ព័ត៌មានអន្ដរជាតិ
ទីបំផុត អ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ជាមួយ ក្រុមហេសបូឡា
ដោយមានការសម្របសម្រួលពីសំណាក់សហរដ្ឋអាមេរិកនិងបារាំង នៅទីបំផុត គណរដ្ឋមន្ត្រីអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់មួយជាមួយក្រុមហេសបូឡាលីបង់ ដែលបើយោងតាមប្រធានាធិបតីអាមេរិកចូ បៃដិន, បទឈប់បាញ់នេះបានចូលជាធរមាននៅម៉ោង៤ព្រឹកថ្ងៃពុធទី២៧ខែវិច្ឆិកាឆ្នាំ២០២៤។

ក្នុងបទឈប់បាញ់នេះមានចែងថា កងទ័ពអ៊ីស្រាអែល នឹងត្រូវដកចេញពីភាគខាងត្បូងប្រទេសលីបង់ ហើយក្រុមហេសបូឡា ក៏នឹងដកថយចេញពីភាគខាងជើងនៃទន្លេ Litani ដូចគ្នា។
ដំណើរការនេះ នឹងចំណាយពេល៦០ថ្ងៃ ហើយកងទ័ពលីបង់ នឹងត្រូវដាក់ពង្រាយទៅភាគខាងត្បូង ដើម្បីតាមដានបទឈប់បាញ់ខណៈក្រុមការងារអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលរួមមានទាំងកងរក្សាសន្តិភាពបារាំង ក៏នឹងត្រូវដាក់ពង្រាយដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នេះផងដែរ។

លើសពីនេះ កងទ័ពលីបង់នឹងតម្រូវឲ្យពង្រីកតួនាទីរបស់ខ្លួននៅក្នុងប្រទេសលីបង់ ជាពិសេសនាភាគខាងត្បូង ដែលទីនោះនឹងក្លាយជាស្ថាប័នប្រដាប់អាវុធតែមួយគត់ ហើយគ្រប់គ្រងសកម្មភាពពាក់ព័ន្ធនឹងអាវុធនៅក្នុងប្រទេសនេះ។
មិនត្រឹមប៉ុណ្ណឹង ជនស៊ីវិលលីបង់និងអ៊ីស្រាអែល ក៏នឹងត្រូវអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញជាបណ្តើរៗផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនបានលើកឡើងថា បទឈប់បាញ់នេះគ្រាន់តែជាកិច្ចព្រមព្រៀងបណ្តោះអាសន្នប៉ុណ្ណោះ ពោលគឺមិនដឹងថា ភាគីទាំងសងខាងអនុវត្តវាបានយូរប៉ុនណានោះទេ ដោយសារតែវាមិនមានការឯកភាពផ្នែកនយោបាយពីសំណាក់ប្រទេសអ៊ីរ៉ង់ ដែលគេដឹងថា ជាអ្នកនៅពីក្រោយខ្នងចាំជួយគាំទ្រចលនាសកម្មប្រយុទ្ធ។

គេនៅតែសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងឈានឆ្ពោះទៅរកការបញ្ចប់អំពើហិង្សារយៈពេលជាងមួយឆ្នាំ ដែលផ្តើមឡើងនៅពេលក្រុមហេសបូឡា បើកការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។
ចាប់តាំងពីខែតុលាឆ្នាំ២០២៣មក អ៊ីស្រាអែលបានសម្លាប់ប្រជាជនលីបង់ចំនួន ៣ ៧៦៨នាក់ និងបង្ខំឲ្យ១.២លាននាក់ទៀតត្រូវជម្លៀសខ្លួន ដោយសារតែសង្គ្រាមដ៏សាហាវ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេសបូឡា រើសបានមេក្រុមថ្មី, ជាអ្នកទើបរត់គេចពីការធ្វើឃាតរបស់ អ៊ីស្រាអែល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


