ព័ត៌មានអន្ដរជាតិ
ត្រាំទាមទារឱ្យអ៊ីរ៉ង់ផ្អាកកម្មវិធីមីស៊ីលរយៈពេល៥ឆ្នាំ ជាថ្នូរនឹងសន្តិភាព
សង្រ្គាមនៅអ៊ីរ៉ង់កាន់តែរីករាលដាលនិងអូសបន្លាយដល់សប្តាហ៍ទី៤ តែមកទល់ពេលនេះមិនទាន់ឃើញមានភាគីណាម្នាក់ចង់ជ្រើសរើសការចរចាបញ្ចប់សង្រ្គាមទេ។ ក្នុងនោះអាមេរិក តែងតែមានហេតុផលជាច្រើន ស្នើដល់ភាគីអ៊ីរ៉ង់ឱ្យធ្វើតាមចិត្តអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងទាមទារឱ្យអ៊ីរ៉ង់បញ្ឈប់កម្មវិធីមីស៊ីលរបស់ពួកគេក្នុងរយៈពេល៥ឆ្នាំ ជាថ្នូរនឹងសន្តិភាព។ នេះបើយោងសារព័ត៌មាន The Telegraph ផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ។
មធ្យោបាយនេះជាការប្តេជ្ញាចិត្តមួយក្នុងចំណោមចំនួន៦ ដែលប្រធានាធិបតីអាមេរិកចង់ឱ្យទីក្រុងតេហេរ៉ង់ធ្វើ តែវាជាសញ្ញាមួយបង្ហាញថាជំហររបស់ទីក្រុងវ៉ាស៊ីនតោននិងអ៊ីរ៉ង់កំពុងឃ្លាតឆ្ងាយពីគ្នា។

លោកត្រាំអះអាងថា៖ នេះជាតម្លៃនៃសន្តិភាព មានន័យថា វាជាតម្រូវការមុន ក្នុងការបន្ធូរបន្ថយភាពតានតឹង ឬឈានដល់កិច្ចព្រមព្រៀង»។
មិនតែប៉ុណ្ណោះ សេតវិមានក៏កំពុងបដិសេធការអំពាវនាវឱ្យមានបទឈប់បាញ់ផងដែរ ខណៈទីក្រុងតេហេរ៉ង់ទទូចថាការចរចាមិនអាចចាប់ផ្តើមបានទេ រហូតដល់ការប្រយុទ្ធគ្នាឈប់សិន។ បន្ទាប់ពីជម្លោះឈានចូលដល់សប្តាហ៍ទី៤ ភាគីទាំងពីរកំពុងផ្តល់សញ្ញាចម្រុះ បង្ហាញពីភាពបើកចំហផ្នែកការទូត ខណៈការពិភាក្សាពីការប្រយុទ្ធទាមទារឱ្យមានការចុះចាញ់ទាំងស្រុងនៅតែបន្ត។
លោក ត្រាំបញ្ជាក់យ៉ាងច្បាស់ថាលោកមិនគាំទ្របញ្ឈប់ការប្រយុទ្ធជាបន្ទាន់ទេ។ ដោយអះអាងថា សម្ពាធយោធាត្រូវតែបន្តបង្ខំឱ្យមានសម្បទានពីទីក្រុងតេហេរ៉ង់។ តម្រូវការនេះជាសម្បទានដ៏សំខាន់មួយពីអ៊ីរ៉ង់ ដោយសារមីស៊ីលគឺជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រការពារជាតិ និងជំហរក្នុងតំបន់របស់អ៊ីរង់។
លោក ត្រាំ ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា៖ « ខ្ញុំមិនចង់បានបទឈប់បាញ់ទេ […] អ្នកនឹងមិនធ្វើបទឈប់បាញ់ទេ ពេលដែលអ្នកកំពុងបំផ្លាញភាគីម្ខាងទៀត»។
មុនជម្លោះកើតឡើង ប្រធានាធិបតីអាមេរិកថា៖ « សង្គ្រាមអាចបញ្ចប់បាន លុះត្រាតែរបបនៃថ្នាក់ដឹកនាំអ៊ីរ៉ង់ដួលរលំ។ នៅចំណុចមួយ […] ប្រហែលគ្មាននរណាម្នាក់ដែលនៅសល់នឹងនិយាយថាយើងចុះចាញ់ទៀតទេ»។
កាលពីថ្ងៃអាទិត្យ លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ថា៖ « ការអំពាវនាវឱ្យអ៊ីរ៉ង់អនុវត្តការអត់ធ្មត់ គឺគ្មានន័យទេ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាអ្នកផ្តួចផ្តើមសង្រ្គាម ហើយក៏ជាអ្នកទទួលខុសត្រូវចំពោះការបញ្ឈប់ដែរ»។
គួរបញ្ជាក់ថា រដ្ឋបាល លោក ត្រាំ បានជំរុញឱ្យទីក្រុងតេហេរ៉ង់មានដំណោះស្រាយមួយ រួមទាំងការកំណត់យ៉ាងតឹងរ៉ឹងលើកម្មវិធីនុយក្លេអ៊ែរ សមត្ថភាពមីស៊ីល និងសកម្មភាពផ្សេងទៀតក្នុងតំបន់៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


