ព័ត៌មានអន្ដរជាតិ
ចិនថ្កោលទោសអាមេរិករឿងបញ្ឆេះដុំនៅហ្គាហ្សា
នៅថ្ងៃអង្គារ៍ប្រទេសចិនបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការបង្កើនភាពតានតឹងបន្ថែមជុំវិញជម្លោះរវាងអ៉ីស្រាអែល និងប៉ាឡេស្ទីន បន្ទាប់ពីប្រទេសមួយនេះបានរារាំងដល់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) សម្រាប់បទឈប់បាញ់គ្នាជាបន្ទាន់មួយជាលើកទី៣។
ដឹកនាំដោយប្រទេសចិន ន័រវែស និងទុយនេស៊ី ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃអាទិត្យបានរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាពីស្ថានភាពនៅហ្គាហ្សា។ ទោះយ៉ាងណា ដោយមានការប្រឆាំងពីអាមេរិក កិច្ចប្រជុំនោះបញ្ចប់ជាថ្មីម្តងទៀតគ្មានបានផ្លែផ្កាអ្វីសំខាន់សោះ។

ជម្លោះកំពុងកើតមានជាហិង្សាដ៏អាក្រក់រវាងអ៉ីស្រាអែល និងប៉ាឡេស្ទីនដែលត្រូវបានហ៊ុំព័ទ្ធចាប់តាំងពីឆ្នាំ២០១៤មក។ រហូតដល់ពេលនេះ ជនជាតិប៉ាឡេស្ទីនជាង២០០នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ៥៩នាក់ និងជនជាតិអ៉ីស្រាអែល១០នាក់ រួមទាំងកុមារអាយុ៥ឆ្នាំម្នាក់ និងទាហានម្នាក់បានស្លាប់ ចាប់តាំងពីការផ្ទុះអាវុធបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១០ ខែឧសភា។
និយាយជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបទេសចិនលោក Zhao Lijian បានសម្តែងនូវការខកចិត្តរបស់ប្រទេសចិន និងថា សហគមន៍អន្តរជាតិនៅក្នុងប្លុកអាមេរិកស្តីពីសេចក្តីថ្លែងការណ៍រួម ដោយនិយាយថា អាមេរិកកំពុងស្ថិតនៅខាងប្រឆាំងនឹងយុត្តិធម៌។

យោងតាមលោក Zhao ភាគច្រើននៃរដ្ឋសមាជិក UNSC បានកំពុងអំពាវនាវឲ្យមានការឈប់បាញ់គ្នាជាបន្ទាន់ ដើម្បីជៀសវាងវិបត្តិពេញបន្ទុកមួយ និងកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត។ ទន្ទឹមជាមួយគ្នានេះ អាមេរិក ផ្ទុយពីកិច្ចខិតខំប្រឹងបញ្ឈប់វិបត្តិ បែរជាជ្រើសរើសនូវការជំរុញភាពតានតឹងដោយគ្រាន់តែសំឡេងជំទាស់បង្កើតបានជាបញ្ហារាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ។
តាមព័ត៌មានកាលពីថ្ងៃចន្ទ ស្ថិតក្រោមរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន អាមេរិកបានចុះហត្ថលេខាលក់អាវុធឲ្យប្រទេសអ៉ីស្រាអែលដែលមានតម្លៃជាប្រាក់ ៧៣៥លានដុល្លារអាមេរិក។

ដោយកត់សំគាល់ថា អាមេរិកបានបែកបាក់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ការប្រកាន់ជំហររបស់ខ្លួនស្តីពីបញ្ហានេះ ដោយលោក Zhao បានទទួចឲ្យអាមេរិក បោះបង់ចោលវោហារសាស្ត្ររបស់ខ្លួនស្តីពីសិទ្ធិ និងសេចក្តីថ្លៃថ្នូរនៃជនជាតិឥស្លាម ហើយបង្ហាញជំហរការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនជាតិប៉ាឡេស្ទីនវិញ។
លោក Zhao បានសង្កត់ធ្ងន់ថា ជំនួសឲ្យគិតតែលើផលប្រយោជន៍ផ្ទាល់ខ្លួនទាំងស្រុងលើបញ្ហានេះ អាមេរិកគួរធ្វើការជាមួយសហគមន៍អន្តរជាតិ ចែករំលែកឲ្យកម្តៅនៃភាពតានតឹងថយចុះ និងគាំទ្រដល់តួនាទី NUSC ក្នុងការដោះស្រាយជម្លោះ និងកសាងទំនុកចិត្តជាថ្មី។

ប្រទេសចិនជាអ្នកគាំទ្រពេញទំហឹងសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធីចំពោះជម្លោះអ៉ីស្រាអែល និងប៉ាឡេស្ទីន។ ក្នុងកិច្ចពិភាក្សា UNSC កាលពីថ្ងៃអាទិត្យ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានបញ្ជាក់ថា បានអំពាវនាវឲ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ cgtn
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១២ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


