Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនិស្ត

បានផុស

នៅ

ប្រទេសចិនកំពុងប្រារព្ធខួប១០០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច។

លោកប្រធានាធិបតី ស៊ី ជីនពីង បានចាប់ផ្តើមថ្លែងសុន្ទរកថា ទៅកាន់ហ្វូងមនុស្សដ៏ច្រើនកុះករដែលប្រមូលផ្តុំគ្នានៅទីលាន Tiananmen។

ទីក្រុងហុងកុង ក៏កំពុងប្រារព្ធខួបនៃការប្រគល់ទឹកដីរបស់ខ្លួន នៅថ្ងៃដូចគ្នានេះដែរ។

គណបក្សកុម្មុយនិស្តចិន (CCP) ដែលបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ បានឡើងកាន់អំណាច កាលពី៧២ឆ្នាំមុន បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរអង្វែង។

នៅពេលនោះ ប្រទេសនេះបានឆ្លងកាត់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ ប៉ុន្តែព្រឹត្តិការណ៍សំខាន់ៗមួយចំនួន មិនត្រូវយកមកបង្ហាញនៅក្នុងប្រព័ន្ធឃោសនាទេ។

កាលពីថ្ងៃចន្ទ ការសម្តែងសិល្បៈមួយដែលមានចំណងជើងថា The Great Journey ត្រូវបានធ្វើឡើងនៅពហុកីឡដ្ឋាន Bird’s Nest ក្នុងទីក្រុងប៉េកាំង។ អ្នកសម្តែង បានស្លៀកឈុតប្លែកៗ ដែលរៀបរាប់លម្អិតអំពីប្រវត្តិគណបក្សនិងប្រទេស។

ប៉ុន្តែព្រឹត្តិការណ៍សំខាន់ៗដូចជាបដិវត្តវប្បធម៌ បាតុកម្មនៅទីលាន Tiananmen ឆ្នាំ១៩៨៩និងការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង មិនត្រូវលើកយកមកសម្តែងទេ។

ចាប់តាំងពីខែមេសាមក រោងកុនចិនទាំងអស់ ត្រូវបានគេបញ្ជាឲ្យចាក់បញ្ចាំងខ្សែភាពយន្តឃោសនាដែលគេហៅថា “ខ្សែភាពយន្តក្រហម” យ៉ាងហោចណាស់ពីរដង ក្នុងមួយសប្តាហ៍។

ទន្ទឹមនឹងនេះ រឿងភាគទូរទស្សន៍ចំនួន ១០០ ដែលអបអរខួបនេះ គ្រោងនឹងចាក់ផ្សាយពេញមួយឆ្នាំ។

ចម្រៀងមួយបទ មានចំណងជើងថា “១០០ភាគរយ” ដែលសរសើរអំពីសមិទ្ធិផលរបស់ចិន និងចូលរួមច្រៀងដោយតារារ៉េបចំនួន ១០០ នាក់ក៏ត្រូវបានចេញផ្សាយផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ស្រុកចិន ហាមឃាត់ការរៀបចំពិធីជប់លៀងខួបកំណើត និងឡើងផ្ទះ ដើម្បីសន្សំសំចៃលុយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ វិនាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៥៩ វិនាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៨ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម