ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមចាត់វិធានការយោធាសងសឹក បើអាមេរិក ហ៊ានបង្កើនកម្លាំងទ័ពនៅ Greenland
ស្ថានការណ៍ភូមិសាស្រ្តនយោបាយនៅ Greenland មិនថយកម្តៅឡើយ ស្របពេលលោក ដូណាល់ ត្រាំ នៅតែចិញ្ចឹមចិត្តចង់បានដែនកោះមួយនេះឥតងាករេ ប៉ុន្តែឥឡូវ ភាគីរុស្ស៊ីក៏បានចេញមុខគំរាមខ្លាំងៗផងដែរថា ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានបង្កើនវត្តមានយោធានៅទីនោះមែន ទីក្រុងមូស្គូនឹងចាត់វិធានការសងសឹក ហើយអាចជាវិធានការយោធាថែមទៀតផង។

ការគំរាមនេះគឺចេញពីមាត់រដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergey Lavrov ដែលត្រូវបានសារព័ត៌មាន TRT យកមកចុះផ្សាយ ដោយថ្លែងក្នុងសុន្ទរកថាទៅកាន់សមាជិកសភាវិមានក្រឹមឡាំងថា៖ «ពិតណាស់ ក្នុងករណីដែលមានការធ្វើសមយុទ្ធយោធានៅ Greenland និងការបង្កើតសមត្ថភាពយោធាដែលមានគោលដៅប្រឆាំងរុស្ស៊ីនោះ យើងនឹងចាត់វិធានការឆ្លើយតបឲ្យបានសមស្របបំផុត រួមទាំងវិធានការបច្ចេកទេសយោធាផងដែរ»។
ទន្ទឹមនោះ លោកក៏បានផ្តែផ្តាំផងដែរថា សហរដ្ឋអាមេរិក ដាណឺម៉ាក និង Greenland ត្រូវតែដោះស្រាយបញ្ហានេះដោយខ្លួនឯង។ លើសពីនេះលោក Lavrov បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងកូប៉ិនហាកថា បានធ្វើទង្វើដាក់អ្នកកោះ Greenland ប្រៀបដូចជា ពលរដ្ឋថ្នាក់ទីពីរ។

យ៉ាងណា ការគំរាមនេះគឺហាក់ផ្ទុយពីសម្តីលោក វ្ល៉ាឌីមៀរ ពូទីន ដែលធ្លាប់លើកឡើងកាលពីខែមករាថា សម្រាប់មហិច្ឆតារបស់លោក ត្រាំ ចង់ក្រសោបយក Greenland មិនមែនជាកង្វល់របស់រុស្ស៊ីឡើយ។
ពេលនោះ លោកពូទីនថ្លែងថា៖ «អ្វីដែលកើតឡើងចំពោះ Greenland មិនមែនជារឿងដែលយើងត្រូវចេះដឹងឡើយ។ តាមពិតទៅ ដាណឺម៉ាក តែងតែប្រព្រឹត្តដាក់ Greenland ក្នុងនាមជាអាណានិគម ហើយមានសភាពតឹងរ៉ឹង ដ្បិតថាមិនចង់និយាយពាក្យឃោរឃៅក៏ដោយ។ យ៉ាងណា នោះជារឿងផ្សេងដាច់ដោយឡែក ហើយខ្ញុំសង្ស័យថា ប្រហែលជាគ្មាននរណាម្នាក់ចាប់អារម្មណ៍នឹងរឿងនេះទេឥឡូវ»។

ម្តងហើយម្តងទៀត សេតវិមានព្រមានថា ប្រសិនបើសហរដ្ឋអាមេរិកមិនគ្រប់គ្រងកោះ Greenland ទេ, រុស្ស៊ី ឬចិននឹងធ្វើជាអ្នកគ្រប់គ្រងមិនខាន។
Greenland គឺជាកោះធំជាងគេបំផុតលើពិភពលោក ដែលមានទីតាំងនៅជិតទ្វីបអាមេរិកខាងជើង ចន្លោះមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាកទិក ដោយមានប្រជាជន ៥៧ ០០០ នាក់ និងផ្ទៃដីប្រមាណ ២.១៦ លានគីឡូម៉ែត្រការ៉េ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


