ព័ត៌មានអន្ដរជាតិ
ហេសបូឡា ត្រៀមខ្លួនក្នុងសមរភូមិដ៏វែងឆ្ងាយ ខណៈអុីស្រាអែល គំរាមបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធលីបង់
មេដឹកនាំហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃសុក្រ ទី១៣ ខែមីនាថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រឈមមុខដាក់គ្នាដ៏វែងឆ្ងាយជាមួយអុីស្រាអែល ខណៈដែលទីក្រុងយេរូសាឡឹមបានគំរាមកំហែងថា នឹងធ្វើឱ្យប្រទេសលីបង់ រងការខូចខាតកាន់តែ «ខ្លាំង» លើហេដ្ឋារចនាសម្ព័ន្ធ។

យោងតាម CNN លោក Qassem បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍លើកទីពីរ គិតចាប់តាំងពីសង្គ្រាមចុងក្រោយបានចាប់ផ្តើមថា៖ «យើងបានរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាដ៏យូរអង្វែង ហើយប្រសិនបើព្រះជាម្ចាស់អនុញ្ញាត ពួកគេ (ជនជាតិអុីស្រាអែល) នឹងភ្ញាក់ផ្អើលនៅលើសមរភូមិជាក់ជាមិនខានឡើយ ហើយនេះគឺជាសមរភូមិអត្ថិភាព មិនមែនជាសមរភូមិមានកំណត់ ឬសាមញ្ញនោះទេ»។
អុីស្រាអែល កាលពីថ្ងៃមិលមិញ បានបំផ្លាញស្ពានមួយឆ្លងកាត់ទន្លេ Litani រវាងទីក្រុង Zrariyeh និង Tayr Falsay។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋលីបង់។ ទន្លេនេះបែងចែកភាគខាងត្បូងលីបង់ ពីខាងកើតទៅខាងលិច។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាអុីស្រាអែល បានចាត់ទុកស្ពាននេះថា ជា «ចំណុចឆ្លងកាត់ដ៏សំខាន់» សម្រាប់ក្រុមហេសបូឡា ពីភាគខាងជើងទៅភាគខាងត្បូងលីបង់ ដើម្បីកសាងអំណាចរបស់ខ្លួន និងត្រៀមខ្លួនសម្រាប់ការប្រយុទ្ធ។ ការវាយប្រហារនេះគឺជាការវាយលើកដំបូងលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈលីបង់ បើគិតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមមជ្ឈិមបូព៌ា ហើយក៏ត្រូវបានទទួលស្គាល់ដោយអុីស្រាអែល ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអុីស្រាអែល លោក Israel Katz បាននិយាយកាលពីម្សិលមិញថា៖ «នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយរដ្ឋាភិបាលលីបង់ និងរដ្ឋនឹងត្រូវខាតបង់ខ្ពស់លើការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាតិលីបង់ ដែលប្រើប្រាស់ដោយភេរវករហេសបូឡា។ ជាពិសេស លីបង់នឹងរង «ការបាត់បង់ទឹកដី រហូតដល់ប្រទេសនេះមានការប្តេជ្ញាចិត្តក្នុងដកហូតអាវុធពីក្រុមហេសបូឡា»។
កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីលីបង់ លោក Joseph Aoun បានស្នើចរចាដោយផ្ទាល់ជាមួយអុីស្រាអែល ប៉ុន្តែកាលពីម្សិលមិញ លោកបាននិយាយថា ខ្លួនមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោកបានប្រាប់រដ្ឋាភិបាលលីបង់រួចហើយថា «ពួកគេកំពុងលេងជាមួយភ្លើង ប្រសិនបើពួកគេបន្តអនុញ្ញាតឲ្យក្រុមហេសបូឡាដំណើរការ មិនព្រមដកហូតអាវុធ»។
គួរបញ្ចាក់ដែរថា ប្រទេសលីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាកាលពីសប្តាហ៍មុន នៅពេលដែលក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ បានវាយប្រហារអុីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអុីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហាររវាងសហរដ្ឋអាមេរិក និងអុីស្រាអែល៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


