ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសបិទខ្ទប់ច្រក Hormuz ធ្វើឲ្យតម្លៃប្រេងសកល ហក់ឡើងជាថ្មី
ក្រោយកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ដើម្បីរកផ្លូវចេញពីជ្រោះនៃភ្លើងសង្គ្រាមត្រូវបរាជ័យនោះ ពេលនេះប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានប្រកាសពីការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលចំណាត់ការនេះ រុញតម្លៃប្រេងសកលឲ្យហក់ឡើងសាជាថ្មី។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក សរសេរថា៖ កងទ័ពជើងទឹកអាមេរិក នឹងចាប់ផ្តើមដំណើរការបិទខ្ទប់ រាល់កប៉ាល់ ដែលព្យាយាមចូលឬចាកចេញពីច្រក Hormuz។ លោកណែនាំឲ្យកងទ័ពជើងទឹក ស្វែងរកនិងស្ទាក់ចាប់កប៉ាល់ទាំងឡាយណា នៅក្នុងដែនទឹកអន្តរជាតិ ដែលបានបង់ថ្លៃសេវាឆ្លងកាត់ឲ្យទៅអ៊ីរ៉ង់។
ក្នុងសារដដែលនោះ លោកព្រមានថា៖ «អាមេរិកនឹងចាប់ផ្តើមបំផ្លាញ រាល់គ្រាប់មីនដែលអ៊ីរ៉ង់ដាក់ពង្រាយនៅក្នុងច្រកសមុទ្រនោះ។ ជនជាតិអ៊ីរ៉ង់ណាដែលបាញ់មកលើពួកយើង ឬបាញ់លើកប៉ាល់សន្តិភាព នឹងត្រូវកម្ទេចឲ្យខ្ទេច។ ពួកយើងបានត្រៀមលក្ខណៈរួចរាល់ ១០០% ហើយ! យោធាមេរិក នឹងបញ្ចប់នូវអ្វីដែលនៅសេសសល់បន្តិចបន្តួចរបស់អ៊ីរ៉ង់!»។

សាររបស់លោកត្រាំនេះ ធ្វើឲ្យតម្លៃប្រេងសកលហក់ឡើងជាថ្មី ពោលគឺហក់ខ្ពស់រហូតដល់ជាង ១០០ ដុល្លារក្នុងមួយបារ៉ែល។
ក្នុងនោះ តម្លៃប្រេងឆៅរបស់អាមេរិកបានកើនឡើង ៨% ដល់ ១០៤,២៤ ដុល្លារ ខណៈប្រេងឆៅម៉ាក Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង ៧% ដល់ ១០២,២៩ ដុល្លារ។
មុនពេលមានសង្រ្គាម ប្រេងឆៅប្រភេទ Brent ត្រូវបានជួញដូរក្នុងតម្លៃប្រហែល ៧០ ដុល្លារក្នុងមួយបារ៉ែល ហើយពេលខ្លះវាបានហក់ឡើងដល់ជាង ១១៩ ដុល្លារ ប៉ុន្តែក៏ធ្លាក់ចុះមកត្រឹម ៩៥,២០ ដុល្លារវិញ មុនពេលមានកិច្ចចរចាសន្តិភាព។
សូមជម្រាបថា តាមផែនការ អាមេរិក នឹងចាប់ផ្តើមការបិទខ្ទប់នេះនៅម៉ោង៩យប់ថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ (ពេលវេលានៅកម្ពុជា)៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


