Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអៀរឡង់ ថា អឺរ៉ុប គឺជាឋានសួគ៌

បានផុស

នៅ

ក្នុងអំឡុងសុន្ទរកថាសភា កាលពីថ្ងៃអង្គារទី២៨ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar បានចាត់ទុកអឺរ៉ុបថាជា “ឋានសួគ៌” ហើយប្រទេសរបស់លោកគឺជា “ផ្នែកមួយដ៏ល្អបំផុតនៃឋានសួគ៌”។ ទន្ទឹមនោះ លោកជំរុញពលរដ្ឋ កុំឲ្យភ្ជាប់ជនអន្តោប្រវេសន៍ ជាមួយឧក្រិដ្ឋកម្ម។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីរូបនេះ ធ្វើឡើងចំពេលអៀរឡង់ នៅចងចាំមិនទាន់ភ្លេច អំពីកុបកម្មប្រឆាំងជនអន្តោប្រវេសន៍ ដែលបានវាយលុកទីក្រុង Dublin កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីបុរសជនជាតិអាល់ហ្សេរីម្នាក់ ត្រូវចោទប្រកាន់ថា បានចាក់កុមារបីនាក់ និងអ្នកមើលថែរបស់ពួកគេ មុនពេលមនុស្សម្នានៅក្បែរ ចូលធ្វើអន្តរាគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
នាយករដ្ឋមន្ត្រីអៀរឡង់ លោក Leo Varadkar (រូបថត៖ Independent)

តាមលោក Varadkar, “អឺរ៉ុបគឺជាឋានសួគ៌ ហើយអៀរឡង់គឺជាផ្នែកមួយដ៏ល្អបំផុតនៃឋានសួគ៌ មនុស្សរាប់ពាន់នាក់នឹងមកទីនេះ ហើយយើងគ្រាន់តែគ្រប់គ្រងវាឲ្យល្អបំផុតតាមដែលអាចធ្វើបានទៅបានហើយ។ ជនចំណាកស្រុក មិនទំនងជាប្រព្រឹត្តឧក្រិដ្ឋកម្មជាងអ្នកផ្សេងទៀតឡើយ”។

មន្ត្រី​ជាច្រើន​នាក់​បាន​រង​របួស​ក្នុង​កុបកម្ម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​រថយន្ត​ក្រុង​យ៉ាង​ហោច​ណាស់​ពីរ​គ្រឿង រថភ្លើង​មួយ​គ្រឿង និង​រថយន្ត​ប៉ូលិស​ជា​ច្រើន​គ្រឿង ​ត្រូវ​បាន​ដុត។ អ្នក​បះបោរ​រាប់​សិប​នាក់ ក៏​ត្រូវ​បាន​ចាប់​ខ្លួនផងដែរ។

អាជ្ញាធរអៀរឡង់ បានប្រតិកម្មចំពោះភាពចលាចលដ៏អាក្រក់បំផុតនៅទីក្រុង Dublin ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដោយប្តេជ្ញាពង្រឹងច្បាប់និយាយស្អប់ខ្ពើម និងបង្កើនការឃ្លាំមើល។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Helen McEntee បានវាយតម្លៃការឆ្លើយតបរបស់ប៉ូលិសថា ល្អឥតខ្ចោះ ចំណែកស្នងការប៉ូលិសលោក Drew Harris បានបរិហារក្រុមកុបកម្មថាជា បក្សពួកឆ្កួតលីលាជំរុញដោយមនោគមវិជ្ជាស្តាំនិយម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ក្រៅពីហាវ៉ៃ ភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារប្រទេសជាច្រើននៅអឺរ៉ុប ផងដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម