Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសជាច្រើននៅអឺរ៉ុប អំពាវនាវឲ្យពលរដ្ឋចាកចេញពីមជ្ឈិមបូព៌ាជាបន្ទាន់

បានផុស

នៅ

ប្រទេសជាច្រើននៅអឺរ៉ុបកាលពីថ្ងៃទី ២៧ ខែកុម្ភៈ បានជំរុញឲ្យពលរដ្ឋរបស់ពួកគេចាកចេញ ឬចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ និងតំបន់មជ្ឈិមបូព៌ាមួយចំនួនទៀត ដោយលើកឡើងថា ការកើនឡើងនៃតំបន់ អាចបណ្តាលឲ្យមានការលុបចោលជើងហោះហើរ និងការបិទដែនអាកាសរយៈពេលយូរ ហើយព្រមានបន្ថែមថា ស្ថានភាពអាចនឹងកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍ពី Xinhua ក្រសួងការបរទេសអង់គ្លេស បានធ្វើបច្ចុប្បន្នភាពសេចក្តីជូនដំណឹងអំពីការធ្វើដំណើរសម្រាប់អ៊ីស្រាអែលថា យើងបានចាត់វិធានការបង្ការក្នុងការផ្លាស់ទីលំនៅបុគ្គលិក និងសាច់ញាតិមួយចំនួនពីទីក្រុង Tel Aviv ទៅកាន់ទីតាំងមួយផ្សេងទៀតនៅក្នុងទឹកដីអ៊ីស្រាអែល។ ទីភ្នាក់ងារនេះបានបន្ថែមថា ស្ថានទូតអង់គ្លេសប្រចាំនៅអ៊ីស្រាអែល នៅតែដំណើរការធម្មតា ប៉ុន្តែស្ថានភាព អាចកើនឡើងយ៉ាងឆាប់រហ័ស និងបង្កហានិភ័យធ្ងន់ធ្ងរ។

មន្ត្រីអង់គ្លេសក៏បានប្រកាសផងដែរថា ពួកគេបានដកបុគ្គលិកការទូតចេញពីប្រទេសអ៊ីរ៉ង់ ដោយសារតែការព្រួយបារម្ភអំពីសន្តិសុខ ដោយណែនាំពលរដ្ឋកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសនេះ។

ក្រសួងការបរទេសបារាំងនៅថ្ងៃដដែលនោះ ក៏បានជំរុញឲ្យពលរដ្ឋកុំធ្វើដំណើរទៅកាន់អ៊ីស្រាអែល ក៏ដូចជាទីក្រុងយេរូសាឡឹម និងតំបន់ West Bank ដោយព្រមានអំពីផលវិបាកដែលអាចកើតមាន ពីស្ថានភាពដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់។ ទីក្រុងប៉ារីសបានកត់សម្គាល់ពីលទ្ធភាពនៃការលុបចោលជើងហោះហើរ ឬការពន្យារពេល ហើយជំរុញឲ្យពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ រក្សាការប្រុងប្រយ័ត្ន ចៀសវាងការជួបជុំធំៗ។

សូម្បីតែក្រសួងការបរទេសប៉ូឡូញ, អ៊ីតាលី,អាល្លឺម៉ង់,ហូឡង់ បានចេញសារព្រមានព្រមៗគ្នា ដោយប្រាប់ពលរដ្ឋរបស់ខ្លួនគ្រប់ៗគ្នា ឲ្យចាកចេញពីអ៊ីរ៉ង់ ឬចៀសវាងតំបន់ព្រំដែនរវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សា លីបង់ និងអេហ្ស៊ីប ដោយលើកឡើងពីភាពតានតឹងនៅមជ្ឈិមបូព៌ា និងណែនាំអ្នកដែលនៅអ៊ីស្រាអែលត្រូវប្រុងប្រយ័ត្នខ្ពស់ ដោយសារតែស្ថានភាពសន្តិសុខនៅមជ្ឈិមបូព៌ាមិនស្ថិតស្ថេរទេ អាចនឹងមានហានិភ័យដែលអាចកើតមាននៃការបិទដែនអាកាសភ្លាមៗ ឬត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ។

មិនតែប៉ុណ្ណោះ ប្រទេសអឺរ៉ុបជាច្រើនផ្សេងទៀត ក៏បានចេញការព្រមានអំពីការធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាកាលពីខែកុម្ភៈ។ ជាក់ស្ដែង ហ្វាំងឡង់ បានជំរុញពលរដ្ឋកុំឲ្យធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ហើយចាកចេញពីយេម៉ែន និងលីប៊ីជាបន្ទាន់។ ក្រសួងការបរទេសស៊ែប៊ី ក៏បានណែនាំពលរដ្ឋឲ្យចាកចេញពីអ៊ីរ៉ង់ជាបន្ទាន់ ស្របពេលដែលក្រសួងការបរទេសស៊ុយអែត បានកត់សម្គាល់ថា អ្នកដែលជ្រើសរើសស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ មិនគួររំពឹងថា នឹងទទួលបានជំនួយពីរដ្ឋាភិបាលដើម្បីជម្លៀសចេញនោះទេ។

នាពេលថ្មីៗនេះ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំង ដោយប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកំហែងម្តងហើយម្តងទៀតអំពីសកម្មភាពយោធា ប្រសិនបើការចរចាលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់បរាជ័យ។ អ៊ីរ៉ង់បានព្រមានថា ខ្លួននឹងវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា រួមទាំងនៅអ៊ីស្រាអែលផងដែរ ដើម្បីឆ្លើយតប៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម