Connect with us

សុខភាព

ការសិក្សា៖ កូវីដ-១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស

បានផុស

នៅ

ពេល​កូវីដ-១៩ ផ្ទុះ​ឡើង​ដំបូង​ៗ​​ក្រុម​អ្នក​វិទ្យាស្រ្ត​​បាន​ដឹង​ពី​របៀប​ដែល​វីរុស​ SARS-CoV-2 បង្ក​ជំងឺ​កូវីដ-១៩ ចូល​ទៅ​ក្នុង​កោសិកា និង​បង្ក​ជា​ការ​ឆ្លង​ជំងឺ។ សម្រាប់​វ៉ាក់សាំង និង​វិធី​ព្យាបាល​ដោយ​អង់ទីករ​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំខាន​ដល់​ផ្លូវ​ដែល​វីរុស​ចូល​ទៅ​ក្នុង​កោសិកា​តាមរយៈ​​ធ្មួល​​(Receptor) គេ​ហៅ​ថា​ACE2។

ការសិក្សា៖ កូវីដ១៩ មានវិធីថ្មីមួយទៀតឆ្លងចូលកោសិកាមនុស្ស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​វិជ្ជសាស្រ្ត​របស់​សាកល​វិទ្យាល័យ Washington បាន​រក​ឃើញ​ថា​ការ​បំប្លែង​ខ្លួន​​បាន​ធ្វើ​ឲ្យ​វីរុសSARS-CoV-2 ​មាន​លទ្ធ​ភាព​ចូល​ទៅ​ក្នុង​កោសិកា​តាម​ផ្លូវ​ផ្សេង​មួយ​ទៀត​ ដែល​មិន​ចាំ​បាច់​មាន​ធ្មួល​ ACE2 នោះ​ទេ​។ លទ្ធ​ភាព​ដែល​វីរុស​អាច​ចូល​តាម​ផ្លូវ​ផ្សេង​ទៅ​ក្នុង​កោសិកា​នេះ អាច​ជា​លទ្ធ​ភាព​មួយ​ទៀត​បើក​ផ្លូវ​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​អង់ទីករ​ ឬ​វ៉ាក់សាំង​បង្ការ​កូវីដ​-១៩។ យ៉ាងណា ការសិក្សា​នេះ មិន​ទាន់​បាន​រក​ឃើញ​ការ​វាយ​ប្រហារ​បែប​នេះ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ ក៏​បាន​បង្ហា​ញ​ដែរ​ថា​វីរុស​អាច​ប្រែ​ប្រួល​ក្នុង​វិធី​មិន​នឹក​ស្មាន​ដល់​ និង​រក​ផ្លូវ​ផ្សេង​ដើម្បី​ឆ្លង​មក​មនុស្ស​។ ការ​សិក្សា​នេះ បាន​ចុះ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២១​។

How Long Does It Take to Get COVID-19 Results by Test Type?

ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​និយាយ​ថា​ វា​ជា​រឿង​គួរ​ឲ្យ​ខ្លាច​មួយ​ពេល​គិត​ដល់​មនុស្ស​លើ​ពិភព​លោក​ត្រូវ​ប្រយុទ្ធ​នឹង​វីរុស​ដែល​មាន​យន្តការ​ច្រើន​​​ក្នុង​ការ​ចម្លង​ទៅ​កាន់​កោសិកា​​មនុស្ស​បែប​នេះ​​។

WHO calls for experts for COVID-19 Technical Advisory Group - PAHO/WHO |  Pan American Health Organization

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ពេល​នេះ​មិន​អាច​កំណត់​បាន​ទេ​ថា​វីរុស​បង្ក​ជំងឺ​កូវីដ​-១៩ អាច​ចូល​ទៅ​កាន់​កោសិកា​តាម​វិធី​ណា ពេល​វីរុស​នេះ​មិន​ចូល​តាម​កោសិកា​ធ្មួល ​ACE2។ អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​អាច​មាន​កោសិកា​ធ្មួល​ប្រភេទ​ផ្សេង​ទៀត តែ​ថា​ពេលនេះ​​​ពួក​ខ្លួន​មិន​ទាន់​បាន​រក​ឃើញ​ថា​ជា​អ្វី​នៅឡើយ​ ដោយ​គ្រាន់​តែ​គិត​ថា​ធ្មួល​មួយ​ប្រភេទ​នេះ​ក៏​ទំនង​ជា​មាន​ភាព​ស្រដៀង​គ្នា​នឹង​ធ្មួល​ACE2៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​

ចុចអាន៖ មូលហេតុសំខាន់ៗដែលវីរុស​​បំប្លែង​ថ្មី​ប្រភេទ ​Delta ​គួរឲ្យខ្លាចជាងកូវីដ-១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៩ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២១ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ៥៤ នាទី មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម