Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាឡេស្ទីន​អបអរ​​​ជ័យជម្នះ​​គគ្រឹកគគ្រេង​​ ធ្វើ​ឲ្យ​អ៉ីស្រាអែល​ក្តៅ​ព្រមាន​វ៉ៃ​ប្រហារ​ជា​ថ្មី

បានផុស

នៅ

ពល​រដ្ឋ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់​បាន​ជួបជុំ​​គ្នា​ដើម្បី​អបអរសាទរ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ បន្ទាប់ពី​បទ​ឈប់​បាញ់​គ្នា​ត្រូវ​បាន​ដាក់​លើ​តុ​ដើម្បី​បញ្ចប់​សង្គ្រាម​ចុង​ក្រោយ​បំផុត​នៅ​តំបន់​ហ្គាហ្សា ក្នុង​នោះ​មនុស្ស​ជា​ច្រើន​យល់​ឃើញ​ថា នេះ​ពិត​ជា​មាន​តម្លៃ​ណាស់ ប៉ុន្តែ​​ក្រុមសកម្ម​ប្រយុទ្ធ​ឥស្លាម ​ហាម៉ាស បាន​​ឃើញ​ច្បាស់​ក្រឡែត​ថា​ជា​ជ័យជម្នះ​សម្រាប់​ខ្លួន​។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​អ៉ីស្រាអែល​នៅ​មិន​សុខ​ទេ​ដោយ​បាន​ព្រមាន​ឆ្លើយ​តប​ជា​ថ្មី​​ដែល​រឹត​តែ​មាន​កម្រិត​ខ្លាំង​ជាង​​មុន។

ការ​វាយ​ប្រហារ​គ្នា​រយៈ​ពេល​១១​ថ្ងៃ​​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង​២០០​នាក់ ដែល​ភាគ​ច្រើន​ជា​ជនជាតិ​​​ប៉ាឡេស្ទីន និង​បាន​បំផ្លិច​បំផ្លាញ​យ៉ាង​​ធ្ងន់​ធ្ងរ​លើ​តំបន់​ហ្គាហ្សា​ដែល​គ្រប់​គ្រង​ដោយ​ពួក​ហាម៉ាស​​ក្រី​ក្រ។ ប៉ុន្តែ​ការ​បាញ់​គ្រាប់​រ៉ុក្កែត​ទៅ​កាន់​លើ​អ៉ីស្រាអែល​ត្រូវ​បាន​ជន​ជាតិ​ប៉ាឡេស្ទីន​​មើល​ឃើញ​ថា ជា​ការ​ឆ្លើយ​តប​យ៉ាង​ខ្លាំង​ក្លា​​លើ​ការ​បំពាន​របស់​អ៉ីស្រាអែល​នៅ​ទី​ក្រុង​យេរ៉ូសាឡឹមជា​ចំណុច​កណ្តាល​នៃ​ជម្លោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Benjamin Netanyahu បាន​ព្រមាន​កាល​ពី​​ថ្ងៃ​សុក្រ​ពី​ការ​វាយ​ប្រហារ​ជា​ថ្មី ដោយ​និយាយ​ថា ៖«ប្រសិន​បើ​ក្រុម​ហាម៉ាស​គិត​ថា យើង​ចុះ​ញ៉ម​ពី​ការ​វាយ​ប្រហារ​ដោយ​រ៉ុក្កែត​របស់​ពួក​គេ​នោះ គឺ​ខុស​ហើយ»។ លោក​បាន​ព្រមាន​​ឆ្លើយ​តប​ជា​ថ្មី​​ដោយ​កម្លាំង​កម្រិត​​ខ្ពស់​ប្រឆាំង​នឹង​ការ​ឈ្លាន​នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​ប្រទេស​អ៉ីស្រាអែល។

មេដឹក​នាំ​អ៉ីស្រាអែល​​​បាន​និយាយ​ថា អ៉ីស្រាអែល​បាន​ធ្វើ​«អ្វី​ដែល​ក្លាហាន និង​ថ្មី ហើយនេះមិន​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​ដំណើរ​ផ្សង​ព្រេងមិន​ចាំ​បាច់​ទេ»។ លោក​បន្ថែម​ថា កម្លាំង​អ៉ីស្រាអែលបាន​បង្ក​ការ​ខូចខាត​ជា​អតិបរមា​​ទៅ​លើ​ក្រុម​ហាម៉ាស​ដែល​បាន​បង្កការ​ខូត​ខាត​ដល់​អ៉ីស្រាអែល​កម្រិត​អប្បរមា​ប៉ុណ្ណោះ។

លោក Netanyahu លោក​បាន​និយាយ​ថា អ៉ីស្រាអែល​បានសម្លាប់​សកម្ម​ប្រយុទ្ធ​ជាង​២០០​នាក់ ក្នុង​នោះ​មាន​មេ​បញ្ជាការ​ជាន់​ខ្ពស់​​២៥​នាក់ និង​បាន​បំផ្លាញផ្លូវ​ក្រោម​ដី​របស់​សកម្ម​ប្រយុទ្ធ​ជាង​​១០០​គីឡូម៉ែត្រ។

ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ចេញ​ព្រោង​ព្រាត​តាម​ដង​ផ្លូវតំបន់​ហ្គាហ្សា បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​ត្រូវ​បាន​អនុវត្ត​ចាប់​ពី​ម៉ោង​២​ទៀប​ភ្លឺ​នៅ​ថ្ងៃ​សុក្រ។ បុរស​វ័យ​ក្មេង​បាន​គ្រវី​ទង់​ជាតិ​ប៉ាឡេស្ទីន និង​ហាម៉ាស ដើរ​ឆ្លង​កាត់​តាម​ផ្លូវ ស្រែក​ច្រៀង និង​ដុត​កាំជ្រួច។ ការ​អបអរ​ដោយ​ឯក​ឯង​ក៏​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​យេរ៉ូសាឡឹម​ខាង​កើត និង​ទូទាំង​តំបន់​វេសប៊ែង។

ផ្សារ​វាល​ស្រឡះ​​មួយកន្លែង​​នៅ​តំបន់​ហ្គាហ្សា ស៊ីធី ដែល​បាន​បិទ​ចាប់​តាំង​ពីការ​​ផ្ទុះ​អាវុធ​រហូត​ដល់​ចប់​ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ ហើយ​អ្នក​ផ្សារក៏​បាន​រៀប​ចំ​រៀប​ចំ​បន្លែ​បង្ការ​ ត្រី​សាច់​​ចាប់​ផ្តើម​លក់​វិញ។

អ្នក​លក់​ម្នាក់​ឈ្មោះ Ashraf Abu Mohammad បាន​និយាយ​ថា ៖«ជីវិត​​​នឹង​វិល​ត្រឡប់​មក​វិញ ពី​ព្រោះ​នេះ​មិន​មែន​ជា​សង្គ្រាម​លើក​ទី​១​ទេ ហើយ​ក៏​វា​មិន​មែន​ចុង​ក្រោយ​ដែរ។ បេះ​ដូង​ឈឺ​ចាប់​ណាស់ កើត​មាន​មហន្តរាយ គ្រួសារ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​អត្រានុកូលដ្ឋាន ហើយនេះ​យើង​ពិត​ជា​ទុក្ខ​សោក​ណាស់។ ប៉ុន្តែ​នេះ​ជា​វាសនា​យើង​នៅ​លើ​ទឹក​ដី​នេះ នៅ​តែ​មាន​ការ​ឈឺ​ចាប់​ទៀត»។

ដូច​សង្គ្រាម​៣​លើក​មុន​រវាង​សត្រូវ​ជូរ​ចត់​ទាំង​​​ពីរ សង្គ្រាម​ចុង​ក្រោយ​នេះ​ត្រូវ​បាន​បញ្ចប់។ អ៉ីស្រាអែល​បាន​អះ​អាង​​ពី​​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​ក្រុម​ហាម៉ាសតាម​រយៈ​ការ​ប្រហារ​តាម​ផ្លូវ​អាកាស​រាប់​រាយ​គ្រាប់ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត​មិន​អាច​​បញ្ឈប់​គ្រាប់​រ៉ុក្កែត​របស់​ក្រុម​ហាម៉ាស​បាន​ឡើយ។

ក្រុម​ហាម៉ាស​ក៏​បាន​អះ​អាង​ពី​ជ័យជម្នះ បើ​ទោះ​ជាសង្គ្រាម​ដ៏​រន្ធត់​បាន​​ឆក​យក​​ជីវិត​មនុស្ស​រាប់​រយ​នាក់​ ខូច​ខាត​ផ្ទះ​សម្បែង និង​អាជីវកម្ម​​ធ្ងន់​ធ្ងរ​ក៏​ដោយ។

យោង​តាម​ក្រសួង​សុខាភិបាល​ងហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ជន​ជាតិ​ប៉ាឡេស្ទីន​២៤៣​នាក់​ត្រូវ​បាន​សម្លាប់​ក្នុងនោះ​មាន​កុមារ៦៦​នាក់ និង​ស្ត្រី​៣៩​នាក់ ហើយ​របួស១៩១០​នាក់​។ ចំណែក​ភាគី​អ៉ីស្រាអែល​វិញ​ស្លាប់​មនុស្ស​១២​នាក់​ក្នុង​នោះ​មានកុមារ​អាយុ​៥​ឆ្នាំ​ម្នាក់ និង​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់។

ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​​ទី​១០ ខែ​ឧសភា នៅ​ពេល​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស​នៅ​ហ្គាហ្សា​បាន​បាញ់​គ្រាប់​រ៉ុក្កែត​ធុន​វែង​ទៅ​លើ​តំបន់​យេរ៉ូសាឡឹម ហើយ​ក៏ផ្ទុះ​ឡើង​នូវ​សង្គ្រាម​រវាង​អ៉ីស្រាអែល និង​ប៉ាឡេស្ទីន​ពេញ​បន្ទុក​តែ​ម្តង។

​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់​គ្នា​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រទេស​ជិត​ខាង​គឺ​អេហ្ស៊ីប បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​បាន​ដាក់​សម្ពាធលើ​អ៉ីស្រាអែល។ ទី​បំផុត​លោក​នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល Netanyahu បាន​ប្រកាស​ថា អ៉ីស្រាអែល​ទទួល​យក​​សំណើរ​​នៅ​យប់​ជ្រៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយ​បទឈប់​បាញ់​គ្នា​ក៏​បាន​ចាប់​ផ្តើម​ឡើង​នៅ​ព្រឹក​​ថ្ងៃ​សុក្រ ទី​២១ ខែ​ឧសភា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥៩ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ១ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម