ព័ត៌មានអន្ដរជាតិ
ប្រសើរណាស់! ចិន ត្រៀមជួយប្រទេសរងគ្រោះដោយកូវីដខ្លាំងជាងគេនៅ អាស៊ាន ក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងចែកចាយក្នុងតំបន់
រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំ ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា ប្រទេសចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ី ដើម្បីក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់ សម្រាប់ផលិតកម្មវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ។
លោក Wang Yi បាននិយាយថា “ប្រទេសចិន និងឥណ្ឌូណេស៊ី បាននាំមុខគេក្នុងតំបន់ ទាក់ទងនឹងវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយប្រទេសចិន នឹងធ្វើកិច្ចសហប្រតិបត្តិការបែបនេះបន្ថែមទៀត នៅក្នុងដំណើរការស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំង ទាំងការផលិត និងចែកចាយ ។
លោកបានបន្ថែមថា ការធ្វើបែបនេះ នឹងជួយសម្រួលដល់ការចែកចាយវ៉ាក់សាំង ដោយស្មើភាព និងសមហេតុផលនៅលើពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ក៏ដូចជាប្រទេសឥណ្ឌូណេស៊ី ជាដើម” ។
ចំណែកលោកស្រី Retno បាននិយាយថា ឥណ្ឌូណេស៊ីកោតសរសើរចំពោះការគាំទ្ររបស់ចិន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេស នៅពេលមានកិច្ចសហប្រតិបត្តិការទ្វេភាគី ទ្រង់ទ្រាយធំលើវ៉ាក់សាំង ។
បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ី កំពុងរងគ្រោះដោយជំងឺកូវីដ ១៩ ខ្លាំងជាងគេនៅតំបន់អាស៊ាន ដោយមានករណីឆ្លងសរុប ១,៨៦៣,០៣១ ករណី និងមានអ្នកស្លាប់ ៥១,៨០៣ នាក់ ខណៈមានអ្នកជាសះស្បើយ ១,៧១១,៥៦៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ WHO ថា មិនអាចបង្ខំ ចិន ឲ្យផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើមកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


