Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង​ AstraZeneca​ ចាក់​ដូស​ទី៣​មាន​ប្រសិទ្ធភាពខ្លាំង

បានផុស

នៅ

វ៉ាក់សាំង​បង្ការ​កូវីដ-១៩ AstraZeneca មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ប៉ុន្មាន​ឡើយ​បន្ទាប់​ពី​ចាក់​ដូស​ទាំង​ពីរ ប៉ុន្តែ​តាម​ការ​សិក្សា​ថ្មី​បង្ហាញ​ថា វា​អាច​នឹង​រឹត​តែ​មាន​ប្រសិទ្ធភាពខ្ពស់​នៅ​ពេល​ចាក់​បន្ថែម​ដូស​ទី​៣។​

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford មួយ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣​​ក្នុង​រយៈ​ពេល​ជាង​៦​ខែ បន្ទាប់​ពី​ចាក់​ដូស​ទី​២​រួច​​​អាច​ផលិត​​អង្គទីគ័រ​គួរ​ឲ្យ​កត់​សំគាល់ និង​កើន​​ឡើងសមត្ថភាព​ជាលិក T ឬ T-Cell របស់​រាង​កាយ​ដើម្បី​កម្ចាត់​មេ​រោគ​កូវីដ-១៩​ រាប់​បញ្ចូល​ទាំង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ផង។

លោក​សាស្ត្រាចារ្យ​ Andrew Pollard ប្រធាន​គ្រុប​វ៉ាក់សាំង​នៅសាកល​វិទ្យាល័យ​ Oxford បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​ច្បាស់​ទេ​ថា មនុស្ស​ត្រូវ​ការ​ចាក់​បន្ថែម​ដូស​ទី​៣​ឬ​យ៉ាង​ណា ប៉ុន្តែ​ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ថា វ៉ាក់សាំង​ដែល​មាន​ស្រាប់​អាច​មាន​ប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មាន​ប្រសាសន៍​ថា ទិន្នន័យពិត​ប្រាកដ​ពី​សុខភាព​សាធារណៈ​អង់គ្លេស (PHE) បាន​បង្ហាញ​​ថា វ៉ាក់សាំង AstraZeneca ទាំង​ពីរ​ដូស​ផ្តល់​ឲ្យ​ការការពារ​ល្អ​​ដោយ​មិន​ចាំ​បាច់​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ និង​បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ពី​វីរុស​បំប្លែង​ខ្លួន​ Alpha និង Delta ឡើយ។

ការ​សិក្សា​​ដដែល​នេះ​បង្ហាញ​ថា​ អង់ទីគ័រ​ការពារកូរ៉ូណាបង្ក​ឡើង​ដោយ​វ៉ាក់សាំង​ AstraZeneca នៅ​តែកើន​ឡើង​យ៉ាង​ហោច​ណាស់​១​ឆ្នាំ បន្ទាប់​ពី​ចាក់​ដូស​ទី​១ ដែល​ការ​ចាក់​ដូស​ទី​៣​​បន្ថែម​សម្រាប់​ប្រទេស​ដែល​មាន​វ៉ាក់សាំង​កំណត់​ និង​អាជ្ញាធរ​កំពុង​ជួប​ការ​លំបាក​​ដើម្បី​រក្សាល្បឿន​​ផលិត​វ៉ាក់សាំង​របស់​ពួក​គេ។

ទិន្នន័យដែល​បង្ហាញ​នៅ​លើ​ក្រដាស​​មួយ​នៅ​តែ​ត្រូវ​ការ​ពិនិត្យ​ឡើង​វិញ​បង្ហាញ​ថា ទោះ​ជា​កម្រិត​អង់ទីគ័រចុះ​ខ្សោយ​ជា​មួយ​នឹង​គម្លាត​យូរ​ជាង​​ចន្លោះ​​ដូស​ទី​១ និង​ដូស​ទី​២ ពួក​គេ​នៅ​តែ​មាន​កម្រិត​លើ​បន្ទាត់​គោល​ដៅ។

ទិន្នន័យ​ក៏​បង្ហាញ​ថា ចន្លោះ​ពេល​យូរ​រហូត​ដល់​៤៥​សប្តាហ៍​រវាង​ដូស​ទី​១ និង​ដូស​ទី​២អាចមាន​អត្ថប្រយោជន៍ ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​អង់ទីគ័រ​ប្រតិកម្ម​ខ្ពស់​ បន្ទាប់​ពី​ដូស​ទី​២។

គម្លាត​ដែល​ត្រូវ​បាន​ផ្តល់​អនុសាសន៍​គឺ​ចន្លោះ​ពី៤​ទៅ​១២​សប្តាហ៍ ដែល​អាស្រ័យ​លើ​កត្តាភូមិ​សាស្ត្រ ប៉ុន្តែ​ការ​ផ្គត់​ផ្គង់​វ៉ាក់សាំងមាន​ការ​រះ​ស្ទះ​ ដូច្នេះ​ហើយ​បាន​ជា​មនុស្ស​​មួយ​ចំនួន​មិន​បាន​ចាក់​តាម​ពេល​វេលា​កំណត់​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ ​ tribuneindia

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ នាទីute មុន

លោក​ ហេង​ សុឃន​ លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី ហាត់​ទាំង​គុន​ខ្មែរ​ និង​ឃីកបុកស៊ីង​ ព្រោះ​ទីផ្សារ​ធំ​

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ហង់ជួន ណារ៉ុន លើកទឹកចិត្តកូនខ្មែរសិក្សាស្រាវជ្រាវ “នីតិអន្តរជាតិសមុទ្រ” ឱ្យបានច្រើន

អន្តេវាសិកដ្ឋាន
ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចតេជោនិង​គ្រួសារសម្រេចផ្ដល់ដី ២ហិកតានៅជ្រោយចង្វារសាងសង់អាគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ចិន-EU ពិភាក្សាពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ជីវិតកម្សាន្ដ១៩ នាទីutes មុន

ស៊ីន យូប៊ីន ស្លៀករ៉ូបច្នៃតំណាងខេត្ត-ក្រុងកម្ពុជាទាំង២៥ ទៅទទួលពានរង្វាន់ HOFS លើឆាកអន្តរជាតិ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ទាហាន​អ៊ីស្រាអែល​ជាង ១​ម៉ឺន​នាក់ ស្លាប់​និង​របួស​នៅ​ក្នុង​តំបន់​ហ្គាហ្សា

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងការពារជាតិអាមេរិក៖ នាវាចម្បាំងកងទ័ពអាមេរិកអាចនឹងចូលចតនៅមូលដ្ឋានសមុទ្ររាមចុងឆ្នាំនេះ  

Sokha Hotels

ព័ត៌មានពេញនិយម