ព័ត៌មានអន្ដរជាតិ
ដល់ពេលនេះ កុមារម៉ាឡេស៊ីជាង៨ម៉ឺននាក់ឆ្លងកូវីដ-១៩
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Adham Baba បានដឹងកាលពីថ្ងៃចន្ទ ទី៣១ ខែឧសភាថា រហូតដល់ពេលនេះកុមារម៉ាឡេស៊ី ៨២ ៣៤១នាក់ ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។
លោករដ្ឋមន្ត្រីបានបង្ហាញលំអិតពីអាយុនៃកុមារដែលបានឆ្លងទាំងអស់នោះគឺ កុមារដែលមានអាយុក្រោម៤ឆ្នាំមាន១៩៨៥១នាក់។ កុមារអាយុចន្លោះពី៥ទៅ៦ឆ្នាំមាន ៨២៣៧នាក់។ កុមារអាយុចន្លោះពី៧ទៅ១២ឆ្នាំមាន ២៦ ៨៥១នាក់ និងមនុស្សវ័យជំទង់អាយុ១៣ទៅ១៧ឆ្នាំមាន ២៧ ៤០២នាក់។

លោកបញ្ជាក់ថា ទោះបីជាយ៉ាងណា មិនទាន់មានកុមារឆ្លងណាម្នាក់ដែលមានអាការធ្ងន់ធ្ងរខ្លាំងចូលដល់កន្លែងសង្គ្រោះបន្ទាន់ឡើយ។
ដោយបង្ហាញពីកង្វល់ជុំវិញចំនួនកើនឡើង លោកវេជ្ជបណ្ឌិត Adham បានណែនាំឲ្យឪពុកម្តាយ ក៏ដូចជាអាណាព្យាបាលត្រូវតែប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារកូនរបស់ពួកគេពីការឆ្លងកូវីដ-១៩ ជាពិសេសត្រូវជៀសវាងទៅកន្លែងដែលមានមនុស្សច្រើន។
លោកថា ទោះជាបីជាមិនមានបទប្បញ្ញត្តិស្ថិតក្រោមច្បាប់ដើម្បីពិន័យឪពុកម្តាយដែលនាំកូនរបស់ពួកគេទៅកាន់កន្លែងដែលមានមនុស្សច្រើន ឯកសារស៊ើបអង្កេតអាចត្រូវបានបើកចំហ។

កាលពីថ្ងៃចន្ទ ប្រទេសម៉ាឡេស៊ីមានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៦៨២៤នាក់ ដែលធ្វើឲ្យចំនួនឆ្លងសរុបឡើងដល់ ៥៧២ ៣៥៧នាក់។
ជាមួយគ្នានេះ ករណីស្លាប់ថ្មី៦៧នាក់ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់២៧២៩នាក់ ហើយទន្ទឹមជាមួយគ្នានេះអ្នកជំងឺកូវីដ-១៩កំពុងស្ថិតបន្ទប់សង្គ្រោះបន្ទាន់៨៥១នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន