ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងបង្ការកូវីដចំនួន ៤ ប្រភេទ ផ្ដល់សុវត្ថិភាពចំពោះស្ត្រីមានផ្ទៃពោះ
វេជ្ជបណ្ឌិត VK Paul ទីភ្នាក់ងារ Niti Aayog របស់រដ្ឋាភិបាលឥណ្ឌាបាននិយាយនៅសប្ដាហ៍នេះថា វ៉ាក់សាំង Covid-19 ចំនួន ៤ ប្រភេទគឺ Covishield, Covaxin, Sputnik V និង Moderna សុទ្ធតែមានសុវត្ថិភាពចំពោះម្តាយកំពុងបំបៅដោះកូន និងស្ត្រីមានផ្ទៃពោះ។

វេជ្ជបណ្ឌិត VK Paul ដែលជាសាស្ត្រចារ្យនៅនាយកដ្ឋានរោគសរសៃប្រសាទ NDP ក៏ជាអ្នកវិទ្យាសាស្ត្រនៃប្រទេសឥណ្ឌាមួយរូបផងនោះ បានបញ្ជាក់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ ទាំង៤ដែលឥណ្ឌាកំពុងប្រើប្រាស់ ពុំមានផលអវិជ្ជមានជាមួយការបង្កកំណើតឡើយ ហើយវ៉ាក់សាំងទាំងនោះសុទ្ធសឹងមានសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះទាំងអស់។

លោកវេជ្ជបណ្ឌិត VK Paul មានប្រសាសន៍ថា “វ៉ាក់សាំងទាំង៤ គឺ Covaxin, Covishield, Sputnik V និង Moderna មិនត្រឹមតែផ្ដល់សុវត្ថិភាពចំពោះស្ត្រីពពោះប៉ុណ្ណោះទេ តែវាក៏មានសុវត្ថិភាពសម្រាប់ម្តាយបំបៅដោះកូនផងដែរ។

ទិន្នន័យនៃការសិក្សាចុងក្រោយបង្អស់របស់ក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលធ្លាប់និងមិនធ្លាប់ឆ្លងកូវីដ-១៩ សុទ្ធតែអាចប្រឈមនឹងការចម្លងពីវីរុស ទោះបីហានិភ័យទាបក៏ដោយ។

មិនខុសពីមនុស្សទូទៅ ស្ត្រីមានផ្ទៃពោះដែលមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺលើសឈាម ធាត់ ឬមានអាយុលើសពី ៣៥ ឆ្នាំ អាចប្រឈមហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរ។ ដូច្នេះពួកគេគួរតែទទួលចាក់វ៉ាក់សាំង Covid-19 ឱ្យបានគ្រប់គ្នា។

ក្នុងករណីដែលស្ត្រីបានឆ្លងវីរុស Covid-19 ក្នុងកំឡុងពេលមានផ្ទៃពោះ នាងគួរតែចាក់វ៉ាក់សាំងភ្លាមៗ បន្ទាប់ពីសម្រាលកូន។

ដោយឡែកផលប៉ះពាល់ក្រោយចាក់វ៉ាក់សាំង Covid-19 របាយការណ៍សិក្សាបញ្ជាក់ថា មិនខុសគ្នានឹងការរំខានទូទៅនោះទ។ បន្ទាប់ពីទទួលថ្នាំបង្ការ ស្ត្រីមានផ្ទៃពោះអាចក្តៅខ្លួនតិចតួច ឈឺត្រង់កន្លែងចាក់ ឬមិនស្រួលខ្លួនរយៈពេល ១-៣ ថ្ងៃ រួចនឹងបាត់ទៅវិញជាធម្មតា៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ India Today
ចុចអាន៖ ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
ចុចអាន៖ វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


