ព័ត៌មានអន្ដរជាតិ
ចិនជំរុញឱ្យអ៊ីរ៉ង់ទទួលយកជម្រើសចរចាជាមួយអាមេរិក ជាជាងការប្រយុទ្ធ តែអ៊ីរ៉ង់មិនទាន់ព្រម
អ្នកការទូតកំពូលរបស់ប្រទេសចិន លោក វ៉ាង យី ( Wang Yi) ជំរុញឱ្យសម្ព័ន្ធមិត្តអ៊ីរ៉ង់ជ្រើសយកការនិយាយគ្នា ល្អជាងការប្រយុទ្ធ បន្ទាប់ពីទីក្រុងតេហេរ៉ង់បដិសេធសំណើររបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលលើកឡើងពីលក្ខខណ្ឌនៃការចរចាបញ្ចប់សង្រ្គាម។ នេះបើតាមការសន្ទនាតាមទូរស័ព្ទរវាង លោក វ៉ាង និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃអង្គារ។
យោងតាម CNA ផ្សាយថ្ងៃទី២៤ ខែមីនា សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានរីករាលដាលពាសពេញមជ្ឈិមបូព៌ា និងបណ្តាលឱ្យកកស្ទះថាមពលកាន់តែអាក្រក់ទៅៗក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសម្រាប់ការដឹកជញ្ជូនប្រេងឆៅជាងមួយភាគ៥នៃការផលិតថាមពលពិភពលោក។

ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជិត១ខែមកនេះ ទីក្រុងប៉េកាំងនៅតែជាដៃគូដ៏សំខាន់របស់អ៊ីរ៉ង់ ប៉ុន្តែមិនមែនមានន័យថាប្រទេសចិនតែងតែគាំទ្រគ្រប់ការសម្រេចចិត្តរបស់ទីក្រុងតេហេរ៉ង់នោះទេ ហើយ ក៏មិនបានបង្ហាញពីការជួយសម្ព័ន្ធមិត្តក្នុងវិស័យយោធានោះដែរ។
ជាក់ស្តែងប្រទេសចិនធ្លាប់បានលើកឡើងថា៖ «ទីក្រុងប៉េកាំងមិនយល់ស្របជាមួយនឹងការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់លើបណ្តាប្រទេសក្នុងឈូងសមុទ្រ ដែលមានមូលដ្ឋានទ័ពរបស់អាមេរិកនោះទេ ហើយក៏បានជំរុញឱ្យមានបទឈប់បាញ់ផងដែរ»។
យោងតាមក្រសួងការបរទេសចិន លោក វ៉ាង យី បានប្រាប់ លោក Abbas Araghchi ថា៖ «ទីក្រុងប៉េកាំងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចចាប់យកឱកាស បើកផ្លូវឆ្ពោះទៅរកសន្តិភាព និងចាប់ផ្តើមដំណើរការចរចាសន្តិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ធ្លាប់លើកឡើងថា៖ «នាវាទាំងអស់អាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព លើកលែងតែនាវាជាកម្មសិទ្ធិរបស់ប្រទេសណាដែលកំពុងចូលរួមក្នុងជម្លោះ»។
លោក Araghchi ក៏បានប្រាប់សមភាគិចិន លោក វ៉ាង វិញថា៖ « ភាគីអ៊ីរ៉ង់ប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបញ្ចប់ជម្លោះដែលសាកសម មិនមែនគ្រាន់តែជាបទឈប់បាញ់បណ្តោះអាសន្ននោះទេ»។
រដ្ឋមន្រ្តីក្រសួងបរទេសអ៊ីរ៉ង់រូបនេះក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះជំនួយមនុស្សធម៌ក្នុងប្រទេសខ្លួនផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


