ព័ត៌មានអន្ដរជាតិ
ខួប៤ឆ្នាំសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន! ហ្សេលេនស្គី ថា ពូទីន មិនសម្រេចគោលដៅទេ
ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបន្តឆាបឆេះអស់រយៈពេល៤ឆ្នាំមកហើយ ទាំងដែលកិច្ចព្រមព្រៀងសន្តិភាពហាក់នៅឆ្ងាយមើលមិនទាន់ឃើញសោះ។ ដ្បិតភាគីទាំងពីរចាប់កាន់អាវុធប្រយុទ្ធគ្នាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែឥឡូវ មេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី អះអាងថា ពូទីន មិនអាចសម្រេចបានគោលដៅសោះឡើយ។

ក្នុងសារបង្ហោះលើបណ្តាញសង្គម Telegram នៅថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ ដែលគ្រប់ខួប៤ឆ្នាំនៃសង្គ្រាម លោកហ្សេលេនស្គី លើកឡើងថា៖ «ថ្ងៃនេះគឺជាខួបគម្រប់៤ឆ្នាំ ចាប់តាំងពីលោក ពូទីន បើកការវាយលុក ជាមួយគោលដៅ៣ថ្ងៃដណ្ដើមយកទីក្រុងកៀវឲ្យបាន ហើយរឿងនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីការតស៊ូរបស់យើង និងអំពីរបៀបដែលអ៊ុយក្រែនបានប្រយុទ្ធតស៊ូអស់រយៈពេលជាយូរមកនេះ»។
លោកបន្តថា៖ «នៅពីក្រោយសម្ដីទាំងនេះគឺជាការឈរជើងរបស់ប្រជាជនយើងរាប់លាននាក់ សេចក្ដីក្លាហានដ៏មហិមា ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ការតស៊ូអត់ធ្មត់ និងមាគ៌ាដ៏វែងឆ្ងាយដែលអ៊ុយក្រែនបានដើរ ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២ មក។ ក្រឡេកទៅមើលដើមទីនៃការឈ្លានពាន និងឆ្លុះបញ្ចាំងពីថ្ងៃនេះ យើងមានសិទ្ធិពេញលេញក្នុងការនិយាយថា៖ យើងបានការពារឯករាជ្យភាពរបស់យើង យើងមិនបានបាត់បង់រដ្ឋរបស់យើងឡើយ ហើយលោក ពូទីន ក៏មិនបានសម្រេចនូវគោលដៅរបស់គាត់ដែរ។ គាត់មិនអាចបំបាក់ស្មារតីជនជាតិអ៊ុយក្រែនបានទេ ហើយគាត់ក៏មិនបានឈ្នះសង្គ្រាមនេះដែរ។ យើងបានរក្សាការពារអ៊ុយក្រែន ហើយយើងនឹងធ្វើគ្រប់យ៉ាងដើម្បីសម្រេចបាននូវសន្តិភាព និងយុត្តិធម៌។ ជ័យយោ! អ៊ុយក្រែន»។

សូមជម្រាបជាថ្មី មូលហេតុដែលទីក្រុងមូស្គូ សម្រេចចិត្តឈានដល់បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅអ៊ុយក្រែន គឺដោយសារលោកពូទីន យល់ឃើញថា ការពង្រីកខ្លួនរបស់អង្គការណាតូឆ្ពោះទៅទិសខាងកើត ក្បែរព្រំដែនរុស្ស៊ី គឺជាការគំរាមកំហែងសន្តិសុខដោយផ្ទាល់។
ម្យ៉ាង រុស្ស៊ីបានទាមទារម្តងហើយម្តងទៀត ឲ្យមានការធានាផ្នែកច្បាប់ឲ្យជាក់លាក់ថា អ៊ុយក្រែននឹងមិនចូលរួមក្នុងសម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកមួយនេះជាដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


