ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ព្រមានទៅ ត្រាំ ថា ការបិទខ្ទប់ច្រក Hormuz ស្មើនឹង «អំពើចោរកម្មសមុទ្រ»
ក្រោយលោក ដូណាល់ ត្រាំ ប្រកាសបិទខ្ទប់ច្រក Hormuz ពេលនេះប្រទេសអ៊ីរ៉ង់ បានចេញប្រតិកម្មហើយ ដោយព្រមានថា សកម្មរបស់អាមេរិក គឺស្មើនឹង «អំពើចោរកម្មសមុទ្រ»។

តាមការផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានចេញមកបញ្ជាក់ច្បាស់ៗថា៖ «ការរឹតត្បិតរបស់សហរដ្ឋអាមេរិកលើកប៉ាល់នៅក្នុងដែនទឹកអន្តរជាតិ គឺ ស្មើនឹងអំពើចោរកម្មសមុទ្រ។ អ៊ីរ៉ង់នឹងអនុវត្តយន្តការអចិន្ត្រៃយ៍ ដើម្បីគ្រប់គ្រងច្រក Hormuz»។
កងទ័ពអ៊ីរ៉ង់ អះអាងទៀតថា៖ «កំពង់ផែនៅតំបន់ឈូងសមុទ្រគួរតែអាចប្រើប្រាស់បាន សម្រាប់មនុស្សគ្រប់គ្នា មិនមែនសម្រាប់នរណាម្នាក់នោះទេ ហើយគ្មានកំពង់ផែណាមួយនៅក្នុងតំបន់ឈូងសមុទ្រ ឬឈូងសមុទ្រអូម៉ង់ នឹងមានសុវត្ថិភាពឡើយ ប្រសិនបើកំពង់ផែរបស់អ៊ីរ៉ង់ស្ថិតក្រោមការគំរាមកំហែងនោះ»។
ការព្រមាននេះ គឺឆ្លើយតបទៅប្រធានាធិបតីអាមេរិក ដែលប្រកាសបិទខ្ទប់ច្រក Hormuz ព្រោះតែមិនពេញចិត្តនឹងលទ្ធផលនៃការចរចាសន្តិភាពជាមួយអ៊ីរ៉ង់។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមដំណើរការបិទខ្ទប់ រាល់កប៉ាល់ ដែលព្យាយាមចូលឬចាកចេញពីច្រក Hormuz។ លោកណែនាំឲ្យកងទ័ពជើងទឹក ស្វែងរកនិងស្ទាក់ចាប់កប៉ាល់ទាំងឡាយណា នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឆ្លងកាត់ឲ្យទៅអ៊ីរ៉ង់។
ក្នុងសារដដែលនោះ លោកព្រមានថា៖ «អាមេរិកនឹងចាប់ផ្តើមបំផ្លាញ រាល់គ្រាប់មីនដែលអ៊ីរ៉ង់ដាក់ពង្រាយនៅក្នុងច្រកសមុទ្រនោះ។ ជនជាតិអ៊ីរ៉ង់ណាដែលបាញ់មកលើពួកយើង ឬបាញ់លើកប៉ាល់សន្តិភាព នឹងត្រូវកម្ទេចឲ្យខ្ទេច។ ពួកយើងបានត្រៀមលក្ខណៈរួចរាល់ ១០០% ហើយ! យោធាមេរិក នឹងបញ្ចប់នូវអ្វីដែលនៅសេសសល់បន្តិចបន្តួចរបស់អ៊ីរ៉ង់!»៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


