ព័ត៌មានអន្ដរជាតិ
ប្រជាជន កាណាដា ជាងមួយភាគបីចាត់ទុកប្រទេសខ្លួនជា “ប្រទេសប្រកាន់ជាតិសាសន៍”
ការស្ទង់មតិថ្មីមួយបានបង្ហាញថា ប្រជាជនកាណាដាប្រហែល ៣៤ ភាគរយជឿជាក់ថា ពួកគេរស់នៅក្នុង “ប្រទេសប្រកាន់ជាតិសាសន៍” ។

នៅក្នុងការស្ទង់មតិរបស់វិទ្យាស្ថាន Angus Reid បានចេញផ្សាយថា ៥៤ ភាគរយនៃស្ត្រីអាយុក្រោម ៣៥ ឆ្នាំ បានត្រៀមខ្លួនដើម្បីថ្កោលទោសប្រទេសកាណាដា ថាជាប្រទេសប្រកាន់ពូជសាសន៍ ខណៈដែលមានតែបុរស ២១ ភាគរយប៉ុណ្ណោះ ដែលមានអាយុលើសពី ៥៥ ឆ្នាំបានយល់ស្របបែបនេះ ។
តាមពិតស្ត្រីវ័យក្មេងទាំងនោះទំនងជាមនុស្សមិនមែនស្បែកស ដែលមានទស្សនៈអវិជ្ជមានលើទំនាក់ទំនងជាតិសាសន៍នេះ ។ ការស្ទង់មតិបានបង្ហាញថា ៤២ ភាគរយនៃជនជាតិកាណាដាដែលមិនមែនជាជនជាតិស្បែកស មើលឃើញថា ប្រទេសនេះជាប្រទេសប្រកាន់ជាតិសាសន៍ ខណៈក្នុងចំណោមស្ត្រីដែលមានអាយុលើសពី ៥៥ ឆ្នាំ ប្រមាណ ៣០ ភាគរយបានយល់ស្របថា ប្រទេសកាណាដាប្រកាន់ពូជសាសន៍ ។

ក្រុមអ្នកអភិរក្ស និងអ្នកជាតិនិយមហាក់ដូចជាមិនសូវឃើញប្រទេសនេះថាជាអ្នកប្រកាន់ពូជសាសន៍នោះទេ ដោយមានអ្នកឆ្លើយតបតែ ១៨ ភាគរយប៉ុណ្ណោះ នៃគណបក្សអភិរក្សនិយម និង ១៣ ភាគរយនៃអ្នកបោះឆ្នោត Bloc Quebecois យល់ស្របនឹងទស្សនៈនេះ ។ ផ្ទុយទៅវិញ ៥៥ ភាគរយនៃអ្នកចូលរួមប្រជាធិបតេយ្យថ្មី បានចាត់ទុកប្រទេសកាណាដាថាជាអ្នកប្រកាន់ជាតិសាសន៍ ខណៈដែលអ្នកបោះឆ្នោតគណបក្សបៃតង និងគណបក្សសេរី បានយល់ស្របតាម ៥៤ ភាគរយ និង ៣៨ ភាគរយរៀងៗខ្លួន ។
ការស្ទង់មតិបានបង្ហាញថា ប្រជាជនកាណាដា ៨៥ ភាគរយជឿជាក់ថា ប្រទេសនេះមានភាពរឹងមាំជាងមុនដោយមានប្រជាជនមកពីប្រទេសផ្សេងៗគ្នា ។ ម្យ៉ាងទៀតពួកគេបានយល់ស្របនឹងអ្វីដែលនាយករដ្ឋមន្រ្តីលោក Justin Trudeau បាននិយាយម្តងហើយម្តងទៀតថា “ភាពចម្រុះគឺជាកម្លាំងរបស់យើង” ។

លទ្ធផលជាទូទៅនៃអ្នកឆ្លើយសំណួរច្រើនជាងមួយភាគបី ដែលមើលឃើញប្រទេសរបស់ពួកគេជាអ្នកប្រកាន់ពូជសាសន៍ អាចជារឿងគួរឲ្យភ្ញាក់ផ្អើលសម្រាប់ប្រជាជាតិមួយ ដែលគេទទួលស្គាល់ថាមានភាពរាក់ទាក់ និងការស្វាគមន៍ជនអន្តោប្រវេសន៍ ។
បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឲ្យដឹងថា ភាគរយនៃប្រជាជនមិនមែនជនជាតិស្បែកសរបស់កាណាដា បានលោតពី ៤.៧ ភាគរយក្នុងឆ្នាំ ១៩៨១ ដល់ជាង ២៥ ភាគរយនាពេលបច្ចុប្បន្ន ហើយសមាមាត្រនឹងកើនឡើងដល់ប្រមាណ ៣៤.៤ ភាគរយក្នុងឆ្នាំ ២០៣៦ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


