ព័ត៌មានអន្ដរជាតិ
ធ្លាប់ដឹងទេ! មកទល់ពេលនេះ គេប្រើឧបករណ៍អ្វីខ្លះដើម្បីកំណត់វីរុសកូវីដ-១៩?
មកទល់បច្ចុប្បន្ន ឧបករណ៍ធ្វើតេស្តដែលប្រើជាផ្លូវការសម្រាប់ស្វែងរកវីរុសកូវីដ-១៩មានតែពីរប្រភេទប៉ុណ្ណោះ។ ចំណែកឧបករណ៍ឬវិធីសាស្ត្រដទៃទៀតដើម្បីកំណត់អ្នកផ្ទុកកូវីដ-១៩កំពុងស្ថិតក្នុងដំណើរការស្រាវជ្រាវ។
តើឧបករណ៍ទាំងនោះមានអ្វីខ្លះ?
១. ឧបករណ៍ PCR

ប្រភេទទីមួយនេះ គឺជាឧបករណ៍តេស្តប្រតិកម្មខ្សែសង្វាក់ Polymerase ឬ PCR ដែលចង់សំដៅទៅលើការធ្វើតេស្តរោគឬតេស្តម៉ូលេគុល។ ឧបករណ៍នេះអាចជួយធ្វើរោគវិនិច្ឆ័យជំងឺកូវីដ-១៩ ដោយជួយឱ្យរកឃើញហ្សែននៃវីរុសកូរ៉ូណាក្នុងរយៈពេល ៧២ ម៉ោង។ ការធ្វើតេស្ត PCR ត្រូវបានគេចាត់ទុកជាបទដ្ឋានស្ដង់ដារសម្រាប់ការធ្វើរោគវិនិច្ឆ័យដែលជាប្រភពអាចទុកចិត្តបាន ដោយវាទទួលការអនុញ្ញាត្តប្រើប្រាស់ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ។
២. ឧបករណ៍ Rapid Test

ឧបករណ៍នេះវិញ ជាតេស្ដរហ័ស ឬហៅជាភាសាអង់គ្លេស Rapid antigen test Covid-19។ វាសំដៅដល់ការធ្វើរោគវិនិច្ឆ័យលើអង់ទីហ្សែន ដោយអាចរកឃើញវីរុសបានលឿនជាងការធ្វើតេស្ដ PCR ។
កាប្រើឧបករណ៍រធ្វើតេស្តរហ័សអាចផ្តល់នូវលទ្ធផលក្នុងរយៈពេលតិចជាង ១៥ នាទីហើយមិនត្រូវការវិភាគនៅមន្ទីរពិសោធន៍ឡើយ។ ប៉ុន្តែទន្ទឹមនឹងភាពលឿនរហ័ស វាត្រូវបានអ្នកវិទ្យាសាស្ត្រអះអាងថា មិនអាចធានាភាពត្រឹមត្រូវបាន១០០ភាគរយនោះទេ។
៣. ការធ្វើតេស្តផ្សេងទៀត
- ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យផ្លរីដា សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យជាតិឆៅទុង(Chiao Tung ) របស់តៃវ៉ាន់បានបង្កើតឧបករណ៍តេស្តកាន់តែរហ័សទ្វេរឡើងសម្រាប់អ្នកជីវវិទ្យាដើម្បីស្វែងរកវីរុស Covid-19 ត្រឹមពេលមួយវិនាទីប៉ុណ្ណោះ។ យ៉ាងណាមិញ ឧបករណ៍នេះ មិនទាន់មានឈ្មោះច្បាស់នៅឡើយ ហើយក៏មិនទាន់អនុម័តឱ្យប្រើប្រាស់ជាផ្លូវការដែរ វាគ្រាន់តែការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រដើម្បីជួយពន្លឿនការធ្វើតេស្ត។

- យោងតាមការដកស្រង់សម្ដីរបស់អ្នកវិទ្យាសាស្ត្រមកពីក្រុមហ៊ុន Breathonix របស់សិង្ហបុរីបានឱ្យដឹងថា ខ្លួនបានទទួលការអនុម័តឱ្យប្រើប្រព័ន្ធសាកល្បងដង្ហើមឈ្មោះ Brefence Go COVID-19 ដើម្បីវិភាគខ្យល់ដង្ហើមដំបូងបំផុតត្រូវបានអនុញ្ញាតឱ្យប្រើបណ្តោះអាសន្ននៅក្នុងប្រទេស។ ឧបករណ៍នេះក៏មិនទាន់ទទួលសិទ្ធិប្រើប្រាស់ផ្លូវការជាសកលដែរ។

- ចំណែកនៅចក្រភពអង់គ្លេសឯណោះវិញ អ្នកស្រាវជ្រាវកំពុងបង្វឹកសត្វឆ្កែហិតក្លិនដើម្បីស្វែងអ្នកផ្ទុកកូវីដ-១៩ ដែលពួកគេអះអាងថា វាមានប្រសិទ្ធភាពកំណត់អត្តសញ្ញាណវីរុសរហូត ៩៤ ភាគរយ ហើយសឹងតែលឿនជាងឧបករណ៍ធ្វើតេស្តរហ័សទៅទៀត។ សត្វឆ្កែហិតក្លិន ផ្ដោតសំខាន់់លើអ្នកដំណើរជាតិនិងអន្តរជាតិនៅព្រលានយន្តហោះអង់គ្លេស។ វិធីសាស្ត្រនេះក៏បានរកឃើញប្រើចំពោះកងទ័ព នៅប្រទេសឥណ្ឌាផងដែរ។

- ដោយឡែកក្រុមអ្នកស្រាវជ្រាវហូឡង់ បានបង្ហាត់សត្វឃ្មុំ ដើម្បីរកមើលសំណាកអ្នកដែលឆ្លងវីរុសកូវីដ-១៩ ដោយវាជួយអាចកាត់បន្ថយរយៈពេលរង់ចាំលទ្ធផលតេស្ត មកនៅត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។ អ្នកស្រាវជ្រាវនិយាយថា តេស្តតាមរយៈសត្វឃ្មុំនឹងមានប្រយោជន៍សម្រាប់បណ្តាប្រទេសដែលខ្វះខាតលើការធ្វើតេស្ត។ យ៉ាងណាក៏ដោយ ការបង្ហាត់សត្វឃ្មុំរកមើលសំណាកកូវីដ-១៩ កំពុងស្ថិតក្នុងដំណើរការសិក្សានៅឡើយ៕

អត្ថបទ៖ សន្យា
ចុចអាន៖ តើឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ អាចជឿជាក់ប៉ុន្មានភាគរយ?
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


