ព័ត៌មានអន្ដរជាតិ
CEO កំពូលថា ជប៉ុនធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកដូច«បេសកកម្មអត្តឃាត»
នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនពាណិជ្ជកម្មអនឡាញលំដាប់កំពូលនិយាយនៅថ្ងៃសុក្រ ថា វាដូចជាបេសកកម្មអត្តឃាតមួយសម្រាប់ប្រទេសជប៉ុនដែលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនេះ។
ការអធិប្បាយរបស់លោក Hiroshi Mikitani នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Rakuten (RKUNF) នៅក្នុងបទសម្ភាសន៍មួយរបស់ CNN ដែលស្ថិតក្នុងចំណោមមេដឹកនាំកំពូលៗដែលមានការព្រួយបារម្ភអំពីព្រឹត្តិការណ៍កីឡា នៅពេលដែលប្រទេសកំពុងទទួលរងវាយប្រហារពីកូវីដ-១៩នៅឡើយ។
លោក Mikitani លើកឡើងថា លោកបានកំពុងព្យាយាមបញ្ចុះបញ្ចូលរដ្ឋាភិបាលឲ្យលុបចោលគម្រោងព្រឹត្តិការណ៍កីឡានៅក្រុងតូក្យូដែលគ្រោងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ លោកក៏បានផ្តល់ពិន្ទុឲ្យរដ្ឋាភិបាលជប៉ុន២ពិន្ទុក្នុងចំណោម១០ពិន្ទុសម្រាប់ចំណាត់ការលើកូវីដ-១៩។ ថ្នាក់ដឹកនាំលេចធ្លោជាច្រើនទៀតក៏សម្តែងការព្រួយបារម្ភពីកីឡាអូឡាំពិកឆ្នាំនេះដែរ ប៉ុន្តែគ្មាននរណាម្នាក់ហានរិះគន់ដូចលោក Mikitani ឡើយ។
Mikitani មានប្រសាសន៍ថា ៖«វាគ្រោះថ្នាក់ដែលរៀបចំព្រឹត្តិការណ៍អន្តរជាតិពីជុំវិញពិភពលោក។ ដូច្នេះហានិភ័យធំណាស់។ វាមិនល្អទេ ហើយយើងឃើញប្រទេសជាច្រើនកំពុងតស៊ូដូចជាឥណ្ឌា និងប្រេស៊ីលជាដើម។ វាមិនមែនជាពេលដែលត្រូវរៀបចំទេ»។
នៅពេលសួរថា លោកជឿថា កីឡាអូឡាំពិកមិនអាចលុបចោលមែនទេ? លោកឆ្លើយថា អ្វីគ្រប់យ៉ាងអាចទៅរួចឥឡូវនេះ ហើយលោកគិតថា វាពិតជាពិបាកណាស់ដើម្បីធ្វើឲ្យប្រាកដច្បាស់ថា រៀបចំការប្រកួតនេះមានសុវត្ថិភាព។
នៅពេលការរាតត្បាតពីកូវីដ-១៩កំពុងកើនឡើង មនុស្សរាប់ពាន់នាក់បានចុះហត្ថលេខាលើញត្តិតាមអនឡាញដើម្បីអំពាវនាវឲ្យលុបចោលកីឡាអូឡាំពិក ហើយសប្តាហ៍នេះ នាយកប្រតិបត្តិធំៗរបស់ប្រទេសជប៉ុនក៏បានសម្តែងក្តីកង្វល់ផងដែរ។
នាយកប្រតិបត្តិ SoftBank (SFTBF) លោក Masayoshi Son មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍កន្លងទៅនេះថា លោកពិតជាភ័យខ្លាចទាំងសម្រាប់ប្រទេសជប៉ុនជាម្ចាស់ផ្ទះ និងប្រទេសផ្សេងៗដែលនឹងមកចូលរួមកីឡាអូឡាំពិកនៅក្រុងតូក្យូ ប្រសិនបើដំណើរការតាមផែនការនារដូវក្តៅនេះ។
លោកថា ៖«ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ពីកីឡាអូឡាំពិក មិនត្រឹមតែសម្រាប់ប្រទេសជប៉ុនទេ ប៉ុន្តែទាំងប្រទេសផ្សេងៗជាច្រើន។ ពួកគេមានពេលវេលាដ៏លំបាក។ ខ្ញុំមិនដឹងថា ពួកគេអាចគាំទ្របញ្ជូនអត្តពលិកដោយរបៀបណាទេ»។
ក្រុមហ៊ុន Toyota (TM) ដែលជាដៃគូឧបត្ថម្ភធំមួយសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំនេះនិយាយដើមសប្តាហ៍នេះថា ខ្លួនមានការព្រួយបារម្ភពីចំនួននៃសាធារណៈជនមិនសប្បាយចិត្តដែលកំពុងដឹកនាំអត្តពលិកមុនព្រឹត្តិការណ៍មកដល់។
នាយកប្រតិបត្តិ Toyota លោក Jun Nagata មានប្រសាសន៍ថា ៖«យើងពិតជាបារម្ភយ៉ាងខ្លាំងដែលមានសេចក្តីរាយការណ៍ថា អត្តពលិកបានក្លាយជាគោលដៅនៃការខកចិត្តរបស់មនុស្សមួយចំនួនអំពីស្ថានភាពវេជ្ជសាស្ត្របច្ចុប្បន្ន»។
ថ្មីៗនេះ ប្រទេសជប៉ុនបានបន្តភាពអាសន្នលើកទី៣ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ដែលបានកំពុងកើនឡើងដែលធ្វើឲ្យកង្វល់ជុំវិញសុវត្ថិភាពដល់អ្នកស្ម័គ្រចិត្ត អត្តពលិក មន្ត្រី និងសាធារណជន។
នៅថ្ងៃពុធ អ្នកនាំពាក្យគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) លោក Mark Adams បានអះអាងដល់អ្នកកាសែតថា ផែនការរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកទាំងស្រុងគឺបន្តដំណើរការ ទោះជាកើនឡើងនូវកង្វល់សាធារណៈក៏ដោយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)