Connect with us

ព័ត៌មានអន្ដរជាតិ

FDA​ អាមេរិក​បន្ថែម​ការ​ព្រមាន​វ៉ាក់សាំង​ J&J​ ជុំវិញ​ជំងឺ​សរសៃប្រសាទ​ដ៏កម្រ

បានផុស

នៅ

រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​សហរដ្ឋ​អាមេរិក (FDA) បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ពីស្លាក​ព្រមាន​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ទី​១២ ខែ​កក្កដា សម្រាប់វ៉ាក់សាំង​បង្ការ​កូវីដ-១៩ Johnson & Johnson (J&J) បញ្ចូល​ទាំង​ព័ត៌មាន​​ពី​«ហានិភ័យ​ដែល​បាន​តាមដាន​​​កើន​ឡើង​»នៃ​​ជំងឺ​សរសៃ​ប្រសាទ​ដ៏កម្រ​​​​​​ហៅ​ថា រោគ​សញ្ញា​ Guillain-Barre Syndrome (GBS)។

ព័ត៌មាន​នេះ​​​ជា​​​ប៉ះ​ពាល​បន្ថែម​ទៀត​​ដល់​​ក្រុម​ហ៊ុន​ដែល​​ទទួល​បាន​ការ​អនុញ្ញាត​ប្រើ​ប្រាស់​បន្ទាន់​​​កាល​ពី​ខែ​កុម្ភៈ ប៉ុន្តែ​បាន​ដើរ​តួនាទី​មួយ​ផ្នែក​តូច​​​​​ក្នុង​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែក​លើ​ការ​វិភាគ​នៃ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុវត្ថិភាព​វ៉ាក់សាំង​សហព័ន្ធ​មួយ មន្ត្រី​បាន​បង្ហាញ​របាយការណ៍​បឋម​១០០​%​អំពីជំងឺ​សរសៃ​ប្រសាទ (Guillain-Barre Syndrome) បន្ទាប់​ពី​វ៉ាក់សាំង​១២.៥​លាន​ដូស​ត្រូវ​បាន​ចាក់ មនុស្ស​បាន​និយាយ​ស្រដៀង​ៗគ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។

ក្នុង​​​របាយការណ៍ មនុស្ស​៩៥​នាក់​ក្នុង​ចំណោម​ពួក​គេ​មាន​រោគ​សញ្ញា​ធ្ងន់​ធ្ងរ និង​តម្រូវ​ទៅ​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ។ ជា​មួយ​គ្នា​នេះ​ក៏​មាន​ករណី​ស្លាប់​ម្នាក់​ដែរ។

GBS ​ជា​ប្រភេទ​រោគ​សញ្ញា​ជំងឺ​សរសៃប្រសាទ​ដែល​ប្រព័ន្ធភាពស៊ាំ​រាង​កាយ​បំផ្លាញ​កោសិកា​ប្រសាទ​ បណ្តាល​ឲ្យ​ចុះ​ខ្សោយ​សាច់​ដុំ ឬ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​បំផុត​គឺ​ឈាន​ដល់​​ខ្វិន។

វាបាន​ប៉ះ​ពាល់​មនុស្ស​តាម​ការ​ប៉ាន់​ស្មាន​៣០០០​ទៅ​៦០០០​នាក់​ក្នុង​មួយ​ៗ​ឆ្នាំ​​នៅ​សហរដ្ឋ​អាមេរិក និង​ជា​សះ​ស្បើយ​ឡើង​វិញ។

ស្លាក​ព្រមាន​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​​ថ្មី​សម្រាប់​អ្នក​ផ្តល់​ការ​ថែ​ទាំ និង​ទទួល​វ៉ាក់សាំង​ដោយ​និយាយ​ថា មនុស្ស​ភាគ​ច្រើន​បំផុត​កើតមាន​រោគ​សញ្ញា​ក្នុង​រយៈ​ពេល​៤២​ថ្ងៃ​នៃ​ការ​ចាក់​​ និង​ឱកាស​កើត​មាន​ជំងឺ​នេះ​ទាប​ណាស់។

ប្រជា​ជន​គួរ​ស្វែង​រក​ការ​ព្យាបាលភ្លាមៗ ប្រសិន​បើ​ពួក​គេ​កើត​មាន​រោគ​សញ្ញា​ចុះ​ខ្សោយ ឬ​មាន​ការ​ឈឺ​ចាប់ ជា​ពិសេសជើង​ ឬ​ដៃ​​ដែលកាន់​តែ​អាក្រក់​ទៀត​នោះ​វា​រាល​ដាល​ទៅ​ផ្នែក​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ។

ពិបាក​ដើរ ពិបាក​ធ្វើ​ចលនា សូម្បី​តែ​និយាយ ទំពារ ឬ​លេប ស្រវាំង​​ភ្នែក ឬ​មាន​បញ្ហា​ក្នុង​ការ​ធ្វើ​ចលនា​ភ្នែក និង​ការ​បាត់​បង់​ថង់​ម៉ូត្រ ឬ​មុខ​ងារ​ពោះ​វៀន​ក៏​ជា​ហេតុ​ផល​ត្រូវ​ការ​ព្យាបាល​បន្ទាន់​ដែរ។

ប្រភព​និយាយ​ថា នៅ​ពេល​ FDA បន្ត​ធ្វើ​ការ​ជា​មួយ​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC) ក្នុង​ការ​តាម​ដាន​សុវត្ថិភាព​វ៉ាក់សាំង អង្គភាព​​នៅ​តែ​បន្ត​ស្វែង​រក​ផល​ប្រយោជន៍ដ៏​មាន​សក្តានុពលខ្លាំងជាង​ហានិភ័យ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋាភិបាលបង្កើតគណៈកម្មការដោះស្រាយបញ្ហាផ្ទះបណ្តែតទឹកតាមបឹងទន្លេសាប

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

​យោធា​​ថៃព្យាយាម​​បំភាន់​​ប្រជាជន​ខ្លួន​ឯង​ និង​សាធារណៈ​​ជន ត្រង់​ថា​​ «ខ្លួន​មិនបាន​បិទ​ព្រំដែន»​​

ព័ត៌មានជាតិ១ ម៉ោង មុន

សមាជិកសភាទូងស្គរអបអរការចុះបូជនីយដ្ឋានចងចាំនៃកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវបេតុងមួយខ្សែប្រវែង៩៥០ម៉ែត្រ នៅក្រុងបាវិត ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ អបអរសាទរការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកយ៉ាងអធិកអធម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​ហ្វាំង​​ឡង់​​ដក​ខ្លួន​ពី​​សន្ធិសញ្ញា​គ្រាប់មីន​​ ធ្វើ​តាមប្រទេស​៤ទៀត​​ដោយ​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម​​​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ព្រះសង្ឃ​ថៃ​ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ប្រឈម​នឹង​ការ​ស៊ើប​អង្កេត​​កិបកេងលុយវត្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹទ្ធសភានឹងកោះប្រជុំពេញអង្គ ដើម្បីឱ្យយោបល់សេចក្តីស្នើច្បាប់វិសោធនកម្មមាត្រា៣៣

អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ថៃជាអ្នកបង្កហេតុនិងជាអ្នកបិទព្រំដែន ជាឯកតោភាគី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយករដ្ឋមន្ត្រីថាកម្ពុជា​បាន​បង្ហាញ​ទៅពិភព​លោក​ចំពោះ​ការ​តស៊ូផ្លាស់ប្ដូរពី«​វាល​ពិឃាត» មក​ជា​ទឹក​ដីនៃ​សន្ដិភាព

Sokha Hotels

ព័ត៌មានពេញនិយម