ព័ត៌មានអន្ដរជាតិ
មេដឹកនាំអារ៉ាប់កំណត់យកលើផែនការកសាងហ្គាហ្សាឡើងវិញ ផ្ទុយសំណើត្រាំ
មេដឹកនាំអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដកាលពីថ្ងៃសុក្រ ដើម្បីរៀបចំផែនការសម្រាប់ការកសាងឡើងវិញ ក្រោយសង្គ្រាមយ៉ាងខ្ទេចខ្ទាំរយៈពេល១៥ខែ។ ការកំណត់កសាងហ្គាហ្សាឡើងវិញ កំពុងប្រឆាំងនឹងសំណើរបស់លោក ដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិកក្នុងការកាន់កាប់ទឹកដីដោយគ្មានប្រជាជនប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២២ខែកុម្ភៈនេះ។
មេដឹកនាំអារ៉ាប់ជាច្រើនរូបបានជួបប្រជុំគ្នានៅរាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត អំពីផែនការកាសាងតំបន់ហ្គាហ្សាឡើងវិញ និងប្រឆាំងនឹងផែនការរបស់លោកត្រាំ។ ប្រភពស្និទ្ធនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថាកិច្ចប្រជុំបានបញ្ចប់ហើយ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនបានចេញសេចក្តីថ្លែងការណ៍ចុងក្រោយភ្លាមៗទេ។
ការិយាល័យរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah al-Sisi បាននិយាយថា លោកបានចាកចេញពីរដ្ឋធានីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំប្រទេសបារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។ ទោះយ៉ាងណាលទ្ធផលនៃកិច្ចប្រជុំមិនទាន់ត្រូវបានផ្សព្វផ្សាយនោះទេ។
បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អារ៉ាប៊ីសាអូឌីត បាននិយាយថា ការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំភាតរភាពក្រៅផ្លូវការនេះ នឹងត្រូវបានដាក់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់គ្រាអាសន្នដែលនឹងធ្វើឡើងនៅក្នុងប្រទេសអេហ្ស៊ីបនៅថ្ងៃទី៤ខែមីនាខាងមុខ។

គួរបញ្ជាក់ថាផែនការរបស់លោក ត្រាំ បានបង្កឱ្យមានការខឹងសម្បារជាសកល នៅពេលដែលលោកបានស្នើឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្គាហ្សា និងផ្លាស់ប្តូរទីលំនៅប្រជាជនប៉ាឡេស្ទីនជាងពីរលាននាក់ទៅកាន់ប្រទេសអេហ្ស៊ីប និងហ្ស៊កដានី។
មេដឹកនាំអារ៉ាប់មើលឃើញថាផែនការជំនួសសម្រាប់ការកសាងឡើងវិញនៅតំបន់ហ្គាហ្សាជារឿងចាំបាច់និងជាបញ្ហាប្រឈមបំផុត ខណៈតំបន់ហ្គាហ្សាដែលភាគច្រើនស្ថិតក្នុងការបំផ្លិចបំផ្លាញ បន្ទាប់ពីសង្គ្រាមជាង១៥ខែរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដោយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ការកសាងឡើងវិញនឹងត្រូវចំណាយអស់ជាង ៥៣ ពាន់លានដុល្លារអាមេរិក។
បើតាមផែនការនេះមានចំនួន៣ដំណាក់កាល ក្នុងរយៈពេលពី៣ទៅ៥ឆ្នាំដើម្បីសាងសង់ហ្គាហ្សាឡើងវិញ។ ដំណាក់កាលដំបូងដែលមានរយៈពេលប្រាំមួយខែនឹងផ្តោតលើការងើបឡើងវិញដំបូងនិងការយកកំទេចកំទីចេញ។ ដំណាក់កាលទីពីរនឹងតម្រូវឱ្យមានសន្និសីទអន្តរជាតិមួយដើម្បីកំណត់ផែនការលម្អិតសម្រាប់ការកសាងឡើងវិញនិងការស្ដារហេដ្ឋារចនាសម្ព័ន្ធ។ ដំណាក់កាលចុងក្រោយនឹការផ្តល់លំនៅដ្ឋាន និងសេវាកម្ម និងការបង្កើតផ្លូវនយោបាយដើម្បីអនុវត្តដំណោះស្រាយរដ្ឋពីរដែលជាប៉ាឡេស្ទីនឯករាជ្យពីអ៊ីស្រាអែល៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


