ព័ត៌មានអន្ដរជាតិ
វីរុសបំប្លែងខ្លួន ឆ្លងសាហាវជាងគេបំផុតលើពិភពលោក កំពុងវាយលុកខ្លាំងនៅ អាមេរិកឡាទីន
វីរុសបំប្លែងខ្លួនប្រភេទថ្មីមួយទៀត ត្រូវបានគេអះអាងថា ជាវីរុសគួរឱ្យខ្លាចជាងគេបំផុតនៅលើលោក ដែលពេលនេះកំពុងវាយលុកខ្លាំងនៅអាមេរិកឡាទីន និងប្រមាណជិត ៣០ ប្រទេសពាសពេញពិភពលោក។
តួលេខដំបូងនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ Lambda ត្រូវបានគេរកឃើញនៅក្នុងប្រទេសប៉េរូ ដែលបច្ចុប្បន្នវាកើនជាង ៨០% នៃករណីឆ្លងសរុបនៅក្នុងប្រទេស។ ក្នុងនោះមនុស្សចំនួន ១៨៧,០០០ នាក់បានស្លាប់ ដែលវាជាអត្រាមរណភាពខ្ពស់បំផុតនៅលើពិភពលោកដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មីនេះ។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា វីរុស Lambda កំពុងរាលដាលដល់ប្រទេសជិត ៣០ ក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយ ហើយវាត្រូវបានចាត់ថ្នាក់ជាវីរុសបំប្លែងខ្លួនគួរឱ្យបារម្ភជាងគេ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១។
សាស្រ្តាចារ្យ Pablo Tsukayama មកពីសាកលវិទ្យាល័យ Cayetano Heredia ទីក្រុងលីម៉ានៃប្រទេសប៉េរូមានប្រសាសន៍ថា ជំងឺថ្មីនេះបានផ្ទុះឡើងដំបូងនៅក្នុងប្រទេសប៉េរូ ហើយវាមានសមត្ថភាពចម្លងខ្លាំងជាងវីរុសបំប្លែងខ្លួនណាៗទាំងអស់។
ចំណែកសុខភាពសាធារណៈអង់គ្លេសនាពេលថ្មីៗនេះក៏បានរាយការណ៍ដែរថា ត្បិតតែមានករណីតិចតួចបណ្តាលមកពីវីរុស Lambda ត្រូវបានគេរកឃើញនៅក្នុងប្រទេសក៏ពិតមែន ប៉ុន្តែវីរុសនេះមានសមត្ថភាពចម្លងខ្លាំងបំផុតជាមួយល្បឿនលឿន ព្រមទាំងមានភាពធន់ទ្រាំទៅនឹងវ៉ាក់សាំងទៀតផង។
ដោយឡែកការស្រាវជ្រាវមួយដែលធ្វើឡើងដោយក្រុមមកពីសាកលវិទ្យាល័យឈីលី ដែលបានសិក្សាអំពីវីរុស Lambda ទៅលើបុគ្គលិកសុខាភិបាល បានរកឃើញថា អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួនពីរដូសប្រឈមនឹងការឆ្លងវីរុសបំប្លែងខ្លួន Lambda ច្រើនជាងវីរុសបំប្លែងខ្លួនប្រេស៊ីល (Gamma) និងវីរុសបំប្លែងខ្លួនអង់គ្លេស (Alpha)។
យោងតាមរបាយការណ៍របស់ស្ថាប័នសុខាភិបាលបានឱ្យដឹងថា ពេលនេះវីរុសបំប្លែងខ្លួន Lambda កំពុងអុកឡុកនៅអាមេរិកខាងត្បូង អាមេរិកកណ្តាល សហរដ្ឋអាមេរិក និងមួយចំនួនតូចនៅទ្វីបអឺរ៉ុប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ អ្នកវិទ្យាសាស្ត្របញ្ជាក់ច្បាស់ៗថា កូវីដ មានប្រភពដើមនៅក្នុងធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ
ចុចអាន៖ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ៤ ប្រភេទ WHO បារម្ភខ្លាចរាលដាលខ្លាំង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស