ព័ត៌មានអន្ដរជាតិ
តើឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ អាចជឿជាក់ប៉ុន្មានភាគរយ?
ឧបករណ៍ធ្វើតេស្តរហ័ស (Rapid antigen test Covid-19) ជាឧបករណ៍កំណត់រកវីរុសកូវីដ-១៩ ដែលផ្តល់លទ្ធផលលឿន ក្នុងរយៈពេលតែប៉ុន្មាននាទី ហើយក៏កំពុងមានការប្រើប្រាស់ច្រើនឡើង ដោយមិនបាច់រង់ចាំធ្វើការវិភាគនៅក្នុងមន្ទីរពិសោធន៍ដោយអ្នកឯកទេសក៏បាន។

ទោះបីការធ្វើតេស្តនេះផ្តល់នូវលទ្ធផលរហ័សក៏ដោយ ប៉ុន្តែវាមានភាពមិនត្រឹមត្រូវច្រើនមិនដូចទៅនឹងការធ្វើតេស្តនៅមន្ទីរពិសោធន៍នោះទេ ពីព្រោះដើម្បីច្បាស់ថាអ្នកផ្ទុកកូវីដ-១៩ឬអត់ វាត្រូវការវីរុសច្រើននៅក្នុងសំណាកដើម្បីវិភាគពីលទ្ធផលវិជ្ជមាន។
ជាទូទៅការធ្វើតេស្តរហ័សកើតឡើងដោយមានហានិភ័យខ្ពស់ក្នុងការផ្តល់លទ្ធផលអវិជ្ជមានមិនពិត (វិជ្ជមាន)។ ដោយសារមូលហេតុនេះ ទើបបានជាមហាជនកំពុងកើតចម្ងល់និងសង្ស័យផងដែរ ខណៈមានការលើកឡើងខ្លះថា Rapid Test មិនអាចទុកចិត្តបានទាំងស្រុងឡើយ។
អ៊ីចឹង! មកស្វែងយល់ឧបករណ៍នេះទាំងអស់គ្នា តើអាចជឿជាក់ប៉ុន្មានភាគរយ?
របៀបប្រើឧបករណ៍ធ្វើតេស្តរហ័ស

ក្នុងអំឡុងពេលធ្វើតេស្ត អ្នកផ្ទាល់ឬគ្រូពេទ្យជំនាញនឹងបញ្ចូលកប្បាសចូលច្រមុះ ឬបំពង់ក ដើម្បីប្រមូលទឹករំអិលព្រមទាំងកោសិកាមេរោគ (សំណាក)។ ក្រោយមកសំណាករបស់អ្នកត្រូវយកទៅដាក់នៅលើបន្ទះឧបករណ៍ ហើយវានឹងផ្លាស់ប្តូរពណ៌ ប្រសិនបើតេស្តវិជ្ជមាន COVID-19 ។
អ្នកស្រាវជា្រវបានពិនិត្យឡើងវិញនៅភាពត្រឹមត្រូវដែលផ្ដល់ដោយឧបករណ៍រហ័ស កាលពីខែមីនាឆ្នាំ ២០២១ ហើយលទ្ធផលនៃស្រាវជ្រាវរកឃើញភាពត្រឹមត្រូវនៃតេស្តមានភាពខុសគ្នាទៅតាមពេលវេលា អ្នកមាននិងគ្មានរោគសញ្ញាកូវីដ-១៩ ហើយសូម្បីតែក្រុមហ៊ុនដែលផលិតឧបករណ៍នេះ ក៏ជាប់នពាក់ព័ន្ធជាមួយនឹងភាពជឿជាក់នៃលទ្ធផលតេស្តដែរ។
ភាពត្រឹមត្រូវសម្រាប់អ្នកដែលមានរោគសញ្ញាកូវីដ-១៩

ចំពោះអ្នកដែលមានរោគសញ្ញាកូវីដ-១៩ ការធ្វើតេស្ត Rapid Test បានផ្តល់នូវលទ្ធផលវិជ្ជមានជាមធ្យម ៧២ ភាគរយ និងអាចជឿជាក់បាន ៩៥ ភាគរយ។
ភាពត្រឹមត្រូវសម្រាប់អ្នកដែលគ្មានរោគសញ្ញាកូវីដ-១៩
ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ្នកដែលមិនមានរោគសញ្ញាកូវីដ-១៩ បានធ្វើតេស្តវិជ្ជមានចំនួន ៥៨,១ ភាគរយ។ រីឯភាពជឿទុកចិត្តមាន ៩៥ ភាគរយដូចគ្នា។
ភាពត្រឹមត្រូវក្នុងសប្តាហ៍ដំបូង
ក្នុងសប្ដាហ៍ទី១ ក្រោយពិនិត្យសំណាក អ្នកស្រាវជ្រាវរកឃើញថា ការធ្វើតេស្តរហ័សបានកំណត់លទ្ធផលយ៉ាងត្រឹមត្រូវ នៅក្នុងអត្រាជឿជាក់ជាមធ្យម ៧៨,៣ ភាគរយ។
ភាពត្រឹមត្រូវក្នុងសប្តាហ៍បន្ទាប់
រីឯនៅក្នុងការស្រាវជ្រាវមួយផ្សេងទៀតដែលបានចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២១ អ្នកស្រាវជ្រាវរកឃើញថា កំលុងសប្ដាហ៍ទី២ ការធ្វើតេស្តអាចកំណត់អត្តសញ្ញាណវិជ្ជមាននៃវីរុសកូវីដ-១៩ ធ្លាក់ចុះសល់ត្រឹមតែ ៥២ ភាគរយប៉ុណ្ណោះ។
ឱកាសដែលឧបករណ៍តេស្តរហ័សអាចផ្តល់លទ្ធផលវិជ្ជមានមិនពិត (អវិជ្ជមាន)
ការធ្វើតេស្តរហ័សកម្រផ្តល់លទ្ធផលវិជ្ជមានមិនពិតណាស់ ដែលនេះមានន័យថា អ្នកមិនមានផ្ទុកវីរុសកូវីដ-១៩ផង តែបែរជាតេស្តវិជ្ជមានទៅវិញ។ ក្នុងនោះអ្នកស្រាវជ្រាវបានរកឃើញថា ការធ្វើតេស្តរហ័សផ្តល់លទ្ធផលអវិជ្ជមានរហូតដល់ ៩៩,៦ ភាគរយ។
ប្រសិនបើវាមិនសូវត្រឹមត្រូវ ហេតុអ្វីចាំបាច់ប្រើវា?
ទោះបីជាមានឱកាសខ្ពស់ក្នុងការទទួលបានលទ្ធផលអវិជ្ជមានមិនពិត (វិជ្ជមាន) ក៏ដោយ ក៏ការធ្វើតេស្តវីរុសកូវីដ-១៩ ដោយប្រើឧបករន៍រហ័សផ្តល់នូវអត្ថប្រយោជន៍ជាច្រើនលើសការធ្វើតេស្ត PCR ។

ផលប្រយោជន៍ការធ្វើតេស្តរហ័ស
-អាចផ្តល់លទ្ធផលលឿនក្នុងរយៈពេលប៉ុន្មាននាទី
-អាចចល័តបាននិងមិនស្មុគស្មាញ ជាជាងការធ្វើតេស្តនៅមន្ទីរពិសោធន៍
-តម្លៃថោកជាងការធ្វើតេស្តនៅមន្ទីរពិសោធន៍
-មិនត្រូវការអ្នកជំនាញឬមន្ទីរពិសោធន៍ទេ(អាចធ្វើតេស្តដោយខ្លួនឯងបាន)
-អាកាសយានដ្ឋាន ពហុកីឡាដ្ឋាន ឧទ្យានកម្សាន្ត និងតំបន់ដែលមានមនុស្សកុះករជាច្រើនអាចផ្តល់ការធ្វើតេស្តកូវីដ-១៩ យ៉ាងឆាប់រហ័ស ដើម្បីស្វែងរកករណីវិជ្ជមានដែលអាចកើតមាននៅទីតាំងរបស់ខ្លួន។
ត្បិតថា ការធ្វើតេស្តរហ័សមិនអាចជឿជាក់ ១០០ ភាគរយពិតមែន ប៉ុន្តែសម្រាប់អ្នកសង្ស័យផ្ទុកកូវីដ-១៩ នឹងត្រូវធ្វើតេស្តម្ដងទៀតដោយឧបករណ៍ PCR៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩
ចុចអាន៖ ការសិក្សា៖ ឧបករណ៍តេស្តរហ័សថ្មីមានសមត្ថភាពរកឃើញកូវីដ-១៩ ត្រឹមមួយវិនាទី
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


