិនឲ្យមនុស្សចូលមកចម្លងជំងឺកូវីដ១៩នៅក្នុងប្រទេស។

វិធានការដ៏ខ្លាំងក្លាត្រូវបានបញ្ជាដោយមេដឹកនាំផ្តាច់ការរូបនេះក្នុងគោលបំណងរារាំងការរីករាលដាលនៃជំងឺកូវីដ១៩។
ទាហានដែលត្រូវបានគេជឿថាមកពីកងអង្គភាព Storm Corp របស់កូរ៉េខាងជើងគឺកំពុងធ្វើការជាមួយមន្រ្តីផ្សេងទៀតដែលកំពុងដាក់ពង្រាយគ្រាប់មីន។ ទាហានបីនាក់ផ្សេងទៀតត្រូវបានគេជឿថា រងរបួសខណៈពេលបំពេញភារកិច្ចនេះនៅខេត្ត Yanggang។
យោងតាមសារព័ត៌មាន Daily NK បានរាយការណ៍ថា ការផ្ទុះគ្រាប់មីនបានកើតឡើងនៅពាក់កណ្តាលខែតុលា។

អាជ្ញាធរបានស្តីបន្ទោសកងកម្លាំងរបស់ Storm Corps ចំពោះឧប្បត្តិហេតុនេះដោយលើកឡើងពីការបណ្តុះបណ្តាលមិនគ្រប់គ្រាន់នៅក្នុងការដាក់មីន។
សារព័ត៌មាន Express បានរាយការណ៍ថា មន្រ្តីកូរ៉េខាងជើងក៏បានប៉ុនប៉ងលាក់បាំងឧប្បត្តិហេតុនេះផងដែរដោយសារតែទាហានដែលរងរបួសទាំង៣នាក់បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យក្នុងតំបន់។
កាលពីមុន កងកម្លាំងកូរ៉េខាងជើងបានប្រើផាវនៅតាមព្រំដែនជាប់ប្រទេសចិនប៉ុន្តែបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់គ្រឿងផ្ទុះថ្នាក់យោធាដែលជាគ្រាប់មីន BBM-82។

គ្រាប់មីននេះផលិតពីផ្លាស្ទិកដែលអាចសម្លាប់មនុស្សបានក្នុងរង្វង់ប្រហែល៣ម៉ែត្រ។
លោក គីម ជុងអ៊ុន បានបញ្ជាឲ្យបិទព្រំដែនរបស់កូរ៉េខាងជើងកាលពីដើមឆ្នាំនេះបន្ទាប់ពីប្រទេសចិនបានចាប់ផ្តើមរាយការណ៍ពីការរីករាលដាលនៃមេរោគកូរ៉ូណា។

កាលពីខែតុលា មានសេចក្តីរាយការណ៍ថា កងកម្លាំងកូរ៉េខាងជើងបានទទួលបញ្ជាឲ្យបាញ់សម្លាប់អ្នកណាដែលព្យាយាមឆ្លងចូលឬចេញពីប្រទេសក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់វីរុស។
នៅក្នុងខែកញ្ញា កងកម្លាំងកូរ៉េខាងជើងបានសម្លាប់មន្ត្រីកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានប្រទះឃើញនៅក្នុងដែនទឹករបស់កូរ៉េខាងជើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង
ចុចអាន៖ បុរសកូរ៉េខាងជើងដែលលោតផ្លោះរបងព្រំដែនចូលកូរ៉េខាងត្បូងគឺអ្នកហាត់កីឡាម្យ៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


