ព័ត៌មានអន្ដរជាតិ
ទោះចាក់វ៉ាក់សាំងហើយ តែករណីឆ្លងកូវីដនៅអង់គ្លេស កើនដល់ទៅ ១៦១ភាគរយ
ប្រជាជនអង់គ្លេសចំនួន ២៤,២៤៨ នាក់បន្ថែមទៀត បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ស្របពេលវីរុសបំប្លែងខ្លួន Delta នៅតែបន្តរីករាលដាល ខណៈមនុស្ស១៥នាក់ ត្រូវបានគេរាយការណ៍ថា ស្លាប់។

តួលេខចុងក្រោយនេះ បានធ្វើឲ្យចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអង់គ្លេស កើនឡើងដល់ ១២៨,២២២ នាក់ ចំណែក ចំនួនមនុស្សដែលបានធ្វើតេស្តវិជ្ជមានវីរុសនេះ ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង បានកើនដល់ ៤,៩០៣,៤៣៤នាក់។
នៅថ្ងៃទី២០ខែមិថុនា តួលេខអ្នកឆ្លងកូវីដប្រចាំថ្ងៃ បានឈានដល់៩,២៨៤នាក់។ ប៉ុន្តែក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ ការឆ្លងបានកើនឡើងគួរឲ្យភ្ញាក់ផ្អើលដល់ទៅ ២៤,២៤៨ ករណី ពោលគឺស្មើនឹង ១៦១ភាគរយ។

ទោះបីជាករណីឆ្លងកើនឡើងក៏ដោយ ប៉ុន្តែអត្រាមរណភាពដោយសារជំងឺកូវីដ នៅតែមានកម្រិតទាប។
រឿងនេះបានកើតឡើង នៅពេលដែលជាងពាក់កណ្តាលនៃប្រជាជនអង់គ្លេស ត្រូវបានការពារយ៉ាងពេញលេញពីជំងឺកូវីដ-១៩ បន្ទាប់ពីទទួលវ៉ាក់សាំងទាំង២ដូស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Sun
ចុចអាន៖ នាយករដ្ឋមន្ត្រីលុចសំបួ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ក្រោយឆ្លងកូវីដ បន្ទាប់ពីកិច្ចប្រជុំ EU
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


