ព័ត៌មានអន្ដរជាតិ
មន្ត្រីដែលនិយាយថា គ្មានភស្តុតាងអំពីការក្លែងបន្លំសន្លឹកឆ្នោតត្រូវលោកTrump បណ្តេញចេញពីតំណែង
នៅថ្ងៃពុធនេះ លោកប្រធានាធិបតី Donald Trump បានបណ្តេញមន្រ្តីក្រសួងសន្តិសុខមាតុភូមិម្នាក់ចេញពីតំណែង។ មន្ត្រីរូបនេះគឺជាអ្នកច្រានចោលការអះអាងរបស់លោក Trump ពីការលួចបន្លំសន្លឹកឆ្នោត។
លោក Trump បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា លោកបានបណ្តេញលោក Chris Krebs នាយកភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធចេញពីតំណែងហើយបានភ្ជាប់វាដោយផ្ទាល់ទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Krebs ដែលនិយាយថា គ្មានភស្តុតាងដែលថា ប្រព័ន្ធបោះឆ្នោតណាមួយត្រូវបានលុបចោលឬបាត់សន្លឹកឆ្នោត ផ្លាស់ប្តូរសំឡេងឆ្នោតឬវិធីណាមួយត្រូវបានរៀបចំនោះទេ។

លោក Trump បាននិយាយនៅក្នុង Twitter ថា “សេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់លោក Chris Krebs ស្តីពីសន្តិសុខនៃការបោះឆ្នោតឆ្នាំ២០២០គឺមិនត្រឹមត្រូវទាល់តែសោះដែលថាក្នុងនោះមានការក្លែងបន្លំនិងភាពមិនប្រក្រតីយ៉ាងច្រើន។ ដូច្នេះលោក Krebs ត្រូវបានបញ្ឈប់ពីតំណែងជានាយកភ្នាក់ងារសន្តិសុខអ៊ីនធឺណិតនិងសន្តិសុខហេដ្ឋារចនាសម្ព័ន្ធភា្លមៗ”។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Krebs បានលើកឡើងម្តងហើយម្តងទៀតប្រឆាំងនឹងការចោទប្រកាន់មិនពិតដែលថាការបោះឆ្នោតត្រូវបានក្លែងបន្លំ។ នៅព្រឹកថ្ងៃពុធនេះ លោកបានបង្ហោះរបាយការណ៍ដោយដកស្រង់សម្តីអ្នកជំនាញសន្តិសុខបោះឆ្នោតចំនួន៥៩នាក់ដោយនិយាយថា មិនមានភស្តុតាងដែលអាចជឿទុកចិត្តបាននៃការលួចបន្លំតាមកុំព្យូទ័រនៅក្នុងលទ្ធផលបោះឆ្នោតឆ្នាំ២០២០នេះទេ៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN, AP

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ