ព័ត៌មានអន្ដរជាតិ
ស្ថានភាពកូវីដ១៩ នៅភូមា កាន់តែធ្ងន់ធ្ងរ ស្របពេលមនុស្សម្នាប្រមូលផ្តុំគ្នាអបអរជ័យជម្នះក្នុងការបោះឆ្នោតបក្ស NLD
ស្ថានភាពរាតត្បាតកូវីដ ១៩ នៅប្រទេសភូមា កំពុងតែធ្ងន់ធ្ងរខ្លាំង ដោយកំណើនអ្នកឆ្លងថ្មីប្រចាំថ្ងៃ ច្រើនជាង ១ពាន់នាក់ ខណៈដែលករណីស្លាប់ប្រចាំថ្ងៃ ក៏ខ្ពស់គួរឲ្យព្រួយបារម្ភដែរ។

ត្រឹមមួយថ្ងៃ ១០ វិច្ឆិកា តួលេខឆ្លងកូវីដ ១៩ ថ្មី ក្នុងប្រទេសអាស៊ានមួយនេះ ហក់ឡើងដល់ទៅ ១២៦៦នាក់ ស្លាប់ ២៤នាក់ នាំឲ្យតួលេខឆ្លងសរុបកើនដល់ ៦៣ ២៤១នាក់ ក្នុងនោះស្លាប់ ១ ៤៦១នាក់ ឡើងទៅឈរនៅលេខរៀងទី៣ ក្នុងតំបន់អាស៊ាន មានឆ្លងកូវីដច្រើនបំផុត បន្ទាប់ពីហ្វីលីពីន និងឥណ្ឌូនេស៊ី។
អ្វីកាន់តែគួរឲ្យបារម្ភខ្លាំង ក្រុមអ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុង សានស៊ូជី បានប្រមូលផ្តុំគ្នាតាមដងផ្លូវសំខាន់ៗ ក៏ដូចខាងមុខទីស្តីការបក្ស ក្នុងទីក្រុងយ៉ាងហ្គូន និងម៉ាដាឡៃ ដើម្បីអបអរជ័យជម្នះសារជាថ្មី ក្នុងការបោះឆ្នោតកាលពីថ្ងៃ ៨ វិច្ឆិកាកន្លងទៅ ក្រោយគណៈកម្មាធិការរាប់សន្លឹកឆ្នោតបញ្ជាក់ថា បក្ស NLD កំពុងតែនាំមុខគណបក្សដែលជាគូបដិបក្ខរបស់ខ្លួន។
អ្នកជំនាញ ពិសេសក្រសួងសុខាភិបាលភូមា កំពុងបង្ហាញក្តីបារម្ភខ្លាំងពីការរាតត្បាតកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកគាំទ្រទាំងនោះ ដោយសារតែផ្ទុយទៅនិងការណែនាំការពារកូវីដ ១៩ របស់ប្រទេស ពិសេសភាគច្រើននៃអ្នកចូលរួមអបអរ គឺមិនបានពាក់ម៉ាស់ការពារកូវីដ ១៩ នោះទេ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Myanmar Times
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


