ព័ត៌មានអន្ដរជាតិ
ក្រោយមីស៊ីលបាញ់ចូលដែនអាកាសពីរលើក តួកគីដាក់ពង្រាយខែលអាកាស Patriot
រដ្ឋាភិបាលតួកគី បាននិយាយនៅថ្ងៃអង្គារទី១០ ខែមីនាថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស «Patriot» របស់សហរដ្ឋអាមេរិកនៅភាគអាគ្នេយ៍នៃប្រទេស ជិតមូលដ្ឋានរ៉ាដារបស់អង្គការណាតូ ក្នុងជំហានមួយរបស់សម្ព័ន្ធមិត្តដើម្បីពង្រឹងការការពារដែនអាកាសប្រឆាំងនឹងលទ្ធភាពនៃផលប៉ះពាល់ដោយមីស៊ីលពីជម្លោះដែលកំពុងបន្តនៅអ៊ីរ៉ង់។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រព័ន្ធនេះត្រូវបានដាក់ពង្រាយទៅកាន់ខេត្ត Malatya ដែលជាទីតាំងនៃមូលដ្ឋានរ៉ាដា Kurecik របស់អង្គការណាតូ ដោយបានផ្តល់ទិន្នន័យសំខាន់ៗសម្រាប់សម្ព័ន្ធមិត្តណាតូ និងបានជួយកំណត់អត្តសញ្ញាណមីស៊ីលផ្លោងពីរគ្រាប់របស់អ៊ីរ៉ង់ ដែលចូលទៅកាន់ដែនអាកាសនៃប្រទេសតួកគីកាលពីសប្តាហ៍មុន។
ក្រសួងការពារជាតិតួកគី បានប្រកាសថា «បន្ថែមពីលើវិធានការដែលយើងកំពុងអនុវត្តនៅថ្នាក់ជាតិ វិធានការការពារដែនអាកាស និងមីស៊ីលរបស់ណាតូក៏ត្រូវបានពង្រឹងផងដែរ។ នៅក្នុងក្របខណ្ឌនោះ ខែលការពារដែនអាកាស Patriot មួយកំពុងត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងនៅខេត្ត Malatya ដើម្បីចូលរួមចំណែកក្នុងការការពារដែនអាកាសរបស់យើង។ តួកគីនឹងបន្តវាយតម្លៃការអភិវឌ្ឍក្នុងតំបន់ និងសម្របសម្រួលជាមួយសម្ព័ន្ធមិត្តណាតូ»។
ទោះជាយ៉ាងណា កាលពីមុន តួកគីបានព្រមានទីក្រុងតេហេរ៉ង់ម្ដងរួចទៅហើយថា កុំឲ្យបាញ់មីស៊ីលបន្ថែមទៀតទៅលើដែនដីរបស់ខ្លួន ក្នុងពេលដែលប្រធានាធិបតីនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហានេះតាមទូរស័ព្ទរួចហើយដែរ។
ចំណែកភាគគីអ៊ីរ៉ង់ក៏បានលើកឡើងថា ខ្លួនមិនស្ថិតក្នុងស្ថានភាពសង្គ្រាមជាមួយប្រទេសនានាក្នុងតំបន់ ហើយបដិសេធថា មិនកំណត់គោលដៅដោយផ្ទាល់ទៅលើប្រទេសតួកគីដែលជាជិតខាងរបស់ខ្លួននោះទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


