ព័ត៌មានអន្ដរជាតិ
តាលីបង់កាន់តែរឹងមាំនៅអាហ្វហ្គានីស្ថាន ខណៈអាមេរិកដកទ័ពមិនទាន់អស់ផង
ពួកតាលីបង់ត្រូវបានរាយការណ៍ពីការលើកទង់ជាតិនៅព្រំដែនសំខាន់រវាងប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ហើយបានអះអាងថា ឥឡូវនេះស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនហើយ។
វីដេអូដែលកំពុងត្រូវបានចែករំលែកតាមបណ្តាញសង្គមបង្ហាញពីទង់ជាតិពណ៌សត្រូវបានលើកនៅទីប្រជុំជនជិតទីក្រុង Kandahar។

យ៉ាងណា មន្ត្រីអាហ្វហ្គានីស្ថានបានបដិសេធចំពោះការចុះផ្សាយ បើទោះជារូបភាពត្រូវបានគេបង្ហោះលើបណ្តាញសង្គមក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយ BBC ត្រូវបានគេប្រាប់ថា តាលីបង់បានកាន់កាប់ព្រំដែនដែលមិនមានភាពរឹងមាំ។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ សកម្មប្រយុទ្ធតាលីបង់បានរាតត្បាតស្ទើរទូទាំងប្រទេសអាហ្វហ្គានីស្ថានទៅហើយដោយបានកាន់កាប់មូលដ្ឋានព្រំដែនជាបន្តបន្ទាប់ពីអាហ្វហ្គានីស្ថាន រាប់បញ្ចូលទាំងព្រំដែនជាមួយប្រទេសអ៉ីរ៉ង់ តាជីគីស្ថាន និងតូមិននីស្ថាន។

ការទន្ទ្រានកាន់កាប់របស់តាលីបង់បានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកបានកំណត់ពេលបញ្ចប់ការដកកម្លាំងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី៣១ ខែសីហា ដែលជាកាលបរិច្ឆេទកំណត់របស់ប្រធានាធិបតីអាមេរិក ចូ បៃដិន។
ពួកតាលីបង់ដែលជាកងជីវពលឥស្លាមនិយ័មត្រូវបានរារាំងដោយកម្លាំងទ័ពអាមេរិកជិត២០ឆ្នាំហើយនោះ ឥឡូវនេះក៏បានកាន់កាប់ផ្លូវសំខាន់ៗមួយចំនួនដើម្បីកាត់ផ្តាច់ប្រភពនាំចូលសម្ភារៈទៅកាន់ទីក្រុងធំៗ។

កាលពីពេលថ្មីៗនេះ ពួកតាលីបង់បានអះអាងថា ខ្លួនបានកំពុងកាន់កាប់អាហ្វហ្គានីស្ថាន៨៥%។ មន្ត្រីតាលីបង់នៅទីក្រុងមូស្គូប្រទេសរុស្ស៊ីបាននិយាយថា ក្រុមរបស់ខ្លួនបានកាន់កាប់ស្រុកចំនួន២៥០ក្នុងចំណោមស្រុកទាំងអស់៣៩៨របស់ប្រទេសអាហ្វហ្គានីស្ថាន៕

អានអត្ថបទពាក់ព័ន្ធ៖ មេបញ្ជាការជាន់ខ្ពស់អាមេរិកប្រចាំអាហ្វហ្គានីស្ថានលាលែងពីតំណែងម្សិលមិញ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៤ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


