Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុង សានស៊ូជី៖ អត្រាឆ្លងកូវីដ ១៩ នៅភូមា នឹងផ្ទុះ​ខ្លាំងក្នុងរយៈពេល ១-២ សប្តាហ៍ខាងមុខនេះ

បានផុស

នៅ

ទីប្រឹក្សារដ្ឋាភិបាលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី នៅដើ​មសប្តាហ៍នេះ បាន​ថ្លែង​ជាសាធារណៈ​ទៅកាន់​អ្នក​គាំទ្រ​បក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ NDL របស់លោកស្រី ក្រោយឈ្នះ​ជាថ្មីក្នុង​ការ​បោះ​ឆ្នោត​សកល​ដែល​ប្រព្រឹត្តទៅកាល​ពី​ថ្ងៃទី ៨ វិច្ឆិកាកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង​ការ​អបអរ​ជ័យ​ជម្នះ ស្រី​មាន​ឥទ្ធិពល​បំផុត​លើ​ឆាក​នយោបាយមីយ៉ាន់ម៉ារូបនេះ ក៏បាន​ព្រមាន​ជាសាធារណៈ​ពី​ការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ ១៩ ទ្រង់ទ្រាយ​ធំ​ទូទាំង​ប្រទេស ដែលអាច​នឹង​កើត​ឡើង​ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ដោយ​សារក្រោយ​ពេល​បោះ​ឆ្នោត អ្នក​គាំទ្រ​ជាច្រើនលាននាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ទូទាំង​ប្រទេស​ អបអរ​ជ័យ​ជម្នះ​របស់​បក្ស​ NDL ជា​ហេតុ​នាំ​ឲ្យ​ហានិភ័យ​ឆ្លងរាតត្បាត​កាន់​តែខ្ពស់ខ្លាំង។

“សម្រាប់ពេល​នេះ ពួកយើង​ត្រូវ​តែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​ថាការ​ជួបជុំ​ប្រមូល​ក្រោយ​ពេល​បោះឆ្នោត វា​ធ្វើ​ឲ្យ​ហានិភ័យ​ឆ្លងកូវីដកាន់​តែ​ខ្ពស់​ខ្លាំង។ ដូច្នេះ​ពួក​យើង​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ប្រឈម​មុខ​ជាមូយការឆ្លង​ទ្រង់​ទ្រាយ​ធំក្នុងសហគមន៍ដែល​នឹង​កើត​ឡើង​នា​សប្តាហ៍ក្រោយ ឬ ២សប្តាហ៍​ទៀត។” នេះ​ជាការ​លើក​ឡើង​របស់​លោកស្រី ស៊ូជី។

ជាមួយគ្នានេះ​ដែរ ដោយ​សារ​មីយ៉ាន់ម៉ា ចាប់​ផ្តើម​ចូល​ដល់​ខែ​រងា លោកស្រី ស៊ូជី ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋទាំងអស់ប្រុង​ប្រយ័ត្នកាន់​តែខ្ពស់ ព្រោះ​កូវីដ ១៩ នឹងកាន់​តែ​មាន​ឥទ្ធិពល​ឆ្លង​រាតត្បាតខ្ពស់​ជាងមុន​មួយកម្រិតទៀត។

យោងតាមទិន្នន័យ​ពី Worldometers.info គិតត្រឹម​ថ្ងៃ​អង្គារ៍​នេះ ប្រទេស​មីយ៉ាន់ម៉ា បាន​ចុះ​បញ្ជី​អ្នក​ឆ្លង​កូវីដសរុប ៧០ ១៦១នាក់ ក្នុងនោះស្លាប់ ១៥៩៩នាក់ ក្លាយ​ជាប្រទេស​ទី៣ ក្នុង​តំបន់​អាស៊ាន មាន​អ្នក​ឆ្លង​ច្រើន​បំផុត បន្ទាប់​ពី​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Myanmar Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម