Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអាមេរិក ស្ថិតក្នុងចំណោមមនុស្ស ៦នាក់ ដែលត្រូវឃុំខ្លួន ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ហៃទី

បានផុស

នៅ

ជនជាតិអាមេរិកម្នាក់ ស្ថិតក្នុងចំណោមមនុស្សទាំង៦នាក់ ដែលត្រូវបានឃុំខ្លួន ពាក់ព័ន្ធការធ្វើឃាតប្រធានាធិបតី ហៃទី។

លោក Jovenel Moise អាយុ៥៣ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយទាហានស៊ីឈ្នួលនៅផ្ទះរបស់គាត់ ក្នុងទីក្រុង Port-au-Prince កាលពីថ្ងៃពុធ។

ក្រុមមន្រ្តីបាននិយាយថា ការវាយប្រហារនោះ ត្រូវបានធ្វើឡើងដោយក្រុមប្រដាប់អាវុធ ដែលមានការបណ្តុះបណ្តាលយ៉ាងស្ទាត់ជំនាញ។

ជំទាវទី១ Martine Moise ក៏ត្រូវរបួសធ្ងន់ផងដែរ នៅក្នុងការវាយប្រហារនោះ ហើយត្រូវបានបញ្ជូនទៅទីក្រុងម៉ៃអាមី ដើម្បីព្យាបាល។

យោងតាមអាជ្ញាធរបានឲ្យដឹងថា ចាប់តាំងពីការធ្វើឃាតមក ជនសង្ស័យចំនួន៧នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលិស។

មេប៉ូលិសលោក Leon Charles បាននិយាយថា ជនសង្ស័យ៦នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ហើយមន្រ្តីកំពុងតាមប្រមាញ់រកមេក្លោងនៅពីក្រោយប្រតិបត្តិការនេះ។

រដ្ឋមន្រ្តីក្រសួងរៀបចំការបោះឆ្នោតនិងទំនាក់ទំនងអន្តរក្រសួង លោក Mathias Pierre បានប្រាប់ទូរទស្សន៍ Sky News ថា ម្នាក់ក្នុងចំណោមជនសង្ស័យទាំង៦ ដែលត្រូវបានឃុំខ្លួនគឺជាជនជាតិអាមេរិកឈ្មោះ James Solages។ លោកក៏បានអះអាងផងដែរថា អ្នកទាំង៦ នោះ សុទ្ធតែជាជនបរទេស។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងឆ្លើយតបនឹងសំណើរបស់ប៉ូលិសជាតិហៃទី សម្រាប់ជំនួយស៊ើបអង្កេត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ រឿងរ៉ាវ ៥ យ៉ាងត្រូវដឹងអំពីការធ្វើឃាតប្រធានាធិបតីនៅ ហៃទី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម