Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ អ៊ីស្រាអែល បាញ់រ៉ុកកែតកម្ទេចអគារខ្ពស់បំផុតរបស់ ហ្គាហ្សា

បានផុស

នៅ

ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានឡើងកម្តៅខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៣៦នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។ 

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល គាំទ្រផែនការបណ្តេញជនជាតិប៉ាឡេស្ទីនចេញពីទីក្រុងយេរូសាឡឹម។

អគារលំនៅដ្ឋានកម្ពស់១៣ជាន់ ត្រូវបានកម្ទេចដោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល។ ជាសំណាងល្អ អ្នករស់នៅក្នុងប៉ម Hanadi ត្រូវបានជម្លៀសចេញមុនការវាយប្រហារ ហើយពុំមានអ្នកស្លាប់និងរបួសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុនេះនឹងធ្វើឲ្យជម្លោះកាន់តែពុះកញ្ជ្រោលឡើង។

ក្រុមហាម៉ាស់ បានអះអាងថា រ៉ុកកែតចំនួន១៣០គ្រាប់ ត្រូវបានបាញ់ក្នុងការវាយប្រហារនេះ។ ការអះអាងនេះបានកើតឡើង បន្ទាប់ពីអគារលំនៅដ្ឋានផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថារងការវាយប្រហារផងដែរ។

វាជាការវាយប្រហារពីអាកាសខ្លាំងបំផុតនៅហ្គាហ្សា ចាប់តាំងពីមានការទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០១៤៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Unilad

ចុចអាន៖ ក្តៅគគុក! អ៊ីស្រាអែល វាយប្រហារអាកាសដាក់ ហ្គាហ្សា សម្លាប់មនុស្ស៣៥នាក់ មានទាំងកុមារផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម