ព័ត៌មានអន្ដរជាតិ
អ៉ីស្រាអែលរកឃើញប្រសិទ្ធភាពវ៉ាក់សាំង Pfizer មិនឲ្យឆ្លងធ្លាក់ចុះ
នៅថ្ងៃចន្ទម្សិលមិញ ប្រទេសអ៉ីស្រាអែលបានរាយការណ៍ពីការធ្លាក់ចុះប្រសិទ្ធភាពវ៉ាក់សាំង Pfizer ក្នុងការការពារពីការឆ្លងកូវីដ-១៩ និងអការឈឺ ប៉ុន្តែបញ្ជាក់ថា វានៅតែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនឲ្យឈឺធ្ងន់។
ការធ្លាក់ចុះកម្រិតការពារស្របពេលដែលវីរុសបំប្លែងខ្លួនដ៏កាចសាហាវ Delta កំពុងរាតត្បាតខ្លាំង និងការបញ្ចប់វិធានការគម្លាតសង្គម ក៏ដូចជាពាក់ម៉ាស់នៅអ៉ីស្រាអែល។
ក្រសួងសុខាភិបាលអ៉ីស្រាអែលបាននិយាយថា ប្រសិទ្ធភាពការពាររបស់វ៉ាក់សាំងគឺមិនឲ្យឆ្លង និងមិនឲ្យមានអការឈឺបានធ្លាក់ចុះមកនៅត្រឹម៦៤%ចាប់តាំងពីថ្ងៃទី៦ ខែមិថុនា។ ជាមួយគ្នានេះ វ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាព៩៣%ពីការការពារមិនឲ្យឈឺចូលមន្ទីរពេទ្យ និងមិនឲ្យឈឺធ្ងន់ធ្ងរពីកូវីដ-១៩។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនមិនបានបង្ហាញពីកម្រិតប្រសិទ្ធភាពការពារពីមុនលំអិតទេ។ ទោះជាយ៉ាងណា មន្ត្រីក្រសួងបានចេញផ្សាយរបាយការណ៍មួយកាលពីខែឧសភាថា ការចាក់វ៉ាក់សាំង Pfizer ទាំងពីរដូសផ្តល់ប្រសិទ្ធភាពការពារមិនឲ្យឆ្លង មិនចូលមន្ទីរពេទ្យ និងមិនឲ្យឈឺធ្ងន់ធ្ងរដល់ទៅ៩៥%។
អ្នកនាំពាក្យក្រុមហ៊ុនវ៉ាក់សាំង Pfizer មិនអាចទាក់ទងសំការពន្យល់បានទេពាក់ព័ន្ធនឹងទិន្នន័យរបស់ប្រទេសអ៉ីស្រាអែល ប៉ុន្តែយោងតាមការស្រាវជ្រាវផ្សេងទៀតបង្ហាញថា អង់ទីគ័របង្កើតឡើងដោយវ៉ាក់សាំងនេះនៅតែមានប្រសិទ្ធភាពក្នុងការបន្សាប់វីរុសបំប្លែងខ្លួនគ្រប់ប្រភេទមានទាំង Delta ផង ទោះជាមានការថយចុះថាមពលក៏ដោយ។
ប្រហែលជា៦០%នៃប្រជាជនអ៉ីស្រាអែល៩.៣លាននាក់បានចាក់វ៉ាក់សាំង Pfizer ហោចណាស់១ដូស។
ករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះពីជាង១ម៉ឺននាក់កាលពីខែមករាមកនៅត្រឹមមួយខ្ទង់ប៉ុណ្ណោះកាលពីខែមុន។
តាមរយៈការធ្លាក់ចុះជាច្រើននេះ អ៉ីស្រាអែលបានបញ្ចប់បំរាមគម្លាតសង្គម និងពាក់ម៉ាស់។ បន្ទាប់មក ករណីឆ្លងប្រចាំថ្ងៃបានងើបឡើងវិញដែលកាលពីថ្ងៃអាទិត្យកន្លងទៅមានករណីឆ្លងថ្មី៣៤៣នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?