ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់បន្តដាក់ទណ្ឌកម្មលើបុគ្គល៦នាក់ និងអង្គភាព២ ដែលឆបោកក្រុមហ៊ុនអាមេរិក
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១២មីនាថា ខ្លួនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន៦នាក់ និងអង្គភាពចំនួន២ ចំពោះតួនាទីរបស់ពួកគេនៅក្នុងគម្រោងបុគ្គលិកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលរៀបចំឡើងដោយកូរ៉េខាងជើង ក្រោមការចោទប្រកាន់ពីបទបោកប្រាស់អាជីវកម្មអាមេរិក និងបង្កើតប្រាក់ចំណូលដើម្បីផ្តល់មូលនិធិដល់កម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង។

យោងតាម koreaherald ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេស (OFAC) នៃក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក បានប្រកាសពីវិធានការនេះ ដោយកត់សម្គាល់ថា ទណ្ឌកម្មចុងក្រោយបំផុតគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងមូល ដើម្បីទប់ទល់នឹងការទទួលបានប្រាក់ចំណូលរបស់ទីក្រុងព្យុងយ៉ាង។
រដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុ លោក Scott Bessent ត្រូវបានដកស្រង់សម្តីថា «របបកូរ៉េខាងជើងកំណត់គោលដៅក្រុមហ៊ុនអាមេរិកតាមរយៈគម្រោងបោកប្រាស់ដែលអនុវត្តដោយប្រតិបត្តិករបច្ចេកវិទ្យាព័ត៌មាន (IT) នៅក្រៅប្រទេសរបស់ខ្លួន ដែលប្រើប្រាស់ទិន្នន័យរសើប និងជំរិតទារប្រាក់ពីអាជីវកម្មនូវទឹកប្រាក់យ៉ាងច្រើន»។
លោក បានបន្ថែមថា «ក្រោមការដឹកនាំរបស់ប្រធានាធិបតីត្រាំ ក្រសួងនឹងបន្តតាមដានប្រាក់នេះ ដើម្បីការពារអាជីវកម្មអាមេរិកពីសកម្មភាពព្យាបាទ និងធានាថា អ្នកដែលធ្វើខុសត្រូវត្រូវទទួលខុសត្រូវចំពោះរឿងនេះទាំងស្រុង»។
បន្ថែមទៅក្នុងបញ្ជីទណ្ឌកម្ម OFAC គឺលោក Yun Song-guk ដែលជាពលរដ្ឋកូរ៉េខាងជើង; លោក York Louis Celestino Herrera មកពីសាធារណរដ្ឋដូមីនីកែន; និងជនជាតិវៀតណាមបួននាក់គឺ Nguyen Quang Viet, Do Phi Khanh, Hoang Van Nguyen និង Hoang Minh Quang។
ដោយឡែក ចំពោះអង្គភាពពីរដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីគឺក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា Amnokgang ដែលជាក្រុមហ៊ុនកូរ៉េខាងជើង និងក្រុមហ៊ុនសេវាកម្មអន្តរជាតិ Quangvietdnbg ដែលជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសវៀតណាម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


