ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញ យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-២១ Raider លើផ្ទៃមេឃដ៏កម្រ
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយរបស់សហរដ្ឋអាមេរិកម៉ាក B-២១ Raider មានសមត្ថភាពបាញ់ប្រហារនុយក្លេអ៊ែរគ្រប់ទីកន្លែងក្នុងពិភពលោកបានលេចរូបរាងហោះលើមេឃក្នុងពេលថ្មីៗនេះ ដែលមានតម្លៃជិត ៧០០ លានដុល្លារ ត្រូវបានថតជាលើកដំបូងដោយកងកម្លាំងអាមេរិក។
យោងតាមកាសែតអង់គ្លេស The Telegraph ផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ រូបភាពនៃការសាកល្បងចាក់ប្រេងពីលើអាកាសរបស់យន្តហោះនេះ គឺជាការមើលឃើញដ៏កម្រមួយដែលកំពុងស្ថិតក្នុងការសាកល្បង។ អ្នកជំនាញរំពឹងថា យន្តហោះនេះនឹងចូលបម្រើការជាផ្លូវការនៅឆ្នាំក្រោយ។

មិនតែប៉ុណ្ណោះ យន្តហោះ B-២១ នឹងក្លាយជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយទំនើបបំផុតរបស់ពិភពលោក ហើយវានឹងជំនួសឱ្យយន្តហោះទម្លាក់គ្រាប់បែក B-២ បានបម្រើការអស់ជិត ៣០ឆ្នាំមកហើយ។
រូបថតដែលចេញផ្សាយដោយកងទ័ពអាកាសអាមេរិកបង្ហាញថា យន្តហោះទម្លាក់គ្រាប់បែក B-២១ Raider ហោះពីលើភ្នំក្នុងទីតាំងមួយដោយមិនបង្ហាញថា នៅឯណាទេ បន្ទាប់ពីមានយន្តហោះ KC-១៣៥ Stratotanker មួយគ្រឿងទៀត ហោះប្រកៀកគ្នា។
ការចាក់ប្រេងលើអាកាសរបស់យន្តហោះចម្បាំងគឺមានសារៈសំខាន់ណាស់ក្នុងជម្លោះណាមួយដែលអាចកើតមាន វាអាចឱ្យកងនាវាពង្រីកវិសាលភាពយ៉ាងខ្លាំង ដូចធ្លាប់បានបង្ហាញជាមួយនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ក្នុងពេលថ្មីៗនេះ។ យន្តហោះ B-២១ ផលិតដោយក្រុមហ៊ុន Northrop Grumman មានមូលដ្ឋាននៅរដ្ឋ Virginia ។
យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយថ្មីរបស់អាមេរិកម៉ាកនេះ ប្រើប្រាស់ប្រេងឥន្ធនៈត្រឹមតែមួយភាគតូចនៃប្រេងឥន្ធនៈដែលធ្លាប់បានប្រើសម្រាប់យន្តហោះ B-២ Spirit ពីមុនប៉ុណ្ណោះ។ វាបានក្លាយជាយន្តហោះទម្លាក់គ្រាប់បែកដែលសន្សំសំចៃប្រេងបំផុតមិនធ្លាប់មានពីមុនមក នេះបើយោងតាមយោធាអាមេរិក។
លោក Ken Wilsbach មេបញ្ជាកងទ័ពអាកាសអាមេរិកលើកឡើងថា៖ « យន្តហោះទម្លាក់គ្រាប់បែកវាយប្រហាររយៈចម្ងាយឆ្ងាយនេះនឹងកាត់បន្ថយតម្រូវការលើកងនាវាដឹកប្រេងរបស់យើងនិងបង្កើនសមត្ថភាពដើម្បីគាំទ្រដល់កងកម្លាំងរួម»។
ចំណែក លោក Stephen L Davis ប្រធានកងទ័ពអាកាសអាមេរិកបន្ថែមថា៖ « យន្តហោះនេះនឹងផ្តល់នូវជម្រើសការងារច្រើនប្រភេទនិងការទប់ស្កាត់ការវាយប្រហារនានាដែលប្រទេសយើងត្រូវការ។ សមត្ថភាពនេះធានាថាយើងអាចធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយដែលជ្រាបចូលគ្រប់ទីកន្លែងក្នុងពិភពលោកនៅពេលណាក៏បាន»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


