ព័ត៌មានអន្ដរជាតិ
មូសខ្លាអាស៊ីអាគ្នេយ៍ដ៏សាហាវ ផ្ទុកវីរុសជាង២០ប្រភេទ កំពុងបង្កការព្រួយបារម្ភ
អ្នកឯកទេសរដ្ឋាភិបាល បានព្រមានថា សត្វមូសដ៏សាហាវ អាចនឹងបង្ហាញវត្តមាននៅចក្រភពអង់គ្លេសក្នុងពេលឆាប់ៗនេះ។

មូសខ្លាអាស៊ី អាចផ្ទុកវីរុសបានជាង២០ប្រភេទ រួមទាំងវីរុសដែលបង្កឲ្យមានជំងឺគ្រុនឈាម គ្រុនឈីក គ្រុនលឿង គ្រុន West Nile ជំងឺរលាកខួរក្បាលនិងហ្ស៊ីកា ផងដែរ។
មូសទាំងនេះ មានដើមកំណើតនៅតំបន់និងអនុតំបន់ត្រូពិកនៃអាស៊ីអាគ្នេយ៍ ប៉ុន្តែបានរីករាលដាលនិងបង្កជាក្តីព្រួយបារម្ភ ពាសពេញទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ទោះសត្វមូសទាំងនេះ ជាធម្មតាចូលចិត្តសីតុណ្ហភាពក្តៅជាងនៅចក្រភពអង់គ្លេសក៏ដោយ ក៏ប៉ុន្តែលោក Howard Carter អ្នកជំនាញជាន់ខ្ពស់ និងជាទីប្រឹក្សារដ្ឋាភិបាល មានការភ័យខ្លាចថា ពួកគេអាចលុកលុយក្នុងផ្ទះ នៅប៉ុន្មានឆ្នាំខាងមុខនេះ។
លោកបាននិយាយថា “នៅទ្វីបនេះ សត្វមូស Aedes ចំនួនពីរប្រភេទ ត្រូវបានគេរកឃើញនៅទូទាំងតំបន់ដែលមានអាកាសធាតុ ក្តៅ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ ដែលមនុស្សគ្រប់រូបត្រូវការពារខ្លួន ពីឱកាសដែលប្រភេទសត្វទាំងនេះ បង្កជំងឺរាតត្បាត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ជំងឺ ១០ មុខ ឧស្សាហ៍កើតបំផុតអំឡុងខែភ្លៀង គ្រប់គ្នាត្រូវប្រយ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


