ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បង្អួតយន្តហោះដ្រូនទើបបង្កើតថ្មី មានសមត្ថភាពហោះហើរចម្ងាយ ៧ ពាន់គីឡូម៉ែត្រ
អគ្គមេបញ្ជាការនៃឆ្មាំបដិវត្តឥស្លាមលោក Hossein Salami បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយថា អ៊ីរ៉ង់បានបង្កើតយន្តហោះដ្រូនយោធា ដែលមានសមត្ថភាពបំពេញបេសកកម្មបានចម្ងាយ ៧,០០០ គីឡូម៉ែត្រ ។
លោកបានពន្យល់ថា ចម្ងាយ ៧,០០០ គីឡូម៉ែត្រនេះ គឺជារយៈចម្ងាយអតិបរមានៃបេសកកម្មរបស់យានគ្មានមនុស្សបើក (UAV) ដែលរួមបញ្ចូលទាំងការវិលត្រឡប់ទៅមូលដ្ឋាន ដែលវាឈរជើងវិញផងដែរ ។

លោក Salami បានបញ្ជាក់ថា “យើងមានដ្រូនដែលមានរយៈចម្ងាយ ៧,០០០ គីឡូម៉ែត្រ ។ ពួកវាអាចហោះត្រឡប់មកមូលដ្ឋានវិញ និងចុះចតនៅកន្លែងណាដែលវាហោះឡើង” ។
ជាមួយនឹងប្រតិបត្តិការបែបនេះ យន្តហោះដ្រូនថ្មីរបស់អ៊ីរ៉ង់ ទំនងជាអាចទៅដល់តំបន់ឆ្ងាយៗនៃទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក អាស៊ី និងរុស្ស៊ីជាដើម ហើយនឹងវិលត្រលប់មកវិញ បន្ទាប់ពីបេសកកម្មជោគជ័យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ មើលហើយញាក់សាច់! អ៊ីរ៉ង់ បញ្ចេញវីដេអូការសាកល្បងយន្តហោះដ្រូនធ្វើអត្តឃាតចំៗគោលដៅ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


