ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីឆ្លងកូវីដច្រើនបំផុតមិនធ្លាប់មានពីម្សិលមិញ
ប្រទេសឥណ្ឌូណេស៊ីមានកំណត់ត្រាឆ្លងកូវីដ-១៩ប្រចាំថ្ងៃថ្មីទៀតហើយ បន្ទាប់ពីកាលពីថ្ងៃអាទិត្យម្សិលមិញមានអ្នកឆ្លងថ្មីជាង ២១ ០០០នាក់ ខណៈមន្ទីរពេទ្យនៅក្រុងហ្សាការតាពោរពេញដោយអ្នកជំងឺ និងធ្ងន់ធ្ងរជាងគេនៅអាស៊ាន។
តាមរយៈតួលេខថ្មីនេះបានធ្វើឲ្យឥណ្ឌូណេស៊ីមានអ្នកឆ្លងកូវីដ-១៩សរុបឡើងដល់ជាង២.១លាននាក់ និងករណីមរណភាពបានឡើងដល់ ៥៧ ១៣៨នាក់។ ប៉ុន្តែតួលេខពិតប្រាកដត្រូវបានគេជឿថាខ្ពស់ជាងនេះដោយសារអត្រាធ្វើតេស្តទាបនៅឡើយ។

អត្រាឆ្លងកូវីដ-១៩នៅឥណ្ឌូណេស៊ីបានហក់ឡើងខ្ពស់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីមនុស្សរាប់លាននាក់បានធ្វើដំណើរនៅពេលពិធីតមអាហារមូស្លីមរយៈពេលមួយខែ Ramadan បានចប់កាលពីខែឧសភា ហើយអាជ្ញាធរក៏បានបញ្ជាក់ពីវីរុសបំប្លែងខ្លួនថ្មីកំពុងវាយលុក។
ស្ត្រីនាំពាក្យក្រុមការងារកូវីដ-១៩ អ្នកស្រី Siti Nadia Tarmizi បានឲ្យដឹងថា ៖«យើងបានព្យាករហើយថានឹងមានកណីកើនឡើងនៃចំនួនឆ្លងថ្មី។ ការហក់ឡើងខ្ពស់បំផុតត្រូវបានរំពឹងថា នឹងកើតមានក្នុងពេលពីរបីសប្តាហ៍ខាងមុខ»។
ឥឡូវនេះ ប្រទេសឥណ្ឌូណេស៊ីកំពុងភ័យខ្លាចប្រព័ន្ធសុខាភិបាលរបស់ខ្លួនដួលរលំដោយសារករណីកើនឡើងកាន់តែខ្លាំង និងមានសេចក្តីរាយការណ៍មួយចំនួនថា មន្ទីរពេទ្យខ្លះកំពុងពេញលើសដោយអ្នកជំងឺ ហើយបានបង្វែរឲ្យអ្នកជំងឺទៅមន្ទីរពេទ្យផ្សេង។

ឥណ្ឌូណេស៊ីមានគោលដៅចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនឲ្យបានជាង១៨០លាននាក់ក្នុងចំណោមប្រជាជនទាំងអស់២៧០លាននាក់នៅត្រឹមដើមឆ្នាំក្រោយ ប៉ុន្តែរហូតដល់ពេលនេះទើបចាក់វ៉ាក់សាំងពេញលេញបានប្រហែលជា៥%ប៉ុណ្ណោះនៃចំនួនប្រជាជនរបស់ខ្លួន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ straitstimes
-
ព័ត៌មានជាតិ២២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


