ព្រឹត្តិការណ៍អូឡាំពិក៖ ជប៉ុនគ្រោងចែកស្រោមអនាម័យ ១៥០,០០០ស្រោមឲ្យអត្តពលិក​ តែត្រូវរក្សាគម្លាត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្រឹត្តិការណ៍អូឡាំពិក៖ ជប៉ុនគ្រោងចែកស្រោមអនាម័យ ១៥០,០០០ស្រោមឲ្យអត្តពលិក​ តែត្រូវរក្សាគម្លាត

បានផុស

នៅ

អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ គ្រោងនឹងចែកស្រោមអនាម័យប្រហែល១៥០,០០០ស្រោម នៅឯព្រឹត្តិការណ៍ប្រកួតនាខែក្រោយនេះ ប៉ុន្តែបានប្រាប់អត្តពលិកឲ្យយកទៅផ្ទះ ជាជាងប្រើវានៅក្នុងភូមិអូឡាំពិក ព្រោះទីនោះ ច្បាប់គម្លាតសង្គមនិងវិធានការប្រឆាំងជំងឺកូវីដ-១៩ គឺជាអាទិភាពកំពូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Take your condoms home: Social distancing and sex in the Olympic village |  Free Malaysia Today (FMT)

ស្រោមអនាម័យ ក្នុងចំនួនដ៏ធំត្រូវបានផ្តល់ឲ្យនៅក្នុងព្រឹត្តិការណ៍នេះ ចាប់តាំងពីកីឡាអូឡាំពិកទីក្រុងសេអ៊ូលឆ្នាំ១៩៨៨មក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីមេរោគអេដស៍ ហើយអ្នករៀបចំកម្មវិធីបាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានស្នើសុំឲ្យចែកចាយស្រោមអនាម័យជាបន្តទៀត។

ប៉ុន្តែអត្តពលិកត្រូវបានគេប្រាប់ឲ្យរក្សាគម្លាតពីគ្នា ដែលនេះមានន័យថា ពួកគេមានឱកាសកាន់តែតិចក្នុងការនៅជិតគ្នា។

ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូបាននិយាយថា “ការចែកចាយស្រោមអនាម័យនេះ មិនមែនសម្រាប់ប្រើប្រាស់នៅក្នុងភូមិរបស់អត្តពលិកនោះទេ ប៉ុន្តែឲ្យអត្តពលិកយកទៅប្រទេសកំណើតវិញដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាជំងឺអេដស៍”។

ក្រុមមន្រ្តី បានរារាំងអ្នកទស្សនាមកពីក្រៅប្រទេសរួចទៅហើយ និងស្នើឲ្យអ្នកដែលចូលរួមព្រឹត្តិការណ៍នេះ ត្រូវបង្ហាញការគាំទ្ររបស់ពួកគេដោយការទះដៃជាជាងការស្រែកឬច្រៀង ដើម្បីព្យាយាមនិងកាត់បន្ថយហានិភ័យនៃការរីករាលដាលមេរោគកូវីដ-១៩។

ការបរិភោគអាហារ បានក្លាយជាបញ្ហាមួយទៀតដែលត្រូវដោះស្រាយ។ ពីដំបូង ក្រុមអ្នករៀបចំមានផែនការផ្តល់អាហារដល់អត្តពលិក នៅតាមសាលបរិភោគអាហារដ៏ធំល្វឹងល្វើយបំផុតដែលមានសមត្ថភាពផ្ទុកមនុស្សបានចំនួន ៤,៥០០ នាក់ក្នុងពេលតែមួយ។

ប៉ុន្តែឥឡូវនេះ អ្នករៀបចំកម្មវិធីនឹងស្នើឲ្យអត្តពលិកចូលរួមទទួលទានអាហារពេលល្ងាចតែម្នាក់ឯង រក្សាទំនាក់ទំនងសង្គមជាមួយអ្នកដទៃនិងជូតសម្អាតផ្ទៃនានាបន្ទាប់ពីបរិភោគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Tuoi Tre

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦០ នាទី មុន

ស្នងការនគរបាលរាជធានី ស្រាយបំភ្លឺព័ត៌មានផ្សាយថា សមត្ថកិច្ចមិនបង្ក្រាបទីតាំងជល់មាន់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​នៅ​ថ្ងៃទី​២៥​ខែតុលា ២០២១

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី ក​.​ប​.​ប​. មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ដកហូត​អ្នកលក់​ទំនិញ ខូចគុណភាព ហួស​កាលបរិច្ឆេទ​បាន​ចំនួន​សរុប​ចំនួន ១៤,៣៦៣ គីឡូក្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម នៅ​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឱ្យ​ទាញយក​អត្ថប្រយោជន៍​ពី​អ្នកប្រើប្រាស់​សកម្ម​ចំនួន​២,៧​ពាន់​លាន​នាក់​របស់ Facebook

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services