Connect with us

ព័ត៌មានអន្ដរជាតិ

ការបែកបាក់​​រវាង អាមេរិក និងសហភាពអឺរ៉ុប​​ប៉ះពាល់អ្វី​​ខ្លះ​ដល់ពិភពលោក?​

បានផុស

នៅ

ភាព​ប្រេះ​ឆា​​​ដែលមិនធ្លាប់មានពីមុនរវាងរសហរដ្ឋអាមេរិក​​​ក្រោម​រដ្ឋបាល​របស់​ លោក ដូណាល់ ត្រាំ និងសហភាពអឺរ៉ុប (EU)  កំពុងរុញច្រានសណ្តាប់ធ្នាប់សកលលោក​ឲ្យធ្លាក់ចូលក្នុងវិបត្តិថ្មីមួយ ដែលប៉ះពាល់ដល់សន្តិសុខ និងសេដ្ឋកិច្ចជុំវិញពិភពលោកយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយពី europa.eu

ជាក់ស្ដែង ភាពតានតឹង​របស់​មហាអំណាច​​​​បស្ចឹម​ប្រទេស​នេះ មិនមែនជារឿងបុគ្គលរវាងមេដឹកនាំឡើយ ប៉ុន្តែវាបានក្លាយជា «​ការ​បែក​បាក់ក្នុងតំបន់ និងសកល» ដែលធ្វើឲ្យពិភពលោកកាន់តែមានភាពមិនច្បាស់លាស់ និងប្រកបដោយគ្រោះថ្នាក់។

​កា​រកំណត់​អាទិភាព​​របស់​ភាគី​និមួយៗ ឬ​ហៅ​ថា «បន្ទាត់ក្រហម» និងការបែកបាក់យុទ្ធសាស្ត្រ គឺ​ជា ស្នូល​នៃជម្លោះនេះ ​​កើត​ចេញ​ពី​ការប្រកាសរបស់លោកត្រាំ នូវគោលនយោបាយ «បន្ទាត់ក្រហមដែលមិនអាចរំលងបាន» នៅច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនាំចេញប្រេងដ៏សំខាន់ ខណៈអាមេរិកជ្រើសរើសការវាយប្រហារដោយ​​យោធា និងការដាក់សម្ពាធកម្រិតអតិបរមា រីឯមេដឹកនាំអឺរ៉ុបវិញ​បានប្រកាន់ខ្ជាប់នូវ «ជំហរផ្អែកលើគោលការណ៍» ដោយទទូចឲ្យមានការចរចា និងការគោរពច្បាប់អន្តរជាតិ។

ការខ្វែងគំនិតគ្នានេះបានបង្កើតជា «​ការ​បែក​បាក់​ក្នុងតំបន់» ដែលរីករាលដាលពីមជ្ឈិមបូព៌ា រហូតដល់ទ្វីបអឺរ៉ុប និងអាស៊ី។ វិបត្តិសំខាន់​ៗ​ត​ដែលស្តែង​ឲ្យ​ឃើញ​ ​ដូច​ខាងក្រោម​នេះ​៖​

១. វិបត្តិសេដ្ឋកិច្ច និងថាមពល៖ តម្លៃប្រេងឆៅបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ដែលបង្កឲ្យមានអតិផរណាខ្ពស់នៅតាមបណ្តាប្រទេសជាច្រើន រួមទាំងអាស៊ីអាគ្នេយ៍ផងដែរ។ សង្រ្គាមពាក្យសម្តីរវាងវ៉ាស៊ីនតោន និងព្រុចសែល ក៏បានធ្វើឲ្យទីផ្សារភាគហ៊ុនសកលមានភាពរង្គោះរង្គើ។

២. ភាពជាប់គាំងខាងការទូត៖ នៅអង្គការសហប្រជាជាតិ ភាពបែកបាក់រវាងមហាអំណាចលោកខាងលិច បានធ្វើឲ្យការសម្រេចចិត្តផ្សេងៗត្រូវគាំង បើកឱកាសឲ្យរុស្ស៊ី និងចិនពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ដែលមានជម្លោះ។

៣. ភាព​មិនច្បាស់លាស់​នៃ​អនាគតនៃអង្គការណាតូ៖ សម្តីរបស់លោក ត្រាំ ដែលរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបថាជា «ខ្លាក្រដាស» និងការគំរាមដកការគាំទ្រសន្តិសុខ បានបង្ខំឲ្យអឺរ៉ុបពន្លឿនការបង្កើតកងទ័ពផ្ទាល់ខ្លួន ដែលជានិមិត្តរូបនៃការបញ្ចប់យុគសម័យមហាសម្ព័ន្ធមិត្តអាត្លង់ទិកដែលធ្លាប់មានតាំងពីក្រោយសង្គ្រាមលោកលើកទី២។

៤. ផលវិបាកដល់មនុស្សធម៌៖ ស្របពេលដែលមហាអំណាចឈ្លោះគ្នា ពិភពលោកកំពុងសម្លឹងមើលដោយក្តីបារម្ភចំពោះអ្វីដែលអ្នកវិភាគហៅថា «Rage of Terror» ឬភាពវឹកវរនៃអំពើហិង្សា ដែលកំពុងបង្កការស្លាប់បាត់បង់ជីវិតដល់ជនស៊ីវិល និងវិបត្តិជនភៀសខ្លួនថ្មី។

យ៉ាងណាមិញ អ្នកវិភាគនយោបាយអន្តរជាតិជាច្រើនបានលើកឡើងថា ប្រសិនបើអាមេរិក និងអឺរ៉ុបមិនអាចរកឃើញចំណុចរួមណាមួយក្នុងពេលឆាប់ៗនេះទេ ពិភពលោកអាចនឹងត្រូវបែងចែកជាប៉ូលអំណាចច្រើន ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការសកលលើបញ្ហាអាកាសធាតុ និងពាណិជ្ជកម្មសេរីត្រូវរលាយសាបសូន្យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម