ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់កុំឲ្យច្រឡំ រោគសញ្ញាកូវីដ ជាមួយជំងឺទូទៅផ្សេងទៀត
មន្ត្រីសុខាភិបាលមកពីទីក្រុង ក្វាងចូវ បានព្រមានថា រោគសញ្ញានៃជំងឺកូវីដ-១៩ អាចមានការភាន់ច្រឡំជាមួយជំងឺទូទៅផ្សេងទៀត។ ពួកគេបានដាស់តឿនឲ្យសាធារណជន ទៅធ្វើតេស្តអាស៊ីដនុយក្លេអ៊ិច និងព្យាបាលឲ្យបានទាន់ពេលវេលា។

ស្របពេលជាមួយគ្នានោះដែរ ក្រុមមន្រ្តីបាននិយាយថា ការផ្ទុះថ្មីៗនេះនៅទីក្រុង ក្វាងចូវ គឺបណ្តាលមកពីវីរុសបំប្លែងខ្លួន Delta ដែលត្រូវបានរកឃើញដំបូងបំផុតនៅក្នុងប្រទេស ឥណ្ឌា។
លោក Zhou Bin អនុប្រធានមជ្ឈមណ្ឌល គ្រប់គ្រងនិងការពារជំងឺក្រុងក្វាងចូវ បានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារនេះថា អ្នកជំងឺកូវីដ ភាគច្រើនបានបង្ហាញរោគសញ្ញាដូចជាគ្រុនក្តៅ អស់កម្លាំង ក្អកនិងឈឺបំពង់ក ដែលងាយភាន់ច្រឡំទៅនឹងរោគសញ្ញានៃជំងឺដទៃទៀត ដូច្នេះធ្វើឲ្យសាធារណជនមិនអើពើនឹងជំងឺកូវីដ-១៩។

លោក Zhou បានរម្លឹកដល់អ្នកណា ដែលបានទៅតំបន់បិទខ្ទប់ក្រោយថ្ងៃទី ២០ ខែឧសភាឬមានគ្រុនក្តៅលើស ៣៧.៣ អង្សា អស់កម្លាំង ឈឺបំពង់កនិងលែងសូវដឹងក្លិននិងរសជាតិ ត្រូវទៅធ្វើតេស្តអាស៊ីដនុយក្លេអ៊ិច ឲ្យបានឆាប់រហ័សបំផុត។
ទីក្រុងក្វាងចូវ បានរាយការណ៍អំពីករណីដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២១ ខែឧសភា។ ចាប់តាំងពីពេលនោះមក ទីក្រុងនេះបានកត់ត្រាអ្នកជំងឺកូវីដ-១៩ វិជ្ជមានសរុប ១៤៧ នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Global Times
ចុចអាន៖ ពេលនេះ វីរុសឥណ្ឌា វិវត្តទៅជាមេរោគបំប្លែងខ្លួនប្រភេទថ្មីមួយទៀត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


