បារាំងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលមានការឆ្លងកូវីដលើស២លានករណី
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

បារាំងក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលមានការឆ្លងកូវីដលើស២លានករណី

Published

on

ចំនួនការឆ្លងជំងឺកូវីដ១៩របស់ប្រទេសបារាំងឥឡូវនេះបានកើនលើស២លានករណីហើយប៉ុន្តែកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់រោគរាតត្បាតនេះកំពុងចាប់ផ្តើមបង្ហាញផ្លែផ្កា។

តួលេខនេះបានធ្វើឲ្យបារាំងក្លាយជាប្រទេសទីមួយនៅតំបន់អឺរ៉ុបដែលមានការឆ្លងលើស២លានករណី។

លោក Jerome Salomon អគ្គនាយកសុខាភិបាលបាននិយាយថា អាជ្ញាធរបានរាយការណ៍ពីការឆ្លងកូវីដសរុបចំនួន២,០៣៦,៧៥៥ករណីខណៈអ្នកស្លាប់នៅមន្ទីរពេទ្យនិងមណ្ឌលថែទាំពេលនេះមានចំនួន៤៦,២៧៣នាក់ដោយ៤៣៧នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

លោក Salomon បានប្រាប់សន្និសីទសារព័ត៌មានមួយថា “កិច្ចខិតខំប្រឹងប្រែងរួមរបស់យើងកំពុងចាប់ផ្តើមបង្ហាញផ្លែផ្កា។ ចំនួនករណីថ្មីបានធ្លាក់ចុះក្នុងរយៈពេលពីរបីថ្ងៃមកនេះ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីគ្រប់គ្រងការរាតត្បាត”។

លោកបានបន្ថែមថា “ការគោរពតាមបម្រាមគោចរនិងការបិទប្រទេសបានបង្ហាញលទ្ធផលល្អប្រសើរនេះ។ យើងត្រូវតែរក្សាការប្រុងប្រយ័ត្នខ្ពស់ដើម្បីអាចឆ្លងកាត់ពិធីបុណ្យចុងឆ្នាំនិងរដូវរងាប្រកបដោយសុវត្ថិភាព”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល Olivier Veran បាននិយាយនៅព្រឹកនេះថា ប្រទេសនេះកំពុងចាប់ផ្តើមទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាប៉ុន្តែមិនទាន់ត្រៀមខ្លួនដើម្បីបន្ធូរបន្ថយការបិទប្រទេសជាលើកទី២របស់ខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា ប្រទេសបារាំងបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុតលំដាប់ទី៤នៅទូទាំងពិភពលោកនិងស្ថិតនៅលំដាប់ទី៧បើគិតពីចំនួនអ្នកស្លាប់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AFP

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ2 hours ago

សមត្ថ​កិច្ច​ខេត្ត​សៀម​រាប​ចាប់បាន​ឃាតករំលោភ និងសម្លាប់នារីនៅខេត្តបន្ទាយមានជ័យ ​បានហើយ

ព័ត៌មានជាតិ3 hours ago

អាជ្ញាធរ​ខណ្ឌ​ចំការមន​បញ្ជាក់​ថា ​ជន​ជាតិ​ចិន​៨នាក់​ ដែល​អាជ្ញាធរ​ស្រុក​គីរីសាគរ​ឃាត់​ខ្លួន​ មិន​មែន​រត់​ចេញ​ពី​ទីតាំង​​មាន​កូវីដ-១៩​ទេ

ព័ត៌មានជាតិ5 hours ago

យុវជន​ម្នាក់​ទៅ​ស៊ី​ឈ្នួល​កាប់​ដើម​កៅស៊ូ​ ដែល​ប៉ះ​និង​ខ្សែកាប​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច

ព័ត៌មានជាតិ5 hours ago

ឧ​ត្ត​ម​មន្ត្រី​គាំទ្រ ឲ្យ​កម្ពុជា​លើក​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ទៅ​ចុង​ឆ្នាំនេះ​វិញ​

ព័ត៌មានជាតិ5 hours ago

ក្រសួង​ប្រកាសថា បុរស​ជនជាតិចិនម្នាក់ ស្លាប់​ដោយ​សារ​ថ្នាំញៀន មិន​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ ទេ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services