ព័ត៌មានអន្ដរជាតិ
ត្រឹម២ថ្ងៃ អាមេរិក-អ៊ីស្រាអែល វាយប្រហារទីក្រុងរបស់អ៊ីរ៉ង់ជាង១៣០ សម្លាប់មនុស្ស ៥៥៥នាក់
យោងតាមទិន្នន័យពីអឌ្ឍចន្ទក្រហមអ៊ីរ៉ង់, មនុស្សចំនួន៥៥៥នាក់បានស្លាប់ត្រឹម២ថ្ងៃ បន្ទាប់ពីអាមេរិកនិងអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅថ្ងៃសៅរ៍។

BBC បានដកស្រង់របាយការណ៍ពីអឌ្ឍចន្ទក្រហម ដោយផ្សាយនៅថ្ងៃចន្ទទី២ខែមីនាថា ក្នុងចំណោមអ្នកស្លាប់ គឺមានច្រើនបំផុតនៅឯសាលារៀនមួយក្នុងតំបន់ Minab ភាគខាងត្បូង ដែលអ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស១៥៣នាក់ មានទាំងកុមារផងដែរ។
របាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា ត្រឹម២ថ្ងៃ (សៅរ៍និងអាទិត្យ), អាមេរិក-អ៊ីស្រាអែល បានវាយប្រហារលើទីក្រុងជាង១៣០ នៅទូទាំងប្រទេសអ៊ីរ៉ង់។ លើសពីនេះ កម្លាំងជួយសង្គ្រោះជាង ១០០ ០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស។

សូមជម្រាបជាថ្មី សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បន្ទាប់ពីកិច្ចចរចានុយក្លេអ៊ែរ បរាជ័យ។
ការវាយប្រហារបានផ្ដោតសំខាន់លើទីតាំងនុយក្លេអ៊ែរ ឃ្លាំងមីស៊ីល-ដ្រូន និងទីបញ្ជាការដ្ឋានរបស់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ហើយឈានដល់ការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ថែមទៀតផង។
ជាការសងសឹក អ៊ីរ៉ង់បានបាញ់មីស៊ីលរាប់រយគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅក្នុងតំបន់ឈូងសមុទ្រដូចជាបារ៉ែន កាតា គុយវ៉ែត ហ្សកដានី អារ៉ាប់រួមនិងអារ៉ាប៊ីសាអូឌីត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


